Sunday, March 15, 2015

មើលវីដេអូខ្លីនេះហើយ ទើបដឹង សុភមង្គលពិត ក្នុងគ្រួសារគឺបែបណា! (មានវីដេអូ)

ប្រភពមកពី៖ khmerload
ថៃ៖ ជាការពិត មនុស្សស្រីគ្រប់រូប តែងរមែងចង់បាន ការរស់នៅជាមួយក្រុមគ្រួសារ ពោរពេញទៅដោយ សុភមង្គល គ្មានការឈ្លោះប្រកែកគ្នា។ តួយ៉ាង មានខ្សែវីដេអូខ្លីមួយ ត្រូវបានបង្កើតឡើង ដែលបានបង្ហាញ ពីសុភមង្គលរបស់ក្រុមគ្រួសារមួយ។
ចំពោះសាច់រឿងខ្លីនេះ បានឆ្លុះបញ្ចាំង ពីសកម្មភាពរបស់ មនុស្សស្រីម្នាក់ ដែលខិតខំ ធ្វើការងារផ្ទះ រៀបចំម្ហូបអាហារ និងមើលថែកូនៗ ដោយ គ្មានរអ៊ូរទាំសូម្បីតែបន្តិច។ ជាពិសេស ទោះបីជានាង ហត់ខ្លាំងប៉ុណ្ណា ក៏នាងនៅតែ បញ្ចេញស្នាមញញឹម ទៅកាន់ស្វាមីជានិច្ច ពេលរូបគាត់ មកដល់ ផ្ទះម្តងៗ ដោយសារតែនាង ចង់បាន ភាពសប្បាយរីករាយ និងសុភមង្គល នៅក្នុងក្រុមគ្រួសារ។ ជាមួយគ្នានោះដែរ ស្វាមីរបស់នារីម្នាក់នោះ ក៏បានបំពេញកាតព្វកិច្ច ជាស្វាមីដ៏គំរូម្នាក់ផងដែរ ដោយបានធ្វើម្ហូប ទុកសម្រាប់ នាង និងកូនៗថែមទៀតផង៕
ចង់ដឹងថា ក្រុមគ្រួសារមួយនេះ ពិតជាមានសុភមង្គលកម្រិតណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖   



0 comments:

Post a Comment