Wednesday, March 4, 2015

ម្ចាស់ចំការម្នាក់ យកសាំង ទៅដុតឈើ មិនប្រយ័ត្ន ឆេះរបួសខ្លួនឯង

ប្រភពមកពី៖​ khmerload
រតនគិរីៈ ម្ចាស់ចំការម្នាក់ ដែលនៅជាប់កំពង់ទឹក មាត់ទន្លេសេសាន្ត ស្ថិតនៅក្នុង ភូមិកាចូន ឃុំប៉ុង ស្រុកវ៉ឺនសៃ បានយកសាំង ទៅដុតឈើ មិនប្រយ័ត្នឆេះ របួសខ្លួនឯង ។ ហេតុការណ៍នេះកើតឡើង កាលពីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៥ ត្រង់ចំណុច កំពង់ទឹកខាងលើ ។
បើតាមលោក ទឺ នូថង អធិការនគរបាល ស្រុកវ៉ឺនសៃ ប្រាប់ឲ្យដឹងថា ម្ចាស់ចំការនេះ មានឈ្មោះថា បូណា អាយុ ៣១ ឆ្នាំ ជនជាតិឡាវ ដោយដីចំការនេះ មានកំពង់ទឹក ជាប់មាត់ទន្លេ សេសាន្ត មានឈើប្រណីត ប្រភេទធ្នង់មួយដើមធំ សណ្តូនក្នុងទឹកទន្លេនេះ ប្រមាណជា ១០ឆ្នាំកន្លងមកហើយ ចៃដន្យមានបងប្អូន ជនជាតិ រស់នៅខាងលើ យកសំណាញ់ ទៅបង់ត្រី ក៏ប្រទះឃើញឈើ ប្រណីតមួយដើមនេះដែរ ។
អធិការនគរបាល ស្រុកវ៉ឺនសៃ ប្រាប់បន្តទៀតថា អ្នកបង់សំណាញ់ឃើញ ឈើប្រណីត មានតម្លៃ ក៏លើកគ្នាមួយក្រុម បម្រុងមកលើក ឈើស្រង់ឡើងពីទឹក ស្រាប់តែម្ចាស់ ចំការឃើញទាន់ ក៏ទាញយកដបសាំង ប្រុងទៅដុតឈើនោះ ចោលតែម្តង ប៉ុន្តែមិនប្រយ័ត្ នត្រូវឆាបឆេះ ខ្លួនឯងទៅវិញ ។
អធិការនគរបាល ស្រុកវ៉ឺនសៃ បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីហេតុការណ៍ កើតឡើង ជនរងគ្រោះជា ម្ចាស់ចំការ ត្រូវបាន ក្រុមគ្រួសារ បញ្ជូនមក សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ហើយរហូតមក ដល់ពេលនេះ ក៏គ្មានពាក្យ បណ្តឹងណាមួយ ចូលមកដល់កន្លែង អធិការដ្ឋាននគរបាល ដើម្បីដោះស្រាយនោះទេ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment