Wednesday, March 11, 2015

ស្ទាវពីរក្រុម គ្រាន់តែឃើញគ្នា វាយគ្នាប្រាវ ស្លាប់ម្នាក់ ខណៈបញ្ជូន ទៅមន្ទីរពេទ្យ

ប្រភពមកពី៖​ khmerload.com
ភ្នំពេញ ៖ ក្រុមយុវជនពីរក្រុម មិនដឹងជាមានគំនុំ និងគ្នាតាំងពី ពេលណានោះទេ ស្រាប់តែគ្រាន់ បានឃើញមុខគ្នា ភ្លាមបាន ដេញវាយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ កំពុងតែឈរ មើលគេរាំធុង បាសកំសាន្តនោះ ប៉ុន្តែបន្ទាប់ពីឆាក ប្រយុទ្ធ ដ៏ក្តៅគគុកនេះ ចប់នោះ ស្រាប់តែគេឃើញ យុវជនដេកសន្លប់ ក្នុងថ្លុកឈាម ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ បានពាក់កណ្តាល ផ្លូវក៏ត្រូវដាច់ខ្យល់ ស្លាប់តែម្តងទៅ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងប្រហែលជា២៣និង៣០នាទីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ នៅចំណុចខាង ក្រោយផ្សារកាណា ស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋនៅ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ជុំ ស៊ីថា ភេទភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់កើតហេតុខាងលើ មាន ស្រុកកំណើត នៅភូមិព្រែកខ្សាយខ ស្រុកពាមរោរ៍ ខេត្តព្រៃវែង ។ ចំណែកមិត្តភក្តិរបស់ជនរងគ្រោះ និងក្រុមម្ខាងទៀត ពុំត្រូវបានគេស្គាល់ឈ្មោះទេ។
ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ រួមនិងមិត្តភក្តិ៤នាក់ ទៀតបាននាំគ្នា ផឹកស៊ីមួយកន្លែង លុះស្រឹងស្រឿង បាននាំគ្នាដើរ មើលកម្មវិធីគេ រាំធុងបាសលេង លុះពេលទៅ ដល់ក៏បាន ជួបនិងស្ទាវមួយក្រុមទៀត ដែលមានគ្នាប្រហែលជា៧នាក់ មិនដឹងជាមានគំនុំ និងគ្នាតាំងពីណានោះ គ្រាន់តែ បានជួបមុខគ្នា ភ្លាមនោះស្រាប់ស្ទាវ ទាំងពីរក្រុមនេះ បានយក ដុំថ្មគប់គ្នាប្រាវ ហើយខណៈ កំពុង ប្រយុទ្ធគ្នានោះ គេឃើញយុវជន ដែលស្លាប់នោះ បានសម្រុក វាយ គូបក្ខដិបក្ខ របស់គេដោយ មិនញញើត មួយបន្តិច ណាសោះ ចំណែកឯមិត្តភក្តិរបស់៤នាក់ បានរត់បាត់អស់ នៅសល់តែជនរង គ្រោះម្នាក់ឯងធ្វើឲ្យ ក្រុមម្ខាងទៀត មានឱកាសវាយ សន្ធាប់ទៅលើជនរងគ្រោះ លុះពេលដែលមានសភាព ស្ងប់បន្តិនោះ ប្រជាពលរដ្ឋ បានចេញទៅ មើលស្រាប់ តែឃើញជនរងគ្រោះដេក សន្លប់ក្នុងថ្លុកឈាម ក៏នាំគ្នាលើក ជនរងគ្រោះ ដាក់លើរួច ហើយបានទូរស័ព្ទហៅកាន់រថយន្ត ឯកជនដើម្បីឲ្យមកដឹក ជនរងគ្រោះ យកទៅ ព្យាបាល ប៉ុន្តែរថយន្តគ្លីនិកឯកជន មិនឃើញចេញ មកយកជនរងគ្រោះ ទំនងជាដឹងថា ជនរងគ្រោះ មានរបួសធ្ងន់ពេក ទើបរថយន្ត គ្លីនិកឯកជន មិនចេញមកយកបែបនេះ ក្រោយមក ទើបហៅ រថយន្ត ពេទ្យរដ្ឋ មកដឹក លុះពេលបញ្ជូនទៅដល់ពាក់កណ្តាលផ្លូវ ជាអកុសលជនរងគ្រោះ ក៏បានដាច់ខ្យល់ ស្លាប់តែម្តងទៅ ។
 បច្ចុប្បន្ននគរបាល កំពុងតែធ្វើការស្រាវជ្រាវរក មុខសញ្ញាជនដៃដល់ដើម្បី ឃាត់យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment