Thursday, April 2, 2015

ក្នុង​រយៈពេល ​១​ម៉ោង​ក្នុង ​ខណ្ឌចំការមន​ មាន​ករណី​ចោរ ឆក់​កាបូប ​និង​ប្លន់​យក​ ម៉ូតូ​២​កន្លែង​ ផ្សេង​គ្នា​មិន​ រំខាន​សមត្ថកិច្ច (មានវីដេអូ)

ប្រភពមកពី៖​ khmerload
រាជធានីភ្នំពេញ៖ គ្រាន់តែរយៈពេល១ម៉ោងសោះ មានករណីក្រុមជនសង្ស័យ ចេញឆក់កាបូប និងប្លន់យកម៉ូតូចំនួន ២កន្លែងផ្សេងគ្នា ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភពីសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគាត់ ជាក់ស្តែងជនបរទេស ម្នាក់ត្រូវបានក្រុមជនសង្ស័យ ធ្វើសកម្មភាព ឆក់យកកាបូប បានដោយសុវត្ថិភាពនៅវេលា ម៉ោង១និង១០នាទីអាធ្រាត្រ។
ស្រាប់តែនៅម៉ោង២ និង១០នាទីទាបភ្លឺមានករណីក្រុមក្រុមចោរ ប្រដាប់អាវុធភ្ជង់ប្លន់ យកម៉ូតូMSXមួយគ្រឿង ដោយសុវត្ថិភាពទៀត ខណៈបុរសរងគ្រោះ ត្រឡប់មកពីទទួលបងស្រីចេញពីធ្វើការ នៅចំណុចវត្តប្រយូវង្ស បម្រុងនិងបត់ចូលផ្ទះក៏ត្រូវក្រុមងងឹតភ្ជង់ យកដោយមិនរំខានដល់ សមត្ថកិច្ចតែម្តង។ យ៉ាងណានោះជាញយ ដងក្រុមអ្នកយកព័ត៌មាន មានការពិបាកចុះយក ព័ត៌មាននៅក្នុងទឹកដីខណ្ឌចំការមន ខណៈសមត្ថកិច្ច ហាក់មានអាថ៌កំបាំង ជាមួយក្រុមអ្នកកាសែត មិនដូចជាតាម ខណ្ឌនានានោះទេ ឲ្យតែព័ត៌មានលោកប៉ូលិស មិនដែលចិត្តអាក្រកជាមួយ អ្នកកាសែតនោះទេ ។
គួរបញ្ជាក់ថា នៅវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ខែមេសាឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ ៣០២ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន មានករណីឆក់កាបូបជនបរទេស ម្នាក់បានដោយសុវត្តិភាព ខណៈដែលជនបរទេស រងគ្រោះដើរថ្មើរជើងមកជិតដល់កន្លែងស្នាក់ នៅហើយក៏ត្រូវជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានធ្វើសកម្មភាពឆក់យក កាបូបពីជនបរទេសនោះហើយជិះគេច ខ្លួនបាត់ដោយសុវត្តិភាព ។
ប៉ុន្តែជនបរទេសដែល រងគ្រោះនោះត្រូវបានសមត្ថកិច្ច ឲ្យចូលទៅក្នុងផ្ទះភ្លាមៗដោយកុំទាន់ ទៅដាក់ពាក្យ បណ្ដឹងអីខ្លាចអ្នក យកព័ត៌មានផ្ដិតយករូបភាពទៅចុះផ្សាយ ហើយសមត្ថកិច្ចប្រាប់ឲ្យជនរងគ្រោះ ចាំព្រឹកចាំទៅដាក់ពាក្យបណ្ដឹង ហើយសមត្ថកិច្ចបាន ជិះម៉ូតូចេញពីកន្លែងកើតហេតុ បាត់អស់តែម្តង ។ 
បើយោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិបាន ចុះផ្សាយកាលពីថ្ងៃទី២២ខែមិនាឆ្នាំ២០១៥ នូវប្រសាសន៍ លោកនាយឧត្ដមសេនីយ៍ផ្កាយ៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិបាន ធ្វើការព្រមានយ៉ាងធ្ងន់ៗដល់ មន្ត្រីក្រោមឱវាទ គ្រប់ស្នងការ អធិការ និងកម្លាំងនគរបាលដែលទទួលខុសត្រូវ តាមទីតាំងនិងមូលដ្ឋានទាំងអស់អាច នឹងប្រឈមការដកដំណែង បើសិនមានការធ្វេស ប្រហែសបណ្ដាលឲ្យមានករណីប្លន់ប្រដាប់អាវុធកើតមាន ដោយគ្មានការទទួលខុសត្រូវ ខាងសន្តិសុខសុវត្តិភាពទេនោះ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment