ប្រភពមកពី៖ sabay
បណ្ណាល័យជាទីកន្លែងស្ងប់ស្ងាត់និងប្រមូលផ្ដុំដោយឯកសារសម្បូរបែបសម្រាប់សិស្ស និស្សិត មន្ត្រីរាជការ និង សាធារណជន ស្រាវជ្រាវនិង ស្វ័យសិក្សា។ នៅភ្នំពេញ សព្វថ្ងៃ បណ្ណាល័យមួយចំនួនបានបើកជាសាធារណៈ ឲ្យសិក្សាស្រាវជ្រាវ ជាពិសេសសម្រាប់កិច្ចការសាលា ការស្វែងរកអ្វីដែលថ្មីៗ សម្រាប់សិស្ស និស្សិតទូទៅ។ Sabay សូមណែនាំបណ្ណាល័យធំៗនិងមានប្រិយភាពចំនួន៥ ដែលប្រិយមិត្តអាចទៅសិក្សា ស្រាវជ្រាវបាន៖
១. បណ្ណាល័យជាតិកម្ពុជា
បណ្ណាល័យនេះ មានសៀវភៅជាច្រើនផ្នែកសម្រាប់ធ្វើសិក្សាស្រាវជ្រាវ។
-អាស័យដ្ឋាន៖ នៅទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង បណ្ដោយផ្លូវគ្រីស្តួភើ ហូវ (ផ្លូវ៩២) ខណ្ឌដូនពេញ ភ្នំពេញ
-ថ្ងៃធ្វើការ ច័ន្ទ-សុក្រ (លើកលែង សៅរ៍-អាទិត្យ និងថ្ងៃបុណ្យ)
-បើកចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១១:០០ ព្រឹក និង ២:០០ ដល់ម៉ោង៥:០០ រសៀល។
សម្គាល់៖ អាចខ្ចីសៀវភៅតម្រូវ លុះត្រាតែធ្វើកាតសមាជិកតម្លៃ៨ពាន់រៀល ហើយលោកអ្នកអាចខ្ចីសៀវភៅបាន២ក្បាលរយៈពេល២សប្ដាហ៍។

២. បណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បណ្ណាល័យស្ថិតក្នុងបរិវេណសាកលវិទ្យាល័យចំណាស់ជាងគេមួយនេះ មានសៀវភៅជាង១៥០០០ក្បាលដែលទាក់ទងមុខវិជ្ជាផ្សេងៗ ដូចជាប្រវត្តិសាស្ត្រខ្មែរ វិទ្យាសាស្ត្រ ធនាគារជាដើម។
-អាសយដ្ឋាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធ រុស្សី ខណ្ឌទួលគោករាជធានីភ្នំពេញ
-ថ្ងៃធ្វើការ ច័ន្ទ-សុក្រ ០៧:០០ ព្រឹក ដល់០៥:០០ល្ងាច។ ឯថ្ងៃសៅរ៍បើកពីម៉ោង ៨:០០ ព្រឹក ដល់ ០៤:០០ ល្ងាច
សម្គាល់៖ អាចខ្ចីសៀវភៅបាន លុះតាតែធ្វើកាតសមាជិកតម្លៃ៣ដុល្លារសម្រាប់និស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និងតម្លៃ ៥ដុល្លារ សម្រាប់សាធារណជន សិស្សនិស្សិតសាលាផ្សេង។ ឯការខ្ចីសៀវភៅ គឺតម្រូវឲ្យកក់ប្រាក់ខ្លះ។

៤. បណ្ណាល័យ អាមេរិកខែន ខរនើ (American Corner)
អាមេរិក ខែន ខរនើ នីមួយៗមានសៀវភៅសម្រាប់សិក្សាភាសាអង់គ្លេស និងធនធានឯកសារផ្សេងៗទៀត ស្ដីពីសហរដ្ឋអាមេរិក ដោយក្នុងនោះ មានព័ត៌មានថ្មីៗ និងត្រឹមត្រូវទាក់ទងនឹងប្រធានបទជាច្រើន រួមមានការសិក្សាពីពលរដ្ឋ ប្រវត្តិសាស្ត្រ វប្បធម៌ ពាណិជ្ជកម្ម ច្បាប់ នយោបាយ និងលទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក។
-អាសយដ្ឋាន៖ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ
-ថ្ងៃធ្វើការ ច័ន្ទ-សុក្រ ៧:៣០ ព្រឹក ដល់៨:៣០យប់។ រីឯសៅរ៍-អាទិត្យ បើកពីម៉ោង ៨:០០ព្រឹក ដល់ ៥:៣០ រសៀល
សម្គាល់៖ ការខ្ចីសៀវភៅ គឺតម្រូវឲ្យធ្វើកាតសមាជិក ដោយពុំមានគិតថ្លៃ។ អាចខ្ចីសៀវភៅម្ដងបានពីរក្បាល និងរយៈពេលពីរសប្ដាហ៍។

