មានប្រភពមកពី៖ news.sabay.com.kh ការប្រកួតបាល់ទាត់ពានរង្វាន់ AFF U-16 Championship 2016 តាមពូល B ក្រុម U16 ថៃប៉ះក្រុម U16 ប្រ៊ុយណេ វេលាម៉ោង ៣:៣០ និង U16 ឡាវប៉ះក្រុមបាល់ទាត់ U16 ទីម័រខាងកើត វេលាម៉ោង ៦:៣០នាទីនៅពហុកីឡដ្ឋានជាតិដូចគ្នា និងផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ MY TV ។

U16 ថៃ
បើតាមការលើកឡើងរបស់លោក Chaiyong Khumpian គ្រូបង្វឹកក្រុម U16 ថៃ បានបញ្ជាក់ថា ក្រុមរបស់លោកមានការផ្លាស់ប្ដូរប្រព័ន្ធលេងខុសៗគ្នាពីមួយប្រកួតទៅមួយប្រកួត។ ទោះបីប្រ៊ុយណេមិនទាន់រកបានមួយគ្រាប់ និងចាញ់ពីរប្រកួតជាប់ៗគ្នាក្ដី ក៏លោកមិនមើលស្រាលដៃគូនេះឡើយ។
ស្របពេលលោក Muhammad Ali Bin Haji Mustapha គ្រូ U16 ប្រ៊ុយណេ ក៏បានលើកឡើងដែរថា ក្រុមរបស់លោក នឹងវិវត្តន៍ខ្លួនឲ្យបានកាន់តែល្អពីមួយប្រកួតទៅមួយប្រកួត។ ប៉ះជើងខ្លាំងណាក៏ដោយ ក៏ក្រុមលោកមិនប្រាកដថា នឹងប្រើប្រព័ន្ធការពារទាំងស្រុងដែរគឺ បង្កើតឱកាសវាយបកយកឈ្នះដៃគូវិញ។
ក្រុមបាល់ទាត់ U16 ថៃបើកឆាកប្រកួតទីមួយលត់ U16 ទីម័រខាងកើត ៣-០។ ខណៈខាង U16 ប្រ៊ុយណេវិញ ពីរប្រកួតកន្លងទៅចាញ់ ទីម័រខាងកើត ៣-០ និងចាញ់ម្ចាស់ផ្ទះ U16 កម្ពុជា ២-០៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
0 comments:
Post a Comment