Tuesday, March 31, 2015

Microsoft គ្រោង​នឹង​បញ្ចេញ​ Notebook តម្លៃ​១៤៩$​​ ផ្ដួល​ Chromebook របស់​ Google

ប្រភពមកពី៖ news.sabay.com.kh
តាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Microsoft ​គឺ​កំពុង​តែ​​​ផលិត​កុំព្យូទ័រ​​ Notebook ថ្មី​មួយ​​ ដែល​ដំណើរ​ការ​ដោយ​ Windows 10 ​ដើម្បី​ប្រជែង​ជា​មួយ​នឹង​​កុំព្យូទ័រ​​ Chromebook របស់​ក្រុមហ៊ុន Google  ហើយ ​​Notebook ថ្មី​នេះ​នឹង​ដាក់​លក់​ក្នុង​​តម្លៃ​ថោក​សមរម្យ​​ត្រឹម​តែ ១៤៩ ដុល្លារ​តែ​ប៉ុណ្ណោះ។​

windows-10-notebooks

​តាម​របាយការណ៍​ថ្មី​នេះ​ដែរ ​គឺ​បាន​មក​ពី​​សារព័ត៌មាន​​ Digitimes ​ឲ្យ​ដឹង​​ថា​ Microsoft ​គឺ​មាន​កុំព្យូទ័រ​ Notebook ​ចំនួន​ពី​រ​ម៉ូដែល​ ហើយ​ទាំង​ពីរ​ម៉ូដែល​នេះ​គឺ​មាន​ទំហំ​អេក្រង់​ ១១,៦​អ៊ីញ​ដូច​គ្នា​។ ក្នុង​របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​​ Notebook ទាំង​ពីរ​នោះ​គឺ​បំពាក់​ដោយ CPU Bay Trail-T CR (BTCR) ​របស់​ក្រុមហ៊ុន Intel ​។ ​មួយ​ម៉ូដែល​ក្នុង​ចំណោម​នេះ​​គឺ​ប្រើ​សម្រាប់​ក្នុង​វិស័យ​អប់រំ​​ ដែល​នឹងសហការ​​ផលិត​ជា​មួយ​​​ក្រុមហ៊ុន Elitegroup Computer Systems (ECS) ​របស់​តៃវ៉ាន់។

​ក្រុមហ៊ុន​ Microsoft ​គឺ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ដាក់​លក់​ Windows 10 Notebook ​ទាំង​ពីរ​ម៉ូដែល​នេះ​ទូទាំង​ពិភពលោក​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ​និង​មាន​តម្លៃ​គឺ​ចាប់​ពី​ ១៤៩ ដុល្លារ​ ទៅ ១៧៩ ដុល្លារ៕

chromebook


ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ geeky-gadgets

0 comments:

Post a Comment