Tuesday, March 17, 2015

ឱក សុម៉ាវត្តី​​​ ចូល​រោង​ការ​ហើយល្ងាចមិញ

ប្រភពមកពី៖ news.sabay.com.kh
តារា​សម្ដែង​ និង​​ ជា​តារា​ចម្រៀង ឱក សុម៉ាវត្តី​​​ បាន​ចូល​រោង​ការ​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន​ហើយ​ កាល​ពី​ម្សិល​មិញ ​ជា​មួយ​ខ្មែរ​​អាណិកជន​រស់​នៅ​សហរដ្ឋ​អាមេរិក។ ពិធី​កាត​ចំណងដៃ​ បាន​ធ្វើ​នៅ មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់​អាគារ​ D ។

តារា​ស្រី​ម្នាក់​នេះ ​បាន​ប្រាប់​ថា ទម្រាំ​​សម្រេច​ចិត្ត​ចូល​រោង​​ជ័យ​ជា​មួយ​ស្វាមី​ម្នាក់​នេះ នាង​បាន​សិក្សា​ចិត្ត​ថ្លើម​គ្នា​ជាង ​៣ ឆ្នាំ​ មក​ហើយ ស្វាមី​របស់​នាង ​គឺ​ជា អ្នក​រកស៊ី​ម្នាក់​លើ​ទឹក​ដី​អាមេរិក។

កូន​ស្រី​ទី ២ ​ត្រកូល​ឱក ម្នាក់​នេះ មិន​បាន​ប្រាប់​ពី​ការ​ចំណាយ​នៃ​អាពាហ៍ពិពាហ៍ និង ​ថ្លៃ​បណ្ដាការ​ដែល​ខាង​ប្រុស​ជូន​ឡើយ តែ​នាង​បាន​ប្រាប់​ថា អាពាហ៍ពិពាហ៍​មួយ​នេះ នាង​បាន​អញ្ជើញ​ភ្ញៀវ​ជាង ​៥០ តុ ក្នុង​នោះ​មាន​អ្នក​សិល្បៈជាង​៥០%។

ក្រោយ​ពី​រៀបការ​រួច ឱក សុម៉ាវត្តី  ប្រាប់​ថា ស្វាមី​របស់​នាង​ នឹង​​ធានា​​ទៅ​រស់​នៅ​សហរដ្ឋ​​អាមេរិក ហើយ​ចំពោះ​អាជីព សិល្បៈ​ នាង​​អាច​នឹង​បោះ​​បោះ​បង់​ចោល​ ប្រសិន​បើ​មិន​​មាន​ទីផ្សារ​នៅ​អាមេរិក​នោះ​ទេ។ ចង់​ដឹង​ថា មាន​អ្នក​សិល្បៈ​ចូល​រួម​អាពាហ៍ពិពាហ៍ ឱក សុម៉ាវត្តី សូម​ទស្សនា​សកម្មភាព​ខាង​ក្រោម​ទាំង​អស់​គ្នា៕


ouk somavotey 7
ouk somavotey 6
ouk somavotey 10
ouk somavotey 1
ouk somavotey 2
ouk somavotey 5
ouk somavotey 8
ouk somavotey 9
ouk somavotey 11
ouk somavotey 15
ouk somavotey 16
ouk somavotey 17
1
ouk somavotey 13
ouk somavotey 3
ouk somavotey 14
ouk somavotey 18
ouk somavotey 4


អត្ថបទ៖ ខុត សីហា

0 comments:

Post a Comment