Wednesday, March 11, 2015

AK បង្កើតស្នេហ៍​យុវវ័យ​មួយ​គូ​ ឈាន​ទៅ​ចាប់​ដៃ​គ្នា​ជា​គូ​អនាគត

ប្រភពមកពី៖news.sabay.com.kh
សេវា​កម្សាន្ត AK ដែល​ទទួល​បាន​ការ​ពេញ​និយម​ពី​ប្រិយមិត្ត​និង​មិត្ត​យុវវ័យ បាន​​បង្កើត​​ពន្លកស្នេហ៍​យុវវ័យ​មួយ​គូរ​​​ស្រលាញ់​គ្នា​រ​ហូត​ចាប់ដៃ​គ្នា​​ចូល​រោង​ការ​ធ្វើ​ជា​គូ​អនាគត។ ទំនាក់ទំនង​ពី​មិត្តភ័ក្ដិ​ធម្មតា​និង​ឈាន​ទៅ​ចាប់​ដៃ​គ្នា​កសាង​គ្រួសារ​នេះ គឺ​​ដោយសារ​គូស្នេហ៍​មួយ​គូ​​នេះ​ជា​អ្នក​គាំទ្រ​និង​និយម​សេវា​កម្សាន្ត AK ហើយ​ដែល​​និស្ស័យ​និង​ចំណង់ចំណូលចិត្ត​​ដូច​គ្នា ធ្វើ​ឲ្យ​ពួកគេ​​បង្កើត​ទំនាក់ទំនង​រហូត​​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​គ្នា​ឈាន​​ទៅ​កសាង​​​អនាគត​​ជាមួយ​គ្នា​។

1506949_355875201268974_5658870866168850374_n

10429262_331458650377296_682140350235170072_n

10458156_319982314858263_5443097718375206234_n

Sorn Jiho បាន​រំលឹក​ពី​ការ​ចាប់ផ្ដើម​ដុះ​ពន្លក​ស្នេហ៍​ជា​មួយ​ភរិយា​ខ្លួន​ថា ដោយសារ​ការ​ស្រលាញ់​ចូលចិត្ត​ គេ​តែងតែ​ចូល​កម្សាន្ត​បាញ់ AK ជា​ប្រចាំ​នៅ​ពេល​ទំនេរ​ពី​ការងារ​និង​ការ​សិក្សា។ ចៃដន្យ​យប់​មួយ​នោះ គេ​បាន​បាញ់ AK ក៏​បាន​ស្គាល់​នារី​ម្នាក់​ជា​ភរិយា​ដែល​ក៏​ជា​អ្នក​ចូលចិត្ត​កម្សាន្ត AK ដូចគ្នា​ដែរ​នោះ​ដោយ​ចៃដន្យ។ ពេល​នោះ​មិន​ដឹង​​យ៉ាង​ម៉េច​ ឬ​មក​ពី​គូ​ពី​អតីតជាតិ​ក៏​មិន​ដឹង​​គឺ​​ចាប់​អារម្មណ៍​គេ​យ៉ាង​ខ្លាំង ដោយ​ចង់​ស្គាល់​ចង់​រាប់​អាន​គេនិង​ព្យាយាម​ទាក់ទង​គេ​ចាប់​ពី​ពេល​នោះ​មក។

បន្ទាប់​ពី​បាន​ស្គាល់​គ្នា​ដោយ​ស្មាន​មិន​ដល់ Jiho បាន​ព្យាយាម​បង្កើន​ទំនាក់ទំនង​ទាំង​នៅ​​ពេល​កម្សាន្ត​ក្នុង​ AK និង​នៅ​លើ​បណ្តាញ​សង្គម Facebok ដោយ​ចាប់ផ្ដើម​​ពី​មិត្តភ័ក្ដិ​ធម្មតា រហូត​ដល់​ពេល​​មួយ​ដែល​គេ​​សម្រេច​ចិត្ត​បើក​បេះដូង​បង្ហាញ​ក្តី​ស្រលាញ់​ចំពោះ​នារី​ជា​ភរិយា​គេ​ម្នាក់​នោះ។

Jihor ថា ក្រោយ​រាប់​អាន​គ្នា​បាន​មួយ​រយៈ​និង​ដឹង​ចិត្ត​ដឹង​ថ្លើម​ខ្លះៗ គេ​ក៏​បាន​សម្រេច​ចិត្ត​សារភាព​ស្នេហ៍​ចំពោះ​នារី​ជា​ភរិយា ដែល​ពេល​នោះ​ក៏​ទទួល​​បាន​ការ​ឆ្លើយតប​​ជា​វិជ្ជមាន ទើប​គេ​ឈាន​ទៅ​រក​មេបា​ចូល​ចែចូវ​ស្តី​ដណ្តឹង​។ បន្ទាប់​ពី​​ទទួល​ការ​យល់ព្រម​​មេ​បា​ទាំង​សង​ខាង​ ក៏​​បាន​ចូល​រោង​អាពាហ៍ពិពាហ៍​​ជាមួយ​គ្នា​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

Johor ជា​អ្នក​ខេត្ត​បាត់ដំបង​និង​ជា​អ្នក​គាំទ្រ​សេវាកម្សាន្ត AK មួយ​រូប។ យុវជន​នេះ​យល់​ឃើញ​ថា​ការ​​លេង​សេវាកម្សាន្ត​​ AK អាច​ជួយ​​បង្កើត​ភាព​រីករាយ បង្កើន​ប្រាជ្ញា​​​ស្មារតី​ និង​ការ​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា។ យ៉ាង​ណា​យុវជន​រូប​នេះ​បញ្ជាក់​ថា ការ​កម្សាន្ត​ក៏​គួរ​តែ​មាន​ការ​បែងចែក​ពេល​វេលា​​ឲ្យ​ច្បាស់លាស់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​ ឬ​ការ​ប្រកប​ការងារ​ផ្សេងៗ។

0 comments:

Post a Comment