Thursday, March 26, 2015

នាយ​ក្រិន មាន​ភរិយា​ថ្មី និង​មានកូន​ម្នាក់​ទៀត​ហើយ

ប្រភពមកពី៖ khmerload
រាជធានីភ្នំពេញ ៖ ភរិយាតារាកំប្លែងមាឌ តូចល្អិតនាយក្រិន បានបង្ហើបពី គម្រោងរៀបការ បន្ទាប់ពីអ្នកទាំងពីរបាន សម្រេចរួមរស់ជាមួយគ្នាក្រោមដំបូលផ្ទះ តែមួយដោយមិនទាន់រៀបការ និងមានកូនប្រុសម្នាក់ អាយុជាង១ខួបហើយ ។

ភរិយារបស់នាយក្រិន នៅមិនទាន់បានកំណត់ពេលវេលា ជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែមង្គលការរបស់ពួកគេ អាចនឹងរៀបចំនៅដំណាច់ឆ្នាំក្រោយនេះ បន្ទាប់ពីនាយក្រិនវិលមក ពីសម្តែងនៅសហរដ្ឋ អាមេរិកវិញ ។

ភរិយារបស់នាយក្រិន នាងអាលីយ៉ា ហៅយ៉ាយ៉ា ប្រាប់កោះសន្តិភាពតាមសារ អេឡិចត្រូនិចកាលពីពេល ថ្មីៗនេះថា នាង និងនាយក្រិន គ្រោងរៀបការនៅដំណាច់ឆ្នាំក្រោយ ដោយសារតែនាងត្រូវរង់ចាំនាយក្រិន វិលមកពីសម្តែងនៅសហរដ្ឋអាមេរិកវិញ ។ បើទោះបីជាពួកនាងនៅមិនទាន់ឈានដល់ ពិធីមង្គលការក៏ដោយ ប៉ុន្តែដោយសារចិត្ត ស្រឡាញ់គ្នាដោយស្មោះស្ម័គ្រទៅ វិញទៅមកនោះ ទើបពួកនាងសម្រេចចិត្តរួមរស់ជាមួយគ្នា ហើយមានកូនប្រុសម្នាក់ អាយុជាងមួយខួបហើយ ។

បើតាមការអះអាង ពីភរិយានាយក្រិន មូលហេតុដែលធ្វើឱ្យនាងសម្រេច ជ្រើសរើសយកតារាកំប្លែងមាឌ ល្អិតរូបនោះជាស្វាមី គឺដោយសារ តែនាងអាណិត និងស្រឡាញ់ចំពោះនាយក្រិន ហើយការជ្រើសរើសនេះមិនស្ថិត នៅក្រោមសម្ពាធអ្នកណា ម្នាក់ឡើយ ។

នាងយ៉ាយ៉ានិយាយថា «មុននឹងសម្រេចយកគ្នា រួមរស់ជាមួយគ្នានោះ យើងទាំងពីរបានឈ្វេងយល់ ចិត្តគ្នាប្រហែលជា៣ឆ្នាំ ហើយខ្ញុំស្គាល់គាត់រយៈពេល៤ឆ្នាំ ។ ចំណែកការមានកូនមុនរៀបការនេះ ខ្ញុំនិងគាត់ក៏មិនដែលគិតពីអ្វីឡើយ សំខាន់យើងស្រឡាញ់គ្នា ហើយគាត់ក៏ស្រឡាញ់កូនដែរ» ។ នៅពេលដែលខ្ញុំជ្រើសរើសគាត់នោះ គឺខ្ញុំមិនដែលគិតពី កាយសម្បទាគាត់ និងអតីតកាល របស់គាត់ឡើយ បញ្ហាសំខាន់គាត់ជា មនុស្សល្អសម្រាប់ខ្ញុំ ហើយគាត់តែងតែផ្តល់ឱ្យ ខ្ញុំគ្រប់បែបយ៉ាងទាំងការស្រឡាញ់ និងការយកចិត្តទុកដាក់ រហូតធ្វើឱ្យខ្ញុំមានគំនិតថា ស្រឡាញ់គាត់ស្មើ នឹងជីវិតរបស់ខ្ញុំ» ។

មុននឹងមានភរិយាទី២នេះ នាយក្រិនធ្លាប់រៀបមង្គលការ ជាមួយនាងហ៊ិន ចាន់ធឿន ដែលជាជាងអ៊ុតសក់ នៅខេត្តព្រះសីហនុ ។ អ្នកទាំងពីរបានចូលរោងការ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ក្រោមការជួយជ្រោមជ្រែងពីនាយកុយ ដែលជាមេក្រុមកំប្លែង របស់នាយក្រិន ។ ក្រោយពីបានកូនប្រុសម្នាក់មក ចំណងអាពាហ៍ពិពាហ៍របស់នាយក្រិន បានឈានដល់ផ្លូវបំបែកតាម ផ្លូវច្បាប់នៅអំឡុងឆ្នាំ២០១១ ក្រោមហេតុ ផលមិន ចុះសម្រុងនឹងគ្នា ។

ភរិយារបស់នាយក្រិន វ័យ២៥ឆ្នាំ និងមានស្រុកកំណើត នៅខេត្តកំពង់ចាម ។ នាងយ៉ាយ៉ា កំពុងរៀបចំខ្សែជីវិតរបស់ខ្លួន ជាមួយស្វាមីទៅថ្ងៃអនាគត ដោយពេលនេះនាង មានគម្រោងពង្រីកមុខរបរលក់ ដូរដែលមានស្រាប់បន្ថែមទៀត ប៉ុន្តែនាងត្រូវរង់ចាំ នាយក្រិនវិលមកពីសម្តែងនៅសហរដ្ឋអាមេរិក វិញ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment