Wednesday, March 11, 2015

Nex ​ឡើង​កូដ​ខ្លាំង​​ប្រជែង​ម៉ូតូ​អូតូ​ដទៃ​ទៀត

ប្រភពមកពីី៖ news.sabay.com.kh
ប្រភេទ​ម៉ូតូ Scooter ឬ​អូតូ​​របស់ Suzuki គឺ​ Suzuki Nex កំពុង​ឡើង​កូដ​ខ្លាំង​ដោយ​​​កំពុង​ទទួល​បានការ​គាំទ្រ​​និង​ប្រជែង​ម៉ូតូ​អូតូ​ដទៃ​ទៀត​លើ​ទីផ្សារ​​ទិញ​ប្រើប្រាស់​។ ម្ចាស់​ហាង​លក់​​ម៉ូតូ​​មួយ​ចំនួន​ដែល Sabay បាន​សាកសួរ​ក៏​ទទួល​ស្គាល់​សម្រាប់​​ប្រជាប្រិយភាព​របស់​ម៉ូតូ​អូតូ​របស់ Suzuki នេះ​ដែរ។

លោក តុលា ម្ចាស់​ហាង​លក់​ម៉ូតូ​មួយ​កន្លែង​នៅ​​ម្តុំ​វត្ត​សំពៅ​មាស​បាន​ឲ្យ​ដឹង​ថា ម៉ូតូ Nex របស់ Suzuki កំពុង​ទទួល​ការ​គាំទ្រ​ច្រើន​លើ​ទីផ្សារ​អ្នក​ប្រើប្រាស់។

“Nex យើង​លក់​ចេញ​បាន​ច្រើន​ បើ​ធៀប​ម៉ូតូ​ផ្សេងៗ​ទៀត”។ លោក​ថា ​Nex ក្រៅ​ពី​ចំណុច​ទាក់ទាញ​ដូចជា​ការ​រចនា​រូបរាង​តូច​ល្មម​ត្រូវ​ចិត្ត​ក្មេង​ៗ ​​ តម្លៃ​ក៏​ជា​កត្តា​​​ធ្វើ​ឲ្យ​អ្នក​ទិញ​ប្រើប្រាស់​​ចាប់​អារម្មណ៍​ម៉ូតូ​នេះ។

ចំណែក​បុគ្គលិក​នៅ​ក្រុមហ៊ុន OMC បាន​​ឲ្យ​ដឹង​ដែរ​ថា Nex បាន​ក្លាយ​ជា​ម៉ូតូ​​ Suzuki ដែល​លក់​ដាច់​បំផុត​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា។ បុគ្គលិក​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​អតិថិជន​គាំទ្រ​ម៉ូតូ​ Nex ច្រើន​ ដោយសារ​តែ​ការ​រចនា​រូបរាង​ងាយស្រួល​សម្រាប់​ការ​ប្រើប្រាស់ ម៉ាស៊ីន​ក៏​ល្អ​ជាពិសេស​តម្លៃ​ក៏​ធូរ​ថ្លៃ​បើ​ធៀប​ម៉ូតូ​អូតូ​ដទៃ​ទៀត។

លោក​តុលា បាន​បន្ថែម​ថា ក្រៅ​ពី Nex ដែល​កំពុង​ទទួល​បាន​ការ​​គាំទ្រ​​លើ​​ទីផ្សារ ​ម៉ូតូ​​ពពួក Scoopy, Click និង Let’s ក៏​មាន​ការ​ចាប់​អារម្មណ៍​​និង​ទីផ្សារ​​ក៏​លក់​ចេញ​បាន​ច្រើន​។

Nex




អត្ថបទ៖ ប៊ុណ្ណារ៉ា

0 comments:

Post a Comment