Thursday, March 12, 2015

មនុស្ស​ប្រភេទ​ណា​​មិន​គួរ​​ធ្វើ​​​ Friend ក្នុង​ ​​Facebook?

ប្រភពមកពី៖ news.sabay.com.kh
Facebook គឺ​ជា​គេហទំព័រ​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយ​ភាព​ និង មាន​អ្នក​ប្រើ​ប្រាស់​រាប់​លាន​នាក់​ជា​រៀង​រាល់​ថ្ងៃ។ ​អ្នក​ប្រើ​ប្រាស់​អាច​បង្កើត​ទំនាក់​ទំនង​ជា​មួយ​គ្នា​​ និង ​​ចែក​រំលែក​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ដោយ​សេរី​ និង​ យ៉ាង​ទូលំទូលាយ។ ​ថ្វី​ត្បិត​តែ​ការ​រាប់​អាន​មិត្ត​នៅ​លើ​បណ្ដាញ​សង្គម​​នេះ ​វា​មាន​ភាព​ងាយ​ស្រួល​ ប៉ុន្តែ​វា​ផ្ដល់​ប៉ះពាល់​ និង រំខាន​មួយ​ចំនួន​ដល់​យើង​ដោយ​មិន​ដឹង​ខ្លួន​ដែរ។ ដូច្នេះ​មាន​​មនុស្ស​ប្រភេទ​ណា​ខ្លះ​ មិន​គួរ​​បង្កើត​ Friend ​នៅ​លើ​ Facebook?​

១. ​អ្នក​មិន​ធ្លាប់​ស្គាល់​សោះ

slide_227404_995808_free

​​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​​យក​ Facebook ប្រើ​ក្នុង​គោល​បំណង​មិន​ល្អ​ដូច​​ជា​លួច​យក​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​ទៅ​ប្រព្រឹត្ត​អំពើរ​មិន​ល្អ​ណា​មួយ​ ដូច្នេះ​មុន​នឹង​ Add Friend គួរ​ជៀស​វាង​មនុស្ស​ដែល​មិន​ស្គាល់​ច្បាស់​លាស់។


២. ​មនុស្ស​​​ចូល​ចិត្ត​ Add Friend មិន​រើស​មុខ​

slide_227404_995837_free

មួយ​ទៀត​ ​វា​មិន​មែន​ជា​រឿង​ល្អ​ប៉ុន្មាន​នោះ​​ទេ​ក្នុង​ការ​មាន ​​Friend ណា​ដែល​ចូល​ចិត្ត​ Add Friend គ្រប់​​ប្រភេទ​មិន​ថា​ស្គាល់​ ឬ មិន​ស្គាល់​​ ​ព្រោះ​​​វា​អាច​ជា​ឱកាស​សម្រាប់​អ្នក​ប្រើ​ប្រាស់​​ដែល​មាន​​គោល​បំណង​មិន​ល្អ​ណា​មួយ ​ចូល​មើល​ព័ត៌មាន​សម្ងាត់​របស់​អ្នក​តាម​រយៈ Friend របស់​អ្នក​បាន។​


៣. សង្សារ​ចាស់​

slide_227404_995884_free

​វា​ក៏​ជា​រឿងមិន​ល្អ​​មួយ​ដែរ​ ដែល​វា​អាច​ធ្វើ​ឲ្យ​អ្នក​អាច​បាត់​បង់​អ្នក​ថ្មី​ដោយ​សារ​តែ​មាន​ Friend ​ជា​អតីត​សង្សារ​ចាស់ ព្រោះ​ពួក​គេ​ប្រហែល​ជា​នៅ​តាម​រំខាន​ដោយ​បង្ហោះ​រូប,​ Comment ​ឬ រឿង​ដែល​អ្នក​មិន​ចង់​ឲ្យ​អ្នក​ថ្មី​ឃើញ។


៤. ​មាន​ Friend ជា​ចៅហ្វាយ​នាយ​

Screen-Shot-2013-11-11-at-9.38.40-PM

ពេល​បង្ហោះ​ព័ត៌មាន​, រូបភាព​ ឬ សារ​អ្វីមួយ​​នៅ​លើ​ Facebook ​នោះ​អ្នក​ពិត​ជា​ចង់​ឲ្យ​រាល់​មិត្តភ័ក្ដ​ទាំង​អស់​​​បាន​ឃើញ។ ​ប៉ុន្តែ​បើ​អ្នក​មាន​មិត្តភ័ក្ដ​ជា​ចៅហ្វាយ​នាយ​ ហើយ​អ្នក​បាន​បង្ហោះ​​សារ​អ្វី​មួយ​​​ខុសឆ្គង​ ​កំហុស​ មិន​សមរម្យ​ ឬ បះ​ពាល់​ដល់​ក្រុមហ៊ុន​ជា​ដើម​​ នោះ​​​​អ្នក​ប្រហែល​ជា​អាច​ត្រូវ​បាន​បញ្ឃប់​ពី​ការ​ងារ។​


៥.​ ​មនុស្ស​ដែល​ចូល​ចិត្ត​ផ្សព្វផ្សាយ​គ្រប់​​ផលិតផល​​

slide_227404_996085_free

​មិត្ត​ភ័ក្ដ​មួយ​ប្រភេទ​ទៀត​ដែល​មិន​គួរ​មាន​នៅ​ក្នុង​ Facebook Friend នោះ​គឺ​អ្នក​ដែល​ចូល​ចិត្ត​បង្ហោះ​តែ​ការ​ផ្សព្វផ្សាយ​​ពី​ផលិត​ផល​ ឬ ពាណិជ្ជកម្ម​ស្ទើរ​តែ​គ្រប់​ពេល​ ព្រោះ​អ្នក​ពិត​ជា​មិន​ចង់​​​ចំណាយ​ពេល​មើល​តែ​ព័ត៌មាន​ទាំង​នោះ​រាល់​ពេល​ដែល​អ្នក​បើក​ Facebook ម្ដងៗ​នោះទេ​​​ និង ​មិន​ចង់​ខាត​ពេល​ក្នុង​ការ​តាម​ដាន​ព័ត៌មាន​សំខាន់​ៗ​ទាន់​ហេតុការណ៍​ជា​ច្រើន​ផ្សេង​ទៀត៕


ប្រែសម្រួល៖ សំនៀង
ប្រភព៖ huffingtonpost

0 comments:

Post a Comment