Thursday, March 26, 2015

គេង​លើស ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត

ប្រភពមកពី៖ news.sabay.com.kh
មនុស្ស​ភាគ​ច្រើន​ភ័យ​ខ្លាច​គេង​មិន​គ្រប់​គ្រាន់ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​រាង​កាយ ឬ​សុខភាព​ចុះ​ខ្សោយ​ជា​ដើម។ តាម​ការ​ពិត គេង​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​អាយុ​ខ្លី​ជាង​ធម្មតា និង​មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ទៅ​វិញ​ទេ។ នេះ​បើ​តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវជ្រាវ មក​ពី​សាកលវិទ្យាល័យ Warwick ប្រទេស​អង់គ្លេស។

?????????

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Warwick ប្រទេស​អង់គ្លេស បាន​វិភាគ​ទៅ​លើ​ការ​សិក្សា១៦ ផ្សេង​គ្នា ដោយ​រាប់​បញ្ចូល​ទាំង​ទិន្នន័យ​ម៉ោង​គេង របស់​មនុស្ស​ជាង ១​លាន​នាក់​ផង។ សាស្ត្រាចារ្យ Franco Cappuccio បាន​រក​ឃើញ​ថា មនុស្ស​ដែល​ទម្លាប់​គេង​ច្រើន​ជាង ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ អាច​ប្រឈម​នឹង​ហានិភ័យ​ឆាប់​ស្លាប់​ជាង អ្នក​គេង​ចន្លោះ​ពី ៦ ទៅ ៨​ម៉ោង។

ការ​អះអាង​របស់​សាស្ត្រាចារ្យ Cappuccio ដោយ​យោង​ទៅ​លើ​ការវិភាគ​ទិន្នន័យ​សិក្សា​រយៈពេល​វែង​ចំពោះ​មនុស្ស​ស្លាប់ និង​ទម្លាប់​គេង​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ លទ្ធផល ១០​ឆ្នាំ​ក្រោយ​មក បង្ហាញ​ថា ១២ភាគរយ នៃ​ចំនួន​អ្នក​ស្លាប់​ គេង​តិច​ជាង ៦​ម៉ោង ប៉ុន្តែ​ដល់​ទៅ ៣០​ភាគរយ​ក្នុង​ចំណោម​នោះ គឺ​ជា​អ្នក​គេង​លើស​ពី ៨​ម៉ោង។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ក្រើន​រំលឹក​ទៀត​ថា កំណើន​ហានិភ័យ​នៃ​ការ​ស្លាប់​ចំពោះ​អ្នក​គេង​លើស​ពី ៨​ម៉ោង ស្មើ​ទៅ​នឹង​ការ​ទទួល​ទាន​កាហ្វេ​ច្រើន​កែវ​ក្នុង​មួយ​ថ្ងៃ​ដែរ។ ម្យ៉ាងវិញទៀត ការ​គេង​ច្រើន​អាច​ក្លាយ​ជា​ទម្លាប់ និង​បណ្ដាល​ឲ្យ​ខ្ជិល​បាន។ ដូច​នេះ​រយៈ​ពេល​គេង​ដែល​ល្អ​បំផុត​សម្រាប់​មនុស្ស​ពេញ​វ័យ គឺ​ចន្លោះ​ពី ៦ ទៅ ៨​ម៉ោង៕


ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Metro ​

0 comments:

Post a Comment