This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label សិល្បះ. Show all posts
Showing posts with label សិល្បះ. Show all posts

Friday, July 15, 2016

Yoona និង EXO ប្រជែង​គ្នា​បញ្ចេញ​សម្រស់​ក្នុង​កម្មវិធី​តែ​មួយ

មានប្រភពមកពី៖ news.sabay.com.kh តារា​លំដាប់ A របស់​វិស័យ​សិល្បៈ​កូរ៉េ​មួយ​ចំនួន​ដូច​ជា តារា​ចម្រៀង និង​សម្ដែង Yoona ក្រុម Girls’ Generation ព្រម​ទាំង​សមាជិក​ក្រុម​ចម្រៀង EXO បាន​មាន​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​ហាង​មួយ​នា​ពេល​ថ្មី​ៗ​នេះ។

យប់​ថ្ងៃ​ទី ១៤​ខែ​កក្កដា​កន្លង​ទៅ​នេះ កម្មវិធី​បើក​សម្ពោធ​ម៉ាក​សំលៀក​បំពាក់​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តំបន់ Gangnam ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​របស់​សិល្បករ​និង​សិល្ប​ការិនី​ប្រទេស​នេះ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ ស្រី​ស្អាត Yoona សមាជិក​របស់​ក្រុម​ចម្រៀង Girls’ Generation និង Sehun ព្រម​ទាំង Chanyeol សមាជិក​ក្រុម​ចម្រៀង EXO។ ក្រៅ​ពី​តារា​របស់​ផលិតកម្ម SM ខាង​លើ ក៏​មាន​សិល្បករ​ជា​ច្រើន​ទៀត​ដែល​បាន​មាន​មុខ​ក្នុង​កម្មវិធី​នេះ​ដែរ​​ដូច​ជា Eric Mun, Shin Se Kyung និង Kim Hye Soo ជា​ដើម៕

160714-star-yoona-1468500037681

160714-star-yoona0-1468500037637

윤아, 머리부터 발끝까지,,,'예쁨'
Yoona ក្រុម Girls’ Generation

최지우, '꽃누나의 행복 미소'
តារា​សម្ដែង Choi Jiwoo

에릭, '종영후에도 오해영 앓이~'
តារា​សម្ដែងនិង​ចម្រៀង Eric Mun

엑소 세훈, '외모에 물 올랐네~'
Sehun ក្រុម EXO

엑소 새훈, '매일 매일 멋져지네~'
Chanyeol ក្រុម EXO

김혜수, '내가 걷는 길이 런웨이~'
តារា​សម្ដែង Kim Hye Soo

신세경, '치명적인 매력'
តារា​សម្ដែង Shin Se Kyung


ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
kenh14

Saturday, August 29, 2015

ក្រុមតារាចម្រៀងស្រី សាច់ស Girls Generation ជួបគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវទៅសម្តែង!

ប្រភពមកពី៖ khmerload
កូរ៉េ៖ ក្រុមតារាចម្រៀងស្រី សាច់សខ្ចី និងមានប្រជាប្រិយខ្លាំង ប្រចាំប្រទេសកូរ៉េ ខាងត្បូង គឺក្រុម Girls Generation បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវ ធ្វើដំណើរទៅសម្តែង នៅក្នុងកម្មវិធី «Mnet M! Countdown» ប៉ុន្តែជាសំណាងល្អ មិនបណ្តាលឲ្យមាន គ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

តារាស្រីស្រស់ស្អាតក្រុម Girls Generation
អ្នកតំណាងផលិតកម្ម SM Entertainment បានឲ្យដឹងថា នៅល្ងាច ថ្ងៃទី២៧ ​សីហា ថ្មីៗនេះ ក្រុមតារាចម្រៀង Girls Generation បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរបស់ពួកគេ បានបើកទៅប៉ះជាមួយ រថយន្តដែលនៅខាងមុខ នៅតាមផ្លូវ ទៅសម្តែង ក្នុងកម្មវិធី «M Countdown» ប៉ុន្តែមិនមាន អ្នករងរបួស នោះទេ។
អ្នកតំណាងរូបនោះ បាននិយាយទៀតថា "នៅជុំវិញបរិវេណ ក្បែរកន្លែងកើតហេតុនោះ មាន​ការដ្ឋាន ​កំពុង​​សាង​សង់​មួយ ដែលកំពុងតែ សាងសង់ នៅលើផ្លូវ ដូច្នេះ​​ខណៈពេល​ កំពុងតែ​បើក​យឺត​ៗ​នោះ ស្រាប់តែឡាន​ របស់ពួកនាង បាន​ប៉ះ​គ្នា​ បន្តិច​បន្តួច ​ជាមួយ​​ឡាន​​ នៅ​​ខាង​មុខ​នោះ តែ​សំណាង​ល្អ​ មិន​មាន​នរណា​ម្នាក់​ រង​របួស​នោះ​ទេ ហើយពួក​គេ​ ក៏បាន​ចូល​រួម​ការសម្ដែង​ជា​ធម្មតា ដោយសុវត្ថិភាព"
យ៉ាងណាមិញ វាពិតជាសំណាងល្អណាស់ សម្រាប់ពួកនាង ដែលពុំមានគ្រោះថ្នាក់ ឬរងរបួសអ្វីនោះ៕


ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត

Thursday, June 26, 2014

សុខ សោម៉ាវត្តី ប្រតិកម្មនឹង ព័ត៌មានថា មានបញ្ហាជាមួយស្វាមី

ប្រភពមកពីខ្មែរ Khmer load ភ្នំពេញៈ នៅប៉ុន្មានម៉ោងមុននេះ ពិធីការិនីញញឹមស្រស់កូនមួយ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញសារប្រតិកម្ម ទៅលើបណ្តាញសារព័ត៌មាន ដែលចុះផ្សាយថា នាងមានបញ្ហារកាំរកូសល្អក់កករ ជាមួយស្វាមី បណ្តូលចិត្ត ទើបធ្វើឲ្យនាងអត់ទ្រាំមិនបាន ក៏ទម្លាយអាថ៌កំបាំងខូចចិត្តជា សាធារណៈ បែបនេះតែម្តងទៅ ។ សុខ សោម៉ាវត្តី លើកឡើងថា មិនមែនជាការពិតហើយការ ចុះផ្សាយបែបនេះ អាចធ្វើឲ្យនាង និងស្វាមី មានការយល់ភ័ន្តច្រឡំ ជាមួយគ្នា ក៏អាចថាបាន ។ *** សុខ សោម៉ាវត្តី បញ្ចេញសារពិបាកចិត្ត សង្ស័យមាន បញ្ហាជាមួយប្ដី ***** កាលពីថ្ងៃទី២៣ ខែមិថុនា នេះ គេហទំព័រ LookingTODAY បានចុះផ្សាយ អត្ថបទមួយមានចំណងជើង ថា "សុខ សោម៉វត្តី បញ្ចេញសារពិបាកចិត្ត សង្ស័យមានបញ្ហាជាមួយប្តី" ក្រោយពីអត្ថបទនេះ ចុះផ្សាយ មិនទាន់បានមួយ ថ្ងៃផងស្រាប់តែពិធីការិនីសំដីផ្អែម ដែលកំពុងតែមានប្រជាប្រិយភាព ប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញសារប្រតិកម្មមួយ ដោយនាងសរសេរបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ថា " នាងខ្ញុំនឹងស្វាមីមិនដែល មានបញ្ហានឹងគ្នាទេ សារដែល Post លើ Fb (ហ្វេសប៊ុក) ជាសារពិបាកចិត្តហត់ នឹងការងារ តិចតួចទេ ស្វាមីនាងខ្ញុំស្រឡាញ់ នាងខ្ញុំ ដូចខ្ញុំស្រឡាញ់គាត់ដែរ " ។ អ្នកនាង សុខ សោម៉ាវត្តី បានចេញមុខទម្លាយរឿងពិត ប្រាប់ដល់ទស្សនិកជន ដោយចំហរថា នាងមិន ដែលមានបញ្ហារកាំរកូស ជាមួយស្វាមីសំណព្វចិត្តឡើយ ការលើកឡើងថា មានអារម្មណ៍ ហត់នឿយនោះ គឺមកពីការងារតែប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រមានការងឿង ឆ្ងល់នោះត្រង់ថា ប្រសិនបើនាងមានអារម្មណ៍ ហត់មិនសប្បាយចិត្ត ហេតុអ្វីបានជានាងមិនព្រមផ្អាក ពីការងារទៅសម្ងំ រស់នៅក្នុងគ្រួសារ យ៉ាងមានសេចក្តីសុខ សម្បូរទ្រព្យចាយមិនខ្វះ លើវីឡាស្កឹមស្កៃ ? សុខ សោម៉ាវត្តី ចាំបាច់ខ្វល់ នឹងការខំប្រឹងរកប្រាក់បន្ថែមនោះទេ ហើយនាងក៏មិន ចាំបាច់ពិបាកដូច ពេលនេះដែរ ៕