Wednesday, March 11, 2015

​ស្រលាញ់​គេ​ខ្លាំង​​សឹង​អី​ គួរ​ទម្លាយ​ប្រវត្តិ​ខិល​ខូច​​ឲ្យ​គេ​ដឹង​អត់​ហ្ន៎​?បើ​សិន​ជា​ថ្ងៃ​​ណា​មួយ​ មិត្ត​យុវវ័យ​​ត្រូវ​បាន​សង្សារ​ជា​ទី​ស្រលាញ់​ជជីក​​សួរ​​ពី​ប្រវត្តិ​​ ស្នេហា​ ខណៈ​​​ពី​មុន​មក​​ ​អ្នក​​ក៏​ធ្លាប់​​មាន​រឿង​មិន​សូវ​ល្អ​ប៉ុន្មាន​ដែរ ​សង្សារ​ក៏​មាន​ច្រើន ហើយ​ធ្លាប់​បែក​បាក់​គ្នា​រាប់​ភ្លេច​ទៀត​ផង​ តើ​អ្នក​នឹង​សម្រេច​ចិត្ត​ប្រាប់​​អតីត​កាល​ស្នេហា​របស់​អ្នក​ទៅ​គេ​ត្រង់​ៗ ​​ដែរ​ ឬ​ទេ បើ​ស្នេហា​ចុង​ក្រោយ​នេះ ជា​ស្នេហា​ស្មោះ​របស់​អ្នក? “មនុស្ស​ស្រលាញ់​គ្នា​ស្មោះ​​​មិន​គួរ​មាន​អាថ៌​កំបាំង​ជាមួយ​គ្នា​ឡើយ។​ ប្រាប់​គេ​តាម​ត្រង់​ទៅ ​ ​មាន​អ្វី​ត្រូវ​ខ្លាច តែ​បើ​យើង​ព្យាយាម​លាក់​បាំង​អតីតកាល​ស្នេហា​របស់​យើង​ចំពោះ​គេ​​ មាន​ន័យ​ថា​ ​​យើង​មិន​ស្មោះ​នឹង​គេ​បាត់​ទៅ​ហើយ”។ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក សុទ្ធ កុសល និស្សិត​ជំនាញ​អក្សរ​សាស្ត្រ​អង់គ្លេស​នៃ​វិទ្យាស្ថាន​ភាសា​បរទេស។ លោក ​បាន​បន្ថែម​ទៀត​ថា៖ “ម្យ៉ាង​ទៀត​ ​បើ​សិន​ជា​គេ​ស្រលាញ់​យើង​ស្មោះ​ នោះ​គេ​មិន​ប្រកាន់​ពី​អតីតកាល​មិន​ល្អ​របស់​យើង​ឡើយ ទោះ​បី​យើង​ធ្លាប់​ខិល​ខូច​យ៉ាង​ណា​​ ក៏​គេ​នៅ​តែ​ទទួល​យើង​បាន​ដែរ”។ គិត ​ដល់​ចំណុច​ខាង​លើ យុវជន ជន សុទ្ធា និស្សិត​ឆ្នាំ​ទី​១​នៃ​សាកលវិទ្យាល័យ​ន័រតុន​​វិញ​ ​​ប្រាប់​ថា៖ “ទោះ​បី​ជា​យើង​ខំ​ប្រឹង​លាក់​បាំង​គេ​​យ៉ាង​ណា​ ​ខ្ញុំ​ជឿ​ថា មុន​ និង​ក្រោយ​ជៀស​មិន​ផុត​ពី​សង្សារ​ដឹង​ទេ។ បើ​មិន​ប្រាប់​​​ពេល​​នេះ​​ទេ ច្បាស់​​ជា​មាន​រឿង​ពេល​ក្រោយ​ជា​មិន​ខាន​ឡើយ”។ និស្សិត​ជំនាញ​ ព័ត៌មាន​វិទ្យា​ដដែល​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ “ប្រាប់​ការ​ពិត​ទៅ​​ ថា​យើង​ធ្លាប់​មាន​សង្សារ​ប៉ុន្មាន​​​នាក់​​​ ធ្លាប់​ជ្រុល​ជ្រួស​អី​​ដែរ​អត់។ បើ​គេ​ទទួល​យក​​បាន​ ​ក៏​បាន ហើយ​បើ​​មិន​បាន​​ ក៏​ហី​ទៅ។​ កុំ​លាក់​គេ​អី​​ មិន​ល្អ​ទេ”។ Love-Sabay3 យល់​ឃើញ​ស្រដៀង​ៗ​គ្នា​នេះ​ដែរ កញ្ញា​ គង់​ គន្ធា អាយុ​២០ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ច្បារ​អំពៅ​ បាន​និយាយ​ថា៖ “គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​​លាក់​ បាំង​ប្រវត្តិ​ស្នេហា​ជាមួយ​​សង្សារ​នោះ​ទេ ព្រោះ​អ្នក​ខ្លះ​​ស្រលាញ់​គ្នា​ សម្លឹង​មើល​ឃើញ​ដល់​អនាគត​ ​ទើប​គេ​សួរ​ពី​អតីតកាល​របស់​យើង​ដូច្នេះ”។ ឆ្លើយ ​តប​ទៅ​នឹង​សំនួរ​ថា​តើ​​អត់​ខ្លាច​ប្រាប់​​ពី​ប្រវត្តិ​ស្នេហា​មិន​ល្អ​ របស់​ខ្លួន​​ទៅ​គេ​ត្រង់ៗ​ ហើយ​គេ​ទទួល​យក​អត់​បាន​​​ គន្ធា បាន​ពន្យល់​​ថា៖ “រឿង​ហ្នឹង​យើង​មើល​ដែរ។ បើ​សិន​ជា​គេ​ស្រលាញ់​យើង​ស្មោះ​មែន​​ ដាច់​ខាត​ត្រូវ​តែ​ប្រាប់​គេ​តាម​ត្រង់។ តែ​បើ​គេ​គ្រាន់​តែ​ជា​មនុស្ស​ចង់​លេង​សើច​ជាមួយ​យើង​ មិនចំា​បាច់​​​​ប្រាប់​ពី​​ប្រវត្តិ​ពិត​​ឲ្យ​គេ​ដឹង​នោះ​ទេ”។ ​​ទោះ​ បី​ជា​យ៉ាង​ណា​ យុវជន ប្រាក់ បញ្ញារិទ្ធិ អាយុ​២៤ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ ​បាន​បញ្ចេញ​ទស្សនៈ​ប្រឆាំង​​ទៅ​នឹង​ទស្សនៈ​ទាំង​អស់​ខាង​លើ​ថា៖ “ដាច់​ខាត​មិន​ត្រូវ​ប្រាប់​ពី​ប្រវត្តិ​យើង​ទៅ​គេ​ទាំង​អស់​នោះ​ទេ។ បើ​អាច​​កុហក​គេ​បាន​ គួរ​តែ​និយាយ​កុហក​​ខ្លះ​​ទៅ“។ បញ្ញារិទ្ធិ​ បាន​បន្ថែម​ទៀត​ថា៖ “ពេល​ខ្លះ​​​ការ​កុហក​មិន​មែន​សុទ្ធ​តែ​មិន​ល្អ​ទាំង​អស់​នោះ​ទេ តែ​បើ​សិន​ជា​យើង​ប្រាប់​គេ​ទាំង​អស់​ នៅ​ពេល​ដែល​មាន​រឿង​ឈ្លោះ​ប្រកែក​គ្នា​គេ​​ប្រាកដ​ជា​លើក​យក​រឿង​យើង​ធ្លាប់ ​មាន​សង្សារ​មក​ឌឺ​ឲ្យ​យើង​ជា​មិន​ខាន​ឡើយ”៕ ចុះ​មិត្ត​យុវវ័យ​វិញ ប្រាប់​តាម​ត្រង់ ឬ​លាក់បាំង? អត្ថបទ៖ យិន សំបូរ​

