Sunday, March 15, 2015

សុគន្ធ នីសា ត្រៀមខ្លួន​ បង្ហើរ​សំនៀង ​ក្នុង​មង្គលការ​ គិត ម៉េង និង ស្រីតូច ចំណាន

ប្រភពមកពី៖ khmerload
ភ្នំពេញ៖ ថ្មីៗនេះ ប្រភពព័ត៌មាន ពីសំណាក់តារាល្បីៗ ក្នុងប្រទេសកម្ពុជា បានព្រលយឲ្យដឹងថា ពួកគេមិនត្រូវបាន លោកជំទាវ ស្រីតូច ចំណាន អញ្ញើញឲ្យចូលរួម ក្នុងពិធីមង្គលការ របស់នាង និងស្វាមីគឺ អ្នកឧកញ៉ា គិត ម៉េង នោះឡើយ ព្រោះតាមព័ត៌មាន ខាងលើបង្ហើបថា លោកឧកញ៉ារូបនេះ មិនចង់ឲ្យភរិយា របស់ខ្លួន មានទំនាក់ទំនងជាមួយ អ្នកសិល្បៈទៀតទេ ទោះបីជាកន្លងមក ស្រីតូច ចំណាន ធ្លាប់មានប្រវត្តិ ជាអ្នកសិល្បៈ ល្បីក៏ដោយ ។
ប៉ុន្តែថ្មីៗនេះ តារាចម្រៀងស្រី ស្រគត់ស្រគំ សុគន្ធ នីសា ត្រូវបានគេដឹងថា ទទួលបានការ អញ្ជើញជាកិត្តិយស ចូលរួម ក្នុងពិធីមង្គលការ ដ៏អស្ចារ្យ របស់អ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន ហើយនាងក៏ កំពុងតែត្រៀមខ្លួន រួចជាស្រេចហើយដែរ ដើម្បីអបអរសាទរ ពិធីមង្គលជ័យ ដែលប្រមូលផ្ដុំទៅដោយ មន្ត្រីធំៗ ថ្នាក់ដឹកនាំកំពូលៗ ក្នុងរដ្ឋាភិបាល និងឧកញ៉ាល្បីៗ ក្នុងប្រទេសកម្ពុជា ។
ប្រភពដ៏ជិតស្និទ្ធបំផុត របស់ សុគន្ធ នីសា តារាចម្រៀង ស្រីមុខស្រស់ ញញឹមស្អាត បានប្រាប់ LookingTODAY ថា សុគន្ធ នីសា បានត្រៀមខ្លួនរួចរាល់ ក្នុងការបង្ហើរសំនៀង ដ៏ក្រអួនក្រអៅ របស់នាង ក្នុងពិធីដ៏ពិសិដ្ឋ ខាងមុខនេះ ។ ពិសេសជាងនេះ នីសា ក៏ត្រៀមឈុត យ៉ាងល្អឥតខ្ចោះ ដើម្បីឲ្យស័ក្តិសម ជាមួយកិត្តិយស ម្ចាស់ពិធីផងដែរ ។ ដោយឡែកសំណួរ ទាក់ទងនឹងតម្លៃខ្លួន នីសា ចូលរួមច្រៀង ក្នុងកម្មវិធី មង្គលការនោះ មិនត្រូវបាន បង្ហើបឲ្យដឹងទេ។ តែកន្លងមក អ្នកឧកញ៉ា គិត ម៉េង មិនមែន មិនធ្លាប់ហៅអ្នកសិល្បៈ ឲ្យចូលរួម កម្មវិធីរបស់ខ្លួនឡើយ ពោលគឺហៅហូរហែ តាំងពីខួបកំណើត នឹងជប់លៀង ផ្សេងៗជាដើម។
ប្រភពពីអ្នកសិល្បៈ ធ្លាប់ទៅចូលរួម បាននិយាយថា អ្នកធំ អ្នកតូច បានលុយដូចគ្នា មានន័យថា តម្លៃមិនខុសគ្នាឡើយ ព្រោះអ្នកមាន មិនមែនទូលាយ គ្រប់រឿងនោះទេ ។ បើតាមតម្លៃ ក្នុងការច្រៀងរបស់ សុគន្ធ នីសា ក្នុងរោងការ ពេលល្ងាចអាច បានប្រហែល ជា១ពាន់ដុល្លារ ។ ប៉ុន្តែតម្លៃក្នុងល្ងាច ថ្ងៃទី២០មីនា ជាមង្គលការដ៏អស្ចារ្យ ក៏មិនខុសពីគ្នាដែរ គ្រាន់តែមានឈ្មោះថា ទៅច្រៀងក្នុងកម្មវិធី មហាសេដ្ឋី ស្រុកខ្មែរ និងអតីតអ្នក សិល្បៈប៉ុណ្ណោះ ។
ក្រៅពី សុគន្ធ និសា មិនទាន់ដឹងថា អ្នកសិល្បៈណា អាចមានវត្តមាន ទៀតនោះទេ ព្រោះមិនទាន់មានអ្នកណា ចេញមុខនិយាយអ្វី ទាក់ទងទៅនឹង កម្មវិធីដ៏មហា ឱឡារឹកនេះទេ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment