Tuesday, March 17, 2015

ជាង​៣០​ឆ្នាំ​មុន​បទ «ដែនដីខ្មែរ» ច្រៀង​នៅ​សមរភូមិមុខ តែ​ឥឡូវ​ច្រៀង​នៅ​សមរភូមិ​បៃតង​ម្ដង

ប្រភពមកពី៖ news.sabay.com.kh
បទ​ចម្រៀង «ដែនដីខ្មែរ» ដែល​កាល​ពី​អតីតកាល ត្រូវ​បាន​គេ​យក​ទៅ​ច្រៀង​ដើម្បី​លើក​ទឹក​ចិត្ត​កងទ័ព​នៅ​សមរភូមិ​មុខ​ពេល​ច្បាំង​ជាមួយ​សត្រូវ ក្នុង​អំឡុង​ប្រទេស​មាន​សង្គ្រាម​ នា​ប៉ុន្មាន​ទសវត្ស​មុន ប៉ុន្ដែ​ឥឡូវ​បទ​ច្រៀង​ជាតិ​មួយ​នេះ​ត្រូវ​បាន​ប្រជាជន​យក​មក​​ច្រៀង​គាំទ្រ​​លើក​ទឹកចិត្ត​​​ដល់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ដែល​ប្រកួត​នៅ​លើ​វាល​ស្មៅ​វិញ​ម្ដង។

Cambodia-National-Team-2015
 
ក្រុម​ជម្រើសជាតិកម្ពុជា បន្ទាប់​ពី​ឈ្