This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 23, 2015

អ្នកភូមិ​ព្រែកពោធិ៍ ប្រើ​ពេល​ ១០ ម៉ោង រក​ប្រាក់​បាន​ ២ ម៉ឺន​រៀល​នៅ​ភ្នំពេញ

ប្រភពមកពី៖ news.sabay.com.kh
ស្ត្រី​វ័យ ៥២ ឆ្នាំ ម្នាក់​បាន​ប្រើ​ពេល​ ១០ ម៉ោង អាច​រក​ប្រាក់​ចំណូល​បាន​ ២ ម៉ឺន​រៀល ពី​ការ​លក់​ដំឡូង និង ត្រាវ នៅ​រាជធានី​ភ្នំពេញ។

“ខ្ញុំ​ក្រោក​តាំង​ពី​ម៉ោង ២ ព្រឹក​ ដើម្បី​ស្ងោ​ដំឡូង និង ត្រាវ ចំនួន ២០ គីឡូ ហើយ​ម៉ោង ៤ ព្រឹក​ចេញ​ដំណើរ​មក​ដល់​ភ្នំពេញ ហើយ​ដំឡូង​ និង ត្រាវ​ខ្ញុំ​លក់​អស់​ប្រហែល​ម៉ោង​ ១២ ផាត់​ដើម​ហើយ​ខ្ញុំ​ចំណេញ​ប្រហែល​ ២ ម៉ឺន​រៀល តែ​ពេល​ខ្លះ​សល់​តែ​១ម៉ឺន​រៀល​ព្រោះ​ត្រូវ​ឲ្យ​ថ្លៃ​ឡាន”។ នេះ​ជា​ការ​រៀបរាប់​ពី​ជីវិត​ប្រចាំ​ថ្ងៃ ដោយ​អ្នក​ស្រី ដែន ថាច រស់​នៅ​ភូមិ-ឃុំ ព្រែកពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម។

វីដេអូ អ្នក​ស្រី ដែន ថាច ផ្ដល់​សម្ភាសន៍​ជាមួយ​ Sabay វេលាម៉ោង ៥:៥៥ នាទី ព្រឹក​ថ្ងៃ​ទី ២៤ កក្កដា ​នេះ


 
ដែន ថាច

អ្នក​ស្រី​ ដែន​ ថាច បាន​បញ្ជាក់​ប្រាប់​ Sabay ថា រថយន្ដ​ឈ្នួល​ គឺ​​រៀងរាល់​ម៉ោង ៤-៥ ព្រឹក​ មក​ដល់​ផ្ទះ​ ហើយ​ចេញ​ពី​ផ្ទះ​មក​ដល់​ភ្នំពេញ​ទំនង​ជា​​ម៉ោង ៦ ព្រឹក​ ហើយ​ឡាន​ឈ្នួល​​គេ​យក​ ១ ម៉ឺនរៀល ទៅវិញ​ទៅ​មក។ “អ្នក​​បើក​តាក់ស៊ី​នឹង​សុទ្ធតែ​ស្គាល់​គ្នា​ទេ អីចឹង​ពេល​មក​គាត់​មក​យក​ដល់​ផ្ទះ ហើយ​ដល់​ម៉ោង​ទៅ​វិញ​គេ​ហ្នឹង​មក​ខ្ញុំ​នៅ​ម្ដុំ​កាល់ម៉ែត្រ​ហ្នឹង​ហើយ”។

ការ​ធ្វើ​ដំណើរ​ ពី​​ភូមិព្រែក​ពោធិ៍​ មក​លក់​-ដូរ នៅ​ភ្នំពេញ​នេះ គឺ​អ្នក​ស្រី​ ដែន ថាច មិន​មែន​ជិះ​រថយន្ដ​ឈ្នួល​ទាំង​កង់ និង មនុស្ស​នោះទេ តាម​ពិត​ទៅ​ អ្នកលក់​ដំឡុង និង ត្រាវ​រូប​នេះ តែងតែ​ផ្ញើ​កង់​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ហើយ​នៅ​ពេល​ចេញ​ពី​ផ្ទះ​មក​ គឺ​មាន​តែ​​ល្អី ថាស និង ដំឡូង-ត្រាវ ប៉ុណ្ណោះ ដោយ​ចុះ​ពី​លើ​ឡាន​ភ្លាម មក​យក​កង់​ភ្លែត​ រៀប​ចំ​រួច​រាល់​​ជិះ​កង់​​លក់​​នៅ​ជុំវិញ​កាល់​ម៉ែត្រ បឹងកក់ និង បរិវេណ​ទួល​គោក ជាដើម។​ ដែន ថាច និយាយ។

បើ​ទោះ​បី​ជា​ចំណាយ​ពេល​ជិត​ ១០ ឆ្នាំ ក្នុង​ការ​លក់​ដំឡូង-ត្រាវ នៅ​ភ្នំពេញ​បែប​នេះ​ក្ដី ក៏​ស្ថានភាព​ជីវភាព​ ដែន ថាច នៅ​តែ​មាន​ការ​ខ្វះខាត​ដដែល។ ប៉ុន្តែ ទ្រឹស្ដី​មួយ​ដែល​អ្នក​ស្រី​ចាំ​ក្នុង​ជីវិត​នោះ​គឺ “បើ​ខ្ញុំ​មិន​រក​​ប្រាក់ ១ ម៉ឺន ២ ម៉ឺន​ ក៏​គ្មាន​ដែរ”។

ដែន ថាច ដែល​មាន​កូន​ ២ នាក់​ គឺ ប្រុស​ ១ ស្រី ១ ដោយ​កូន​បង​អាយុ​ ១៥ ឆ្នាំ និង កូន​ពៅ​អាយុ ១០ ឆ្នាំ បាន​និយាយ​ប្រាប់​គេហទំព័រ Sabay ថា ជីវិត​ជា​ការ​តស៊ូ ហើយ​ធ្លាប់​ភ្លក់​រសជាតិ​លំបាកលំបិន​តាំង​ពី​ដើម​រហូត​មក​ទល់​នឹង​ពេល​នេះ ដូច្នេះ មិន​ចង់​ឃើញ​កូនៗ​លំបាក​ដូច​ខ្លួន​នោះទេ។ “ខ្ញុំ​ប្រឹង​រក​ប្រាក់​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​កូន​ខ្ញុំ​រៀន​សូត្រ កុំ​ឲ្យ​ល្ងង់​ដូច​ខ្ញុំ​ទៀត សង្ឃឹម​ថា វា​មាន​ការ​ងារ​ល្អ”។

ស្ត្រី​វ័យ​ ៥២ ឆ្នាំ​ខាង​លើ បាន​និយាយ​ទៀត​ថា៖ “ដឹង​ថា លំបាក​ប៉ុន្ដែ​ចេះ​​តែ​រក​ទៅ បើ​មិន​រក​បាន​អី​ហូប បើ​គ្មាន​ចំណូល​ គឺ​មាន​តែ​ខ្ចី​លុយ​គេ​ចាយ​ នរណា​ឲ្យ​យើង បើ​ខ្ចី​គេ​ក៏​លំបាក​ដែរ​ហ្នឹង អីចឹង​តិចក្ដី​ច្រើន​ក្ដី ត្រូវ​តែ​ប្រឹង​រក​​ វា​គឺ​ជា​មុខ​របរ​របស់​យើង​កុំ​ឲ្យ​តែ​ធ្វើ​អំពើ​មិន​ល្អ​បាន​ហើយ”៕
 
ដែន-ថាច-២

ដែន-ថាច-៣

ដែន-ថាច-១