ប្រភពមកពី៖ news.sabay.com.kh
បើ​សិន​ជា​ថ្ងៃ​​ណា​មួយ​ មិត្ត​យុវវ័យ​​ត្រូវ​បាន​សង្សារ​ជា​ទី​ស្រលាញ់​ជជីក​​សួរ​​ពី​ប្រវត្តិ​​ ស្នេហា​ ខណៈ​​​ពី​មុន​មក​​ ​អ្នក​​ក៏​ធ្លាប់​​មាន​រឿង​មិន​សូវ​ល្អ​ប៉ុន្មាន​ដែរ ​សង្សារ​ក៏​មាន​ច្រើន ហើយ​ធ្លាប់​បែក​បាក់​គ្នា​រាប់​ភ្លេច​ទៀត​ផង​ តើ​អ្នក​នឹង​សម្រេច​ចិត្ត​ប្រាប់​​អតីត​កាល​ស្នេហា​របស់​អ្នក​ទៅ​គេ​ត្រង់​ៗ ​​ដែរ​ ឬ​ទេ បើ​ស្នេហា​ចុង​ក្រោយ​នេះ ជា​ស្នេហា​ស្មោះ​របស់​អ្នក?
 
“មនុស្ស​ស្រលាញ់​គ្នា​ស្មោះ​​​មិន​គួរ​មាន​អាថ៌​កំបាំង​ជាមួយ​គ្នា​ឡើយ។​ ប្រាប់​គេ​តាម​ត្រង់​ទៅ ​ ​មាន​អ្វី​ត្រូវ​ខ្លាច តែ​បើ​យើង​ព្យាយាម​លាក់​បាំង​អតីតកាល​ស្នេហា​របស់​យើង​ចំពោះ​គេ​​ មាន​ន័យ​ថា​ ​​យើង​មិន​ស្មោះ​នឹង​គេ​បាត់​ទៅ​ហើយ”។ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក សុទ្ធ កុសល និស្សិត​ជំនាញ​អក្សរ​សាស្ត្រ​អង់គ្លេស​នៃ​វិទ្យាស្ថាន​ភាសា​បរទេស។


លោក ​បាន​បន្ថែម​ទៀត​ថា៖ “ម្យ៉ាង​ទៀត​ ​បើ​សិន​ជា​គេ​ស្រលាញ់​យើង​ស្មោះ​ នោះ​គេ​មិន​ប្រកាន់​ពី​អតីតកាល​មិន​ល្អ​របស់​យើង​ឡើយ ទោះ​បី​យើង​ធ្លាប់​ខិល​ខូច​យ៉ាង​ណា​​ ក៏​គេ​នៅ​តែ​ទទួល​យើង​បាន​ដែរ”។
 
គិត ​ដល់​ចំណុច​ខាង​លើ យុវជន ជន សុទ្ធា និស្សិត​ឆ្នាំ​ទី​១​នៃ​សាកលវិទ្យាល័យ​ន័រតុន​​វិញ​ ​​ប្រាប់​ថា៖ “ទោះ​បី​ជា​យើង​ខំ​ប្រឹង​លាក់​បាំង​គេ​​យ៉ាង​ណា​ ​ខ្ញុំ​ជឿ​ថា មុន​ និង​ក្រោយ​ជៀស​មិន​ផុត​ពី​សង្សារ​ដឹង​ទេ។ បើ​មិន​ប្រាប់​​​ពេល​​នេះ​​ទេ ច្បាស់​​ជា​មាន​រឿង​ពេល​ក្រោយ​ជា​មិន​ខាន​ឡើយ”។
 
