មានប្រភពមកពី៖ news.sabay.com.kh គំនូរវិចិត្រករខ្មែរម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ហើយបើតាមសម្ដីរបស់ប្រភពជិតស្និតម្នាក់ថា គំនូរទាំងអស់នេះគឺគូរឡើង ដើម្បីដាក់បញ្ចូលទៅក្នុងរឿងប្រវត្តិសាស្ត្រខ្មែរក្រហម “មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ” របស់តារាហូលីវូដ Angelina Jolie។
ប្រភពជិតស្និតដដែលបានបន្តថា គាត់ (ជាងគំនូរ) ជាវិចិត្រករជើងចាស់មួយរូបឈ្មោះ រ៉ាន ធារៈ ដែលបច្ចុប្បន្នគាត់មានទីលំនៅ នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបងភូមិ ខេត្តបាត់ដំបង។
បើផ្អែកតាម Facebook Page «បាត់ដំបងស្រុកកំណើតខ្ញុំ» បានឱ្យដឹងថា ម្ចាស់ផ្ទាំងគំនូរឆ្លុះបញ្ចាំងពីខេត្តបាត់ដំបងអំឡុងឆ្នាំទសវត្សរ៍ទី៦០ នេះឈ្មោះ ឃី ឃាយុ ប៉ុន្តែនេះគ្រាន់ជាឈ្មោះក្មួយរបស់គាត់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា នៅពេល Page មួយនេះបង្ហោះស្នាដៃរបស់គាត់ កាលពីថ្មីៗកន្លងមក ធ្វើឱ្យធ្វើមហាជនចាប់អារម្មណ៍ និងស្ងើចសរសើរមិនដាច់ពីមាត់ ហើយមានអ្នកអ្នកចុច Like និង Share ជាច្រើនពាន់នាក់។
ជាមួយគ្នានោះដែរ អ្នកលេងហ្វេសប៊ុកម្នាក់ បានបង្ហាញអារម្មណ៍ថា នៅពេលលោកបានឃើញរូបគំនូរ ធ្វើឱ្យលោកនឹកឃើញអតីតកាល នៃផ្សារណាត់ និងស្ពានដែក ដងស្ទឹងសង្កែ ដែលមានទឹកខៀវថ្លាយង់ មើលឃើញបាតស្ទឹង ដែលកាលនោះគេឱ្យរហស្សនាមថា «ស្ទឹងខៀវ»។
បើមើលតាមការបញ្ចេញមតិ របស់អ្នកលេងហ្វេសប៊ុក ផ្ទាំងគំនូររបស់លោក រ៉ាន ធារៈ ត្រូវប្រជាពលរដ្ឋខ្មែរក្នុងខេត្តបាត់ដំបង យកទៅដាក់តាំងក្នុងលំអហាង និងផ្ទះរបស់ពួគគាត់ទៀតផង៕
0 comments:
Post a Comment