Tuesday, April 7, 2015

យុវជន​ Chelsea ​វ័យ​៨​ឆ្នាំ​ញាក់​បាល់​មិន​ចាញ់​ឈុត​ធំ

ប្រភពមកពី៖ news.sabay.com.kh
យុវជន Denim Nnamudi ​របស់​ក្រុម​តោ​ខៀវ Chelsea ​ទើប​តែ​មាន​អាយុ​៨​ឆ្នាំ​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ការ​ញាក់​បាល់​វិញ​គឺ​មិន​ចាញ់​មនុស្ស​ពេញ​វ័យ​ឡើយ។ ​កុមារា​សក់​សំពោង​រូប​នេះ បាន​យក​ក្បាច់​ញាក់​បាល់​តាម​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​ដោយ​ជើង​ទាំង​ពីរ​របស់​គេ មើល​ទៅ​ពិត​ជា​រស់​រវើក​មែន​ទែន។

denim-nnamudi-chelsea

ដោយ​មើល​ឃើញ​កុមារា Nnamudi ​មាន​សមត្ថភាព​ពី​កំណើត​នេះ​ដែរ ក្រុម​ Chelsea ​សង្ឃឹម​ពេល​ធំ​ឡើង​រូប​គេ​ពិត​ជា​មាន​អនាគត​ល្អ​និង​អាច​ជួយ​ឈុត​ធំ​បាន​ច្រើន​ថែម​ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​វីដេអូ​របស់ Denim Nnamudi បង្ហាញ​ក្បាច់​ញាក់​បាល់​ជាមួយ Yasin Ben El-Mhanni ​និង​ Mekhi Leacock-McLeod ៖



ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ 101greatgoals , mirror

0 comments:

Post a Comment