Monday, March 16, 2015

ខេម មានសន្ទុះ​ទីផ្សារ​ចម្រៀង​ខ្លាំ​ង​ ក្នុងឆ្នាំ​ ២០១៥ (Video Inside)

មានប្រភពមកពី៖ khmerload
ភ្នំពេញ៖ តារាចម្រៀងប្រុស សំឡេងស្អកម្ចាស់បទ«ចាំបាត់ៗ» លោក ខេម សម្រាប់រយៈពេលនេះ ត្រូវបានគេដឹងថា លោកជាតារា ប្រុសមួយដួង ដែលកំពុងតែឆក់ទាញយក បាននូវប្រជាប្រិភាព និងការគាំទ្រ ដ៏ច្រើនពីសំណាក់ស្រទាប់ មហាជន នាពេលបច្ចុប្បន្ន មិនថា យុវវ័យ ឬមនុស្សវ័យ កណ្ដាលឡើយ។
ភាពជោគជ័យ ក្នុងអាជីពជាអ្នកចម្រៀង របស់លោក ខេម ត្រូវបានមហាជន គ្រប់មជ្ឈដ្ឋាន មើលឃើញថា តារាចម្រៀងសម្លេងស្អក ប្រចាំផលិតកម្មថោន លោក ខេម កំពុងតែក្តោបបានឱកាសជោគជ័យ យ៉ាងខ្លាំង ក្នុងការឆក់យកទីផ្សារសិល្បៈ ដែលអាចរក ចំណូលបាន ខ្ពស់ពីការឡើង ច្រៀងក្នុងកម្ម វិធីប្រគំតន្ត្រី តាមស្ថានីយទូរទស្សន៍ និង ការចេញចម្រៀង តាមបណ្តាខេត្តជិតឆ្ងាយមួយចំនួន។
នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០១៤រហូត ដល់ដើមឆ្នាំ២០១៥នេះ តារាចម្រៀងដែលកំពុងតែ ស្ថិតនៅក្នុងបេះដូង ស្រទាប់យុវវ័យលោក ខេម មិនត្រឹមតែទទួល បាននូវភាពជោគជ័យ ពីការចម្រៀង ប៉ុណ្ណោះទេ ថែមទាំងបានបង្កើន នូវភាពល្បីល្បាញបានកាន់តែងខ្លាំងផងដែរ។ ភាពលេចធ្លោ ពីមួយឆ្នាំទៅមួយឆ្នាំ នេះហើយបានធ្វើឱ្យតារាចម្រៀង ប្រចាំផលិតកម្មថោន រូបនេះ កាន់តែកាក់កប ជាមួយអាជីពជាអ្នក សិល្បៈ ហើយនេះ ក៏ជាឱកាសមួយដ៏ល្អ សម្រាប់ការរកលុយ។
មានទស្សនៈជាច្រើនបាននាំគ្នាលើកឡើងថាលោក ខេម គឺជាតារាចម្រៀងប្រុស ដែលកំពុងតែ ស្ថិតក្នុងលំដាប់ទី១ របស់ផលិតកម្មថោន នាឆ្នាំ២០១៥នេះ ហើយក៏ជាតារាដែលមាន ទីផ្សារនិង ទទួលបានការគាំទ្រខ្លាំងក្លាជាងគេពីសំណាក់យុវវ័យប្រុស ស្រី។ ពេលនេះជា ពេលដែល លោកអាចរក ចំណូលបានច្រើនជាងគេ ផងដែរ។
ជាងនេះទៅទៀត មួយរយៈពេលចុងក្រោយនេះត្រូវបានគេមើឃើញថា បទចម្រៀង ដែលច្រៀ ងដោយលោក ខេម មួយចំនួនបានធ្វើឱ្យ យុវវ័យជាច្រើន បានដាក់ការចាប់អារម្មណ៍ ទៅលើតារារូបនេះ និង ថែមទាំងទទួលបានការគាំទ្រកាន់តែខ្លាំងក្លាទៀតផង៕








0 comments:

Post a Comment