Friday, June 20, 2014
Home »
» រថយន្ត២គ្រឿង បុកគ្នា បណ្តាលឲ្យ មនុស្ស ២នាក់ ប្តី-ប្រពន្ធ រងរបួសធ្ងន់ស្រាល
រថយន្ត២គ្រឿង បុកគ្នា បណ្តាលឲ្យ មនុស្ស ២នាក់ ប្តី-ប្រពន្ធ រងរបួសធ្ងន់ស្រាល
កណ្តាលៈ មនុស្ស២នាក់ប្តី-ប្រពន្ធ បានរងរបួសធ្ងន់ស្រាល ដោយសារតែរថយន្ត ២គ្រឿង បុកគ្នាយ៉ាង ពេញទំហឹង ក្រោយពេលកើតហេតុ អ្នកបើកបរ រថយន្តទាំង២គ្រឿង បានរត់គេចខ្លួនបាត់ រីឯជនរង គ្រោះទាំង២នាក់ ត្រូវបានគេដឹកបញ្ជូន មកកាន់មន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះ អាយុជីវិតបន្ទាន់ ។
ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ២៥ និង ២៦ ក្នុងភូមិពញាឮ ឃុំពញាឮលើ ស្រុកពញាឮ ខេត្តកណ្តាល ។
នគរបាលបានបន្តទៀតថា ជនរងគ្រោះជាប្តី មានឈ្មោះ សុង ហាក់ អាយុ ៥១ឆ្នាំ នៅភូមិកោះធំ ឃុំ ឈើរាង ស្រុកបារ៉ាយ ខេត្តកំពង់ធំ (រងរបួសស្រាល) និងស្រ្តីជាប្រពន្ធ ពុំត្រូវបានគេស្គាល់ឈ្មោះនោះ ទេ(រងរបួសធ្ងន់) អ្នកទាំង២នាក់ រួមដំណើរជាមួយរថយន្ត ម៉ាកកាមរីហើមពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-6606 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ ចំណែកឯរថយន្ត១គ្រឿងទៀត ម៉ាក កាមរី គូថស្វិត ពណ៌ស ពាក់ស្លាកលេខ 2E-3495 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តទាំង២គ្រឿង បើកបរច្រាសទិសគ្នា ដោយរថយន្ត កាមរីគូថហើម ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូត ទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ ប្តី-ប្រពន្ធ ដែលរួមដំណើរ ជាមួយរថយន្ត កាមរី គូថហើម រងរបួសធ្ងន់ស្រាល និងរថយន្ត ខូចខាតយ៉ាងដំណំ ភ្លាមៗនោះ អ្នកបើកបររថយន្តទាំង ២ គ្រឿង បានចុះចេញពីរថយន្តរត់គេចខ្លួនបាត់អស់ ។ ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះ ទៅដល់ជួយអន្តរាគមន៍ ដោយហៅរថយន្តសង្រ្គោះទៅដឹកជនរងគ្រោះទាំង ២នាក់ យកមកកាន់មន្ទីរ ពេទ្យ រាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះអាយុជីវិតជាបន្ទាន់ ចំណែកឯរថយន្តទាំង២គ្រឿង ត្រូវបាន នគរបាលយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
Related Posts:
៨ចំណុច កុំដាក់ជាដាច់ខាតពេលសរសេរCV ប្រភពមកពី៖ sabay.com.kh មិនអាចបដិសេធបានទេ អំពីការពិតថាយើងកំពុងរស់នៅក្នុងពិភពលោកមួយដែលមានស្ថានភាពកាន់តែលំបាករកការងារខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ កំណើនប្រជាជននៅទូទាំងពិភពលោក និ… Read More
Google វិនិយោគធំធេង ក្រោយជឿថា មនុស្សអាចរស់បាន៥០០ឆ្នាំ ប្រភពមកពី៖ news.sabay.com.kh បច្ចេកវិទ្យានឹងជួយឲ្យមនុស្សរស់នៅបានរហូតដល់ ៥០០ ឆ្នាំ។ នេះបើតាមការអះអាងបញ្ជាក់ពីប្រធានផ្នែកវិនិយោគ Google Ventures របស់ក្រុមហ៊ុ Google លោក Bill Baris ។ តាមរបាយ… Read More
៥ ហេតុផល ដែលអ្នកគួរទទួលទានទឹក ឲ្យបានច្រើនជាប្រចាំ ប្រភពមកពី៖ khmerload.com តើអ្នកដឹងទេថា ទឹកមានសារ:ប្រយោជន៍ ខ្លាំងណាស់ សម្រាប់រាងកាយ និង សុខភាព។ ដោយសារ វាជួយបញ្ចេញចោលជាតិពុល និង កាកសំណល់ចេញពីរាងកាយ ហើយខាងក្រោមនេះ ជាហេតុផលទាំង ៥ ដែលអ្នកត្រូវផឹកទឹក ឲ្យបានច្រើន ជារ… Read More
AK បង្កើតស្នេហ៍យុវវ័យមួយគូ ឈានទៅចាប់ដៃគ្នាជាគូអនាគត ប្រភពមកពី៖news.sabay.com.kh សេវាកម្សាន្ត AK ដែលទទួលបានការពេញនិយមពីប្រិយមិត្តនិងមិត្តយុវវ័យ បានបង្កើតពន្លកស្នេហ៍យុវវ័យមួយគូរស្រលាញ់គ្នារហូតចាប់ដៃគ្នាចូលរោងការធ្វើជាគូអនាគត។ ទំនាក់ទំនងពីមិត… Read More
ទិដ្ឋភាពក្តៅៗ ក្រុមម៉ាកាវកម្តៅសាច់ដុំនៅស្តាតចាស់រសៀលនេះ ប្រភពមកពី៖ news.sabay នៅរសៀលថ្ងៃពុធនេះ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាកាវបានកម្តៅសាច់ដុំយ៉ាងសកម្មនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)ដើម្បីត្រៀមខ្លួនប៉ះនឹងក្រុមម្ចាស់ផ្ទះកម្ពុជានៅវេលា… Read More
0 comments:
Post a Comment