Sunday, March 22, 2015

តេក្វាន់ដូ ៩ នាក់ ចេញ​ទៅ​ដណ្ដើម​ជើង​ឯក​អាស៊ាន នៅ​វៀតណាម

ប្រភពមកពី៖​ news.sabay.com.kh
ខេ​មរ​សហព័ន្ធ​កីឡា​តេក្វាន់ដូ បាន​បញ្ជូន​អត្តពលិក​ខ្លួន​ចំនួន ៩ នាក់ ផ្នែក​វិញ្ញាសា​តេក្វាន់ដូ WTF (World Taekwondo Federation) ទៅចូលរួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​ជើង​ឯក​តំបន់​អាស៊ាន  The 12nd ATF Taekwondo Championship 2015 ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

Taekwando

ការ​ប្រកួត​តេក្វាន់ដូ នាពេលកន្លងមក (រូបតំណាង)
 
ក្រុម​កម្ពុជា ដឹង​នាំ​ដោយ​លោក​ គង់ សក្ខិដា អគ្គលេខាធិការ​ខេ​មរ​សហព័ន្ធ​កីឡា​តេក្វាន់ដូ និង​លោក​គ្រូ ម៉ៅ សុផល បាន​ចេញ​ដំណើរ​ទៅ​ប្រកួត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ការ​ប្រកួត​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៣ ដល់ ២៦ ខែ មីនា នេះ លើ​វិញ្ញាសា ប្រយុទ្ធ និង មេគុណ។
 
សម្រាប់​វិញ្ញាសា​ប្រយុទ្ធ​មាន កម្ពុជា​បញ្ជូន​កីឡាករ​ចំនួន ៤ រូប​មាន កីឡាករ ​វ៉ាន់ ឬ​ទ្ធី​ (ទម្ងន់​ក្រោម​៦៨​គីឡូក្រាម) កីឡា​ករ នី សុ​វណ្ណរ័ត្ន​ន៍ (ទម្ងន់​ក្រោម​៥៤​គីឡូក្រាម) កីឡា​ករ ទី ច័ន្ទ​ហេង (ទម្ងន់​ក្រោម​៥៨​គីឡូ​ក្រាម) និង កីឡាការិនី ​ចែម ច័ន្ទ​ធា​រី​ (ទម្ងន់​ក្រោម​៤៩​គីឡូក្រាម)។
 
ចំណែក​វិញ្ញាសា​សំដែង​វិញ មាន​កីឡាករ ៥ នាក់​គឺ ​កីឡាករ​ ទួន ណា​វុ​ធ, រិ​ន ប៊ុន​ហួត​, ​ឱក សុ​វណ្ណា​រ៉ា, ផល សុ​វណ្ណា​ត់ និង កីឡាការិនី ​ស៊ឹម រចនា។​ ​វិញ្ញាសា​​នេះ​មាន​ប្រកួត​ជា ឯកត្តជន, សម្ដែង ២ នាក់, សម្ដែង​ជា​ក្រុម និង ការសំដែង​ចម្រុះ (​បុរស-នារី)។
 
មុន​ចេញ​ដំណើរ​លោក គង់ ស​ក្ខិ​ដា ក៏​មិន​ច្បាស់​ថា​ព្រឹត្តិការណ៍​នេះ​ មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ប៉ុន្មាន​​ចូលរួម​នោះទេ។ ប៉ុន្ដែ​នេះ​ជា​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​នៅ​ឆាក​អន្តរជាតិ ដើម្បី​ត្រៀម​ទៅ​ចូលរូម​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ ២០១៥ ដែល​នឹង​មក​ដល់​នៅ​ខែ មិថុនា ខាង​មុខ នៅ​ប្រទេស​សិង្ហបុរី៕
 
អត្ថបទ៖ ម៉ឺន រស្មី

0 comments:

Post a Comment