Wednesday, March 19, 2014
Home »
» គ្រាន់តែសួរថា នរណាដើរអូសជើង ព្រួត គ្នាវាយ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន៦នាក់
គ្រាន់តែសួរថា នរណាដើរអូសជើង ព្រួត គ្នាវាយ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន៦នាក់
ជនទំនើង៦នាក់ ត្រូវបានកម្លាំង នគរបាលល្បាតរបស់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ឃាត់ខ្លួន ខណៈដែលពួកគេ កំពុងធ្វើសកម្មភាព ព្រួតគ្នាវាយទៅលើបុរស រត់ម៉ូតូឌុបម្នាក់ បណ្ដាលឱ្យរងរបួសដោយសារ តែមានទំនាស់ពាក្យសំដី ដោយផ្ដើមចេញពី ជនរងគ្រោះ ស្រែកថា នរណាដើរអូសជើង។
មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បាននិយាយថា ករណីវាយតប់គ្នាខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១២និង៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្ថិត នៅតាមផ្លូវបេតុង ក្នុងភូមិត្រញំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌបាននិយាយថា ជនទំនើងទាំង៦នាក់ ដែលត្រូវកម្លាំងសមត្ថ កិច្ចចាប់ខ្លួន ពីបទប្រើអំពើហិង្សាទៅលើ បុរសរត់ម៉ូតូឌុបខាងលើនេះ រួមមានទី១ ឈ្មោះផាត់ ភ័ណ្ឌ អាយុ២៧ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ក្រុមទី៤ ភូមិ ត្រញំងឈូក សង្កាត់ទឹកថ្លា ទី២ ឈ្មោះងួន ងឿន អាយុ៣៥ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ក្រុមទី៤ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ទី៣ឈ្មោះដុំ សច្ចា អាយុ១៩ ឆ្នាំ មុខរបរ សន្ដិសុខក្រុមហ៊ុន PCS ស្នាក់នៅ ផ្ទះជួល ក្រុមទី៤ ភូមិត្រពាំងឈូក សង្កាត់ ទឹកថ្លា ទី៤ ឈ្មោះញ៉េប ម៉ាញ់ អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្រុមទី៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ទី៥ ឈ្មោះញ៉េម ជ្រឿន អាយុ២៥ឆ្នាំ មុខរបរ សន្ដិសុខក្រុមហ៊ុន PCS ស្នាក់នៅផ្ទះជួល សង្កាត់អូរឡាំពិក ខណ្ឌចំការមននិងទី៦ឈ្មោះ យ៉ាន់ ពៅ អាយុ២១ឆ្នាំ មុខរបរសន្ដិសុខ ក្រុមហ៊ុន CSE ស្នាក់នៅជួល សង្កាត់អូរឡាំ ពិក ខណ្ឌចំការមន ។ ដោយឡែកជនរង គ្រោះឈ្មោះវុធ សារ៉ា ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះ ជួល ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌ មានជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដថា ក្រោយពីចាប់ខ្លួន ជនទំនើងទាំង៦នាក់ ត្រូវ បានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ដ ទៀត ៕
ប្រភពមកពីkhmere load
Related Posts:
មើលវីដេអូខ្លីនេះហើយ ទើបដឹង សុភមង្គលពិត ក្នុងគ្រួសារគឺបែបណា! (មានវីដេអូ) ប្រភពមកពី៖ khmerload ថៃ៖ ជាការពិត មនុស្សស្រីគ្រប់រូប តែងរមែងចង់បាន ការរស់នៅជាមួយក្រុមគ្រួសារ ពោរពេញទៅដោយ សុភមង្គល គ្មានការឈ្លោះប្រកែកគ្នា។ តួយ៉ាង មានខ្សែវីដេអូខ្លីមួយ ត្រូវបានបង្កើតឡើង ដែលបានបង្ហាញ ពីសុភមង្គលរបស់ក្រុមគ… Read More
ញឹម ចាន់ថន លោកថៅកែចេញលុយធ្វើខួបឲ្យ ប្រភពមកពី៖ news.sabay.com.kh កាលពីថ្ងៃ សៅរ៍ កន្លងទៅ តារាសម្ដែង និង ជាតារាចម្រៀង កញ្ញា ញឹម ចាន់ថន បានធ្វើខួបកំណើតគម្រប់ ៣៥ ឆ្នាំ របស់ខ្លួននៅឯភោជនីយដ្ឋាន Mango Mango ខាងក្រោយស្ថានទូតរុស្សី ដោយ… Read More
Mourinho ថា Arsenal ជាគូប្រជែងតែមួយគត់ក្នុងការលើកពាន BPL ប្រភពមកពី៖ news.sabay.com.kh បន្ទាប់ពីបានត្រឹមស្មើ Southampton ក្នុងដីខ្លួនឯង ១-១ អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Jose Mourinho បាននិយាយថាមានតែក្រុម Arsenal មួយទេដែលមានសមត្ថភាពប្រជែងយកពាន Pre… Read More
គ្រូកម្ពុជានិងម៉ាកាវមានទំនុកចិត្តមាំដូចគ្នាសម្រាប់ជំនួបជើងទីពីរ មានប្រភពមកពី៖ news.sabay.com.kh ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅដល់ទឹកដីកោះម៉ាកាវហើយកាលពីល្ងាចមិញ បន្ទាប់ពីបានធ្វើដំណើរទៅកាលពីព្រឹកម្សិលមិញដើម្បីប្រកួតជើងទី២ពោលគឺ៣ថ្ងៃបន្ទ… Read More
ចោរថា «ខ្ញុំអត់ដឹងអីទេបង» ចំណែក ប្រជាពលរដ្ឋ ព្រួតគ្នា ស្វាគមន៍យ៉ាងចាស់ដៃ (មានវីដេអូ) ប្រភពមកពី៖ khmerloadហ្វេសប៊ុក៖ វីដេអូឃ្លីបថ្មី្មួយទៀត ត្រូវបានចែកចាយ លើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីទិដ្ឋភាព នៃការប្រើអំពើហឹង្សាពីសំណាក់ ប្រជាពលរដ្ឋ ទៅលើបុរស២នាក់ ដែលត្រូវបានចោទថាជា ចោរឆក់។ ប្រភពវីដេអូ ឲ្យដឹង… Read More
0 comments:
Post a Comment