Tuesday, March 24, 2015

អាហារ​៥​ប្រភេទ​ អាច​​កម្ចាត់​​ក្លិន​ខ្លួន​​​មិន​ល្អ​

​​​    ប្រភពមកពី៖ news.sabay.com.kh
មនុស្ស​មួយ​ចំនួន​ តែងជួបបញ្ហា​ក្លិន​ខ្លួន​មិន​ល្អ​ ​ហើយ​បាន​ប្រើគ្រឿងក្រអូបដើម្បី​ជួយ​ទប់ស្កាត់ ប៉ុន្តែ​​វា​មិន​មែន​ជា​វិធី​ត្រឹម​ត្រូវ​ក្នុង​ការ​​លុប​​បំបាត់​ក្លិប​នោះ​ឡើយ។ ​ផលិតផល​ដែល​​មាន​ក្លិន​ក្រអូប ឬ​ទឹកអប់​ ​មាន​សារធាតុ​បង្ក​គ្រោះថ្នាក់​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ក្នុង​រយៈពេល​វែង​ទៅ​វិញ​។ វិធី​ដ៏​​ត្រឹមត្រូវ​មួយ​​ គឺ​​អ្នក​គួរ​បរិភោគ​អាហារ​៥​ប្រភេទ​ខាងក្រោម​នេះ ​​ព្រោះ​វា​អាច​​​កម្ចាត់​ក្លិន​មិនល្អចេញ​ពី​ខ្លួន៖

????????????????????????????????????????

១. អាហារ​បែប​ធម្មជាតិ (បន្លែ​ ផ្លែឈើ)

ការ​ទទួល​ទាន​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ នឹង​ជួយ​បញ្ហា​នេះ​បាន ព្រោះ​​វា​មាន​ផ្ទុក​ជាតិ​សរសៃ និង​អង់ស៊ីម​ច្រើន ​ដែល​អាច​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត ហើយ​វា​​ក៏​អាច​ជួយ​ឲ្យ​​ប្រិយមិត្ត​​មាន​ក្លិន​ល្អ​ពី​ធម្មជាតិ​ផង​ដែរ។ នេះ​គឺជា​ជំហាន​ដំបូង​ក្នុង​ការ​បំបាត់​ក្លិន​ខ្លួន។

២. ជាតិ​ស័ង្កសី

ការ​ទទួលទាន​ម្ហូប​អាហារ​ដែល​សម្បូរ​ជាតិ​ស័ង្កសី ​ក៏​ជា​វិធី​ជួយ​កាត់បន្ថយ​ក្លិន​ខ្លួន​បាន​ដែរ។ សូម​ព្យាយាម​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ដូចជា គ្រាប់​ល្ពៅ  ទឹកដោះគោ​ជូរ សាច់ និង​អាហារ​សមុទ្រ​ ​ព្រោះ​ពួកវា​ផ្ដល់​នូវ​ជាតិ​ស័ង្កសី​គ្រប់គ្រាន់​ឲ្យ​រាងកាយ។

៣. ទឹកដោះគោ​ជូរ

Tech_FruitonBottom_MED-458x326

ការ​ទទួលទាន​ទឹកដោះគោ​ជូរ​ នឹង​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​ប្រឆាំង​នឹង​បាក់តេរី​ក្នុង​ពោះវៀន ដែល​អាច​ជួយ​បំបាត់​ក្លិប​ខ្លួន​បាន។

៤. វីតាមីន B

ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​វីតាមីន B ​ក៏​ជា​វិធី​កម្ចាត់​ក្លិន​ខ្លួន​បាន​ល្អ​ដែរ។ អាហារ​ប្រភេទ​នេះ​​ មាន​ដូចជា ស៊ុត សាច់​ជ្រូក សាច់​ត្រី​ជាដើម។

៥. ទឹក

23-1427108942-smellgood6

មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​មាន​ក្លិន​មិន​ល្អ​ គឺ​បណ្ដាល​មកពី​ខ្វះ​ជាតិ​ទឹក។ ដូចនេះ​ អ្នក​ត្រូវ​ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់​រៀងរាល់ថ្ងៃ។ ទឹក​អាច​ជួយ​អ្នក​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​មនុស្ស ដោយ​យ៉ាងហោចណាស់​ អ្នក​ត្រូវ​​ផឹក​ទឹក​មួយ​ថ្ងៃ​យ៉ាង​តិច​ពីរ ទៅ​បី​លីត្រ​ដែរ។


ប្រែ​សម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ boldsky

0 comments:

Post a Comment