Thursday, March 5, 2015

​ពង្រឹង​​ជំនាញ​ណេតវើក ដើម្បី​ប្រសិទ្ធភាព​អាជីវកម្ម​

ប្រភពមកពី៖ sabay.com.kh
ក្រុមហ៊ុន​កាន់​តែ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ដូចជា​​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត និង​សេវា​ទូរសព្ទ​ជា​ដើម​កំពុង​តែ​ប្រើប្រាស់​ឧបករណ៍ និង​បច្ចេកវិទ្យា​ណេតវើក ប៉ុន្តែ​​ការ​កង្វះ​អ្នកឯកទេស​ដែល​មាន​ជំនាញ​ក្នុង​ការគ្រប់គ្រង និង​ប្រើប្រាស់​ឧបករណ៍​​​​ណេតវើក​​​​​ប្រកប​ដោយ​ប្រសិទ្ធភាព​​នៅ​តែ​ជា​បញ្ហា​​​ចម្បង​។ នៅ​ចុង​សប្តាហ៍​នេះ​នឹង​មាន​សិក្ខា​សាលា​មួយ​​​លើ​ការ​ពង្រឹង​ជំនាញ​​ណេតវើក​  ដែល​មាន​ការ​ចូលរួម​ចែក​រំលែក​​​និង​ធ្វើ​បទ​បង្ហាញ​ពី​ក្រុម​អ្នក​ជំនាញ​ ដើម្បី​​ឲ្យ​ប្រិយមិត្ត​ចូលរួម​អាច​សិក្សា​​ស្វែង​យល់​ពី​បច្ចេកវិទ្យា​​មួយ​នេះ។

Spyware

លោក សុក សែន​មនោរម្យ Senior Network Engineer នៅ​ក្រុមហ៊ុន Eintellego Networks ជា​ក្រុមហ៊ុន​ឯកទេស​ណេតវើក​មួយ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី និង​មាន​ការិយាល័យ​ទទួល​បន្ទុក​បច្ចេកទេស​នៅ​ភ្នំពេញ​ឲ្យ​ដឹង​ថា កង្វះ​អ្នក​ឯកទេស​ជំនាញ​ខាង​ណេតវើក​នៅ​កម្ពុជា​ ជាបញ្ហា​ប្រឈម​​កំពុង​ក្លាយ​ជា​ក្តី​ព្រួយ​បារម្ភ​របស់​ក្រុមហ៊ុន​និង​ម្ចាស់​អាជីវកម្ម​នានា។

ក្រុមហ៊ុន​ជាច្រើន ដោយ​រួម​ទាំង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធឺណេត និង សេវា​ទូរសព្ទ​ផង​បាន​ប្រើប្រាស់​ឧបករណ៍ និង​បច្ចេកវិទ្យា​ណេតវើក ប៉ុន្តែ​កង្វះ​អ្នក​ឯកទេស​ដែល​មាន​ជំនាញ​ក្នុង​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ឧបករណ៍​ទាំងនោះ​ជា​បញ្ហា​ដែល​ត្រូវ​ស្វែង​រក​ដំណោះស្រាយ។

ដោយ​មើល​ឃើញ​បែប​នេះលោក​ថា ក្រុមហ៊ុន​របស់​លោក​នឹង​រៀបចំ​បើក​ថ្នាក់​បណ្ដុះបណ្ដាល​ជំនាញ​ណេតវើក “eintellego Networks Tech Day” មួយ​នា​ពេល​ខាង​មុខ​នេះ ដែល​ថ្នាក់​បណ្ដុះបណ្ដាល​នេះរៀបចំ​ឡើង​ជាពិសេស​សម្រាប់​វិស្វករ​កុំព្យូទ័រ​ទាំងឡាយ​ដែល​ធ្លាប់ស្គាល់ មាន​ចំណេះដឹង​​អាច​ចូលរួម​សិក្សា​​​ស្វែង​យល់​​ពី​​​ដំណើរការ​នៃ​ឧបករណ៍​ណេតវើក និង​​បច្ចេកវិទ្យា​​ថ្មីៗ​ដែល​វាគ្មិន​​​ធ្វើ​បង្ហាញ​និង​ចែករំលែក។

eintellego Networks Tech Day​ ជាព្រឹត្តិការណ៍​ដ៏ល្អ​សម្រាប់​វិស្វករ​កម្ពុជា​ដើម្បី​រៀន​ចំណេះដឹង​ថ្មី​មួយ​អំពី​បណ្តាញ​កុំព្យូទ័រ។ វា​ក៏ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​វិស្វករ​ចែករំលែក​បទពិសោធគ្នា​​លើ​ជំនាញ​ណេវើក។ កាលពីឆ្នាំ​ទៅ​ កម្មវិធី​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍ និង​​លើក​​​នេះ​​​រំពឹង​​ថា​​នឹង​មាន​វិស្វករ​ប្រហែល 50 នាក់ ពីក្រុមហ៊ុនផ្សេងចូលរួម​។

លោក សុក សែន​មនោរម្យ ​សង្ឃឹម​ថា តាម​រយៈ​ការ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​នេះ អ្នក​ចូលរួម​នឹង​បាន​ស្គាល់​អំពី​បច្ចេកវិទ្យា និង​ឧបករណ៍​ថ្មីៗ​របស់​ណេតវើក ដែល​ពួកគេ​អាច​យក​ទៅ​បម្រើ​ក្នុង​អាជីវកម្ម​និង​ការងារ​មាន​ភាព​ងាយស្រួល​និង​មាន​ប្រសិទ្ធភាព។

អត្ថបទ៖ ប៊ុណ្ណារ៉ា

0 comments:

Post a Comment