Thursday, March 26, 2015

Samsung Galaxy S6 ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​បណ្តាញ​សារព័ត៌មាន​នានា​ជុំវិញ​ពិភពលោក

ប្រភពមកពី៖ news.sabay.com.kh
រាប់​គិត​ចាប់​ពី​ចុង​ឆ្នាំ​២០១៤ រហូត​ដល់​ខែ​មីនា ឆ្នាំ២០១៥ បណ្តាញ​អ្នក​សារព័ត៌មាន​មិន​តិច​ទេ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក បាន​ចេញ​មុខ​ទស្សន៍ទាយ​រូបរាង​ពិត​របស់​ទូរស័ព្ទ​ដៃ​ទំនើប Samsung Galaxy S6 រហូត​ដល់​ថ្ងៃទី១ ខែមីនា ដែល​រូបរាង​ពិត​របស់​ទូរស័ព្ទ​ដៃ Samsung Galaxy S6 ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ នៅ​ក្នុង​ពិព័រណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក នៅ​ទីក្រុង​បាសេឡូណា ប្រទេស អេស្ប៉ាញ ជាមួយ​នឹង​ទូរស័ព្ទ​ដៃ​កញ្ចក់​កោង ដែល​ទទួល​បាន​ពានរង្វាន់​ជា​ទូរស័ព្ទ​ដែល​មាន​គំនិត​ច្នៃប្រឌិត​គ្មាន​ពីរ និង​ល្អបំផុត​គឺ Samsung Galaxy S6 Edge ។

41

បណ្ដាញ​សារព័ត៌មាន​ល្បីៗ​នៅ​លើ​ពិភពលោក​ជាច្រើន​បាន​ធ្វើ​ការ​ផ្សាយផ្ទាល់​ពី​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក (Mobile World Congress) ជាមួយ​ការ​បង្ហាញ​រូបរាង​ពិត​របស់​ទូរស័ព្ទដៃ Galaxy S6 នេះ មាន​រួម​ទាំង​គេហទំព័រ​ល្បី CNET ផងដែរ។

សារព័ត៌មាន BBC News បាន​សរសេរ​ចំណងជើង​ធំៗ​ថា «ក្រុមហ៊ុន APPLE ច្បាស់​ជា​យំ​មិនខាន​ពេល​ឃើញ​ទូរស័ព្ទ​ដៃកញ្ចក់​កោង​របស់ Samsung» ។ សារព័ត៌មាន​ជាច្រើន​ទៀត​ក៏បាន​ធ្វើ​ការ​ប្រៀបធៀប​ពី​លក្ខណៈ​សម្បត្តិ​របស់​ទូរស័ព្ទ Galaxy S6 ទៅ​នឹង​ទូរស័ព្ទ​ល្បីៗ ពី​ក្រុមហ៊ុន​នា​នា​ជុំវិញ​ពិភពលោក​ ដែល​គ្មាន​ទូរស័ព្ទ​ណា​អាច​ស៊ីដាច់ Samsung Galaxy S6 Edge បាន​នៅ​ឡើយ​ទេ និង​មាន​ចំណុច​ពិសេស​រហូត​ដល់ ១០ យ៉ាង​របស់​ទូរស័ព្ទដៃ Samsung Galaxy S6 មាន​សមត្ថភាព​អាច​ធ្វើ​បាន ដែល​ទូរស័ព្ទ iPhone6 មិន​អាច​ធ្វើបាន រួមមាន​បណ្តាញ​សារព័ត៌មាន The Verge, The Financial Times, Bloomberg Business, Android Community, Business Insider, និងសារព័ត៌មាន Entrepreneur ជាដើម។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ បណ្តាញ​សារព័ត៌មាន Thearabiapost, Ajw.asahi, Pressreader, Globaltimes, Nbcnews, CNNMoney, Daily Mailនិង Reuters UK បាន​បញ្ចេញ​អត្ថបទ​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា «Samsung បង្ហាញ​ទូរស័ព្ទដៃ​ស្មាតហ្វូន Galaxy ម៉ូដែល​ថ្មី​ដើម្បី​បំបាក់ APPLE»។​

47

ចំណែក​ឯបណ្តាញ​សារព័ត៌មាន​កម្ពុជា​យើង​ក៏បាន​ចុះផ្សាយ​ផងដែរ មាន​ដូច​ជា Business Newsក៏ដូចជា Cambo Report ផង​ដែរ បាន​ដាក់​ចំណងជើង​ផ្សេងៗ​ពីគ្នា ដែល​និយាយ​ពី ចំនុច​ពិសេស ៨ យ៉ាង​ដែល​យើង​អាច​ដឹងថា រវាង SamsungS6 និង iPhone6 មួយណា​ខ្លាំង​ជាង និង​ខ្លះ​ទៀត​សរសេរ​ថា ក្រុមហ៊ុន សាមសុង បាន​បង្ហាញ​ទូរស័ព្ទថ្មី Galaxy S6 ស្អាត​ដាច់​គេ​នៅ​ក្នុង ពិព័រណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក​ឆ្នាំ២០១៥ (MWC)។

គួរ​បញ្ចាក់​ផងដែរ​ថា ទូរស័ព្ទ​ស្មាតហ្វូន​ទំនើប Samsung Galaxy S6 និង ទូរស័ព្ទ​ស្មាតហ្វូន​គ្មាន​ពីរ Samsung Galaxy S6 Edge ទាំង​ពីរ​នេះ ត្រៀម​នឹង​សម្ពោធ​លក់​ជា​ផ្លូវការ​ក្នុង​ខែ​មេសា​ខាងមុខ​នេះ​ហើយ ក្រោយ​ពី​បាន​បង្ហាញ​ខ្លួន​លើ​អ៊ីនធឺណែត​ប៉ុន្មាន​ថ្ងៃមុន​នេះ។ តើ​អ្នក​ត្រៀម​ខ្លួន​ហើយ ឬនៅ? គ្រប់​គ្នា​ចង់​ក្លាយ​ជាម្ចាស់​ទូរស័ព្ទ​ទំនើប​មួយ​នេះ។ ចុះ​អ្នក​វិញ?


អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

គឺ​ជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង។ តាមរយៈ​ ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់ឈរ​ យើង​កំពុង​តែ​ផ្លាស់ប្តូរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើតុ ម៉ាស៊ីន​ថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះ​ស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ  LED។ យើង​មាន​បុគ្គលិក​ចំនួន ៣០៧០០០ នាក់ នៅ​ទូទំាង ៨៤​ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន ១៩៦ពាន់លាន​ដុល្លារ​អាមេរិក។

ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com និង global.samsungtomorrow.com

4345
អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម

0 comments:

Post a Comment