៣.មជ្ឈមណ្ឌលធនធានព័តមាន Information Resource Center (IRC)
ជាបណ្ណាល័យដែលគ្រប់គ្រងដោយ ការិយាល័យកិច្ចការសាធារណៈរបស់ស្ថានទូត អាមេរិក។ IRC មានសៀវភៅ ភាពយន្តឯកសារ ទស្សនាវដ្ដី និង Database សម្រាប់ការស្រាវជ្រាវអំពីសហរដ្ឋអាមេរិក។ អ្វីដែលពិសេសគឺ IRC មានលក្ខណៈខុសពីបណ្ណាល័យភាគច្រើននៅកម្ពុជា ត្រង់ថានិស្សិត និងអ្នកស្រាវជ្រាវ អាចរាវរកចំណងជើងសៀវភៅ និងទស្សនាវដ្ដីបណ្ណាល័យនេះ តាមអ៊ីនធើណេតបាន មុននឹងមកខ្ចីសៀវភៅ ឬទស្សនាវដ្ដី។ ដូច្នេះអ្នកស្រាវជ្រាវចំណេញពេលវេលាបានច្រើន ដោយគ្រាន់តែចូលទៅគេហទំព័រ ខាងក្រោម និងបញ្ចូលឈ្មោះបណ្ណាល័យ IRC Cambodia និងមិនបាច់ត្រូវការលេខសំងាត់។
ម្យ៉ាងទៀត បើសិស្សនិស្សិត លំបាករកអត្ថបទ ឬឯកសារអំពីសហរដ្ឋអាមេរិក បុគ្គលិករបស់ IRC អាចជួយស្រាវជ្រាវជួន។ IRC ថែមទាំងមានកំព្យូទ័រ ភ្ជាប់អ៊ីនធើណេត សម្រាប់ឲ្យសិស្សនិស្សិតស្រាវជ្រាវនិ ង ព្រីនឯកសារស្រាវជ្រាវ ណាមួយតាមចិត្តដោយឥតគិតថ្លៃ។
-អាសយដ្ឋាន៖ អាគារលេខ១ ផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
-ថ្ងៃធ្វើការ ច័ន្ទ-សុក្រ (លើកលែង សៅ-អាទិត្យ និងថ្ងៃបុណ្យ)
-បើកចាប់ពីម៉ោង ៨៣០ ដល់ម៉ោង ១១:៣០ ព្រឹក
និង ១:៣០ ដល់ម៉ោង៤:៣០ រសៀល។
-ថ្ងៃធ្វើការ ច័ន្ទ-សុក្រ (លើកលែង សៅ-អាទិត្យ និងថ្ងៃបុណ្យ)
-បើកចាប់ពីម៉ោង ៨៣០ ដល់ម៉ោង ១១:៣០ ព្រឹក
និង ១:៣០ ដល់ម៉ោង៤:៣០ រសៀល។
សម្គាល់៖ ការធ្វើកាតសមាជិកដើម្បីខ្ចីសៀវភៅ គឺពុំមានគិតថ្លៃទេ។ អាចខ្ចីសៀវភៅ ស៊ីឌី ឌីវីឌី ឃីនឌល(Kindle) និង Playaways ហើយអាចទទួលបានគណនី eLibraryUSA ទៀត។
អាចស្វែងរកឯកសារ នៅ IRC មុនតំណភ្ជាប់នេះ http://opac.libraryworld.com/opac/home.php រួចបញ្ចូលឈ្មោះ IRC Cambodia ដោយមិនចាំបាច់វាយលេខសំងាត់ទេ។
IRC (រូបភាព៖ Flicker/usembassyphnompenh)
៥. បណ្ណាល័យ ព្រឹទ្ធសភា
បណ្ណាល័យមួយនេះមានសៀវភៅជាច្រើនផ្នែកសម្រាប់ធ្វើសិក្សាស្រាវជ្រាវ។
-អាសយដ្ឋាន៖ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ
-ថ្ងៃធ្វើការ ច័ន្ទ-សុក្រ ០៧:៣០-១១:០០ ព្រឹក និង ០២:០០-០៥:០០ រសៀល។ ចំណែកថ្ងៃសៅរ៍ បើកពីម៉ោង ០៧:៣០ ដល់ ១១:០០ ព្រឹក
-អាសយដ្ឋាន៖ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ
-ថ្ងៃធ្វើការ ច័ន្ទ-សុក្រ ០៧:៣០-១១:០០ ព្រឹក និង ០២:០០-០៥:០០ រសៀល។ ចំណែកថ្ងៃសៅរ៍ បើកពីម៉ោង ០៧:៣០ ដល់ ១១:០០ ព្រឹក
សម្គាល់៖ ចង់ខ្ចីសៀវភៅ គឺតម្រូវឲ្យមានកាតសមាជិក ដែលស្នើធ្វើដោយពុំមានគិតថ្លៃទេ។ អាចខ្ចីសៀវភៅម្ដងបានពីរក្បាល និងរយៈពេលពីរសប្ដាហ៍ ដោយកក់ប្រាក់ចាប់ពី៥ពាន់រៀលឡើងទៅ។
អត្ថបទ៖ មាន រតនា
0 comments:
Post a Comment