និស្សិត​ជំនាញ​ ព័ត៌មាន​វិទ្យា​ដដែល​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ “ប្រាប់​ការ​ពិត​ទៅ​​ ថា​យើង​ធ្លាប់​មាន​សង្សារ​ប៉ុន្មាន​​​នាក់​​​ ធ្លាប់​ជ្រុល​ជ្រួស​អី​​ដែរ​អត់។ បើ​គេ​ទទួល​យក​​បាន​ ​ក៏​បាន ហើយ​បើ​​មិន​បាន​​ ក៏​ហី​ទៅ។​ កុំ​លាក់​គេ​អី​​ មិន​ល្អ​ទេ”។


Love-Sabay3

យល់​ឃើញ​ស្រដៀង​ៗ​គ្នា​នេះ​ដែរ កញ្ញា​ គង់​ គន្ធា អាយុ​២០ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ច្បារ​អំពៅ​ បាន​និយាយ​ថា៖ “គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​​លាក់​ បាំង​ប្រវត្តិ​ស្នេហា​ជាមួយ​​សង្សារ​នោះ​ទេ ព្រោះ​អ្នក​ខ្លះ​​ស្រលាញ់​គ្នា​ សម្លឹង​មើល​ឃើញ​ដល់​អនាគត​ ​ទើប​គេ​សួរ​ពី​អតីតកាល​របស់​យើង​ដូច្នេះ”។
 
ឆ្លើយ ​តប​ទៅ​នឹង​សំនួរ​ថា​តើ​​អត់​ខ្លាច​ប្រាប់​​ពី​ប្រវត្តិ​ស្នេហា​មិន​ល្អ​ របស់​ខ្លួន​​ទៅ​គេ​ត្រង់ៗ​ ហើយ​គេ​ទទួល​យក​អត់​បាន​​​ គន្ធា បាន​ពន្យល់​​ថា៖ “រឿង​ហ្នឹង​យើង​មើល​ដែរ។ បើ​សិន​ជា​គេ​ស្រលាញ់​យើង​ស្មោះ​មែន​​ ដាច់​ខាត​ត្រូវ​តែ​ប្រាប់​គេ​តាម​ត្រង់។ តែ​បើ​គេ​គ្រាន់​តែ​ជា​មនុស្ស​ចង់​លេង​សើច​ជាមួយ​យើង​ មិនចំា​បាច់​​​​ប្រាប់​ពី​​ប្រវត្តិ​ពិត​​ឲ្យ​គេ​ដឹង​នោះ​ទេ”។
 
​​ទោះ​ បី​ជា​យ៉ាង​ណា​ យុវជន ប្រាក់ បញ្ញារិទ្ធិ អាយុ​២៤ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ ​បាន​បញ្ចេញ​ទស្សនៈ​ប្រឆាំង​​ទៅ​នឹង​ទស្សនៈ​ទាំង​អស់​ខាង​លើ​ថា៖ “ដាច់​ខាត​មិន​ត្រូវ​ប្រាប់​ពី​ប្រវត្តិ​យើង​ទៅ​គេ​ទាំង​អស់​នោះ​ទេ។ បើ​អាច​​កុហក​គេ​បាន​ គួរ​តែ​និយាយ​កុហក​​ខ្លះ​​ទៅ“។

បញ្ញារិទ្ធិ​ បាន​បន្ថែម​ទៀត​ថា៖ “ពេល​ខ្លះ​​​ការ​កុហក​មិន​មែន​សុទ្ធ​តែ​មិន​ល្អ​ទាំង​អស់​នោះ​ទេ តែ​បើ​សិន​ជា​យើង​ប្រាប់​គេ​ទាំង​អស់​ នៅ​ពេល​ដែល​មាន​រឿង​ឈ្លោះ​ប្រកែក​គ្នា​គេ​​ប្រាកដ​ជា​លើក​យក​រឿង​យើង​ធ្លាប់ ​មាន​សង្សារ​មក​ឌឺ​ឲ្យ​យើង​ជា​មិន​ខាន​ឡើយ”៕
 
ចុះ​មិត្ត​យុវវ័យ​វិញ ប្រាប់​តាម​ត្រង់ ឬ​លាក់បាំង?
អត្ថបទ៖ យិន សំបូរ​

0 comments:

Post a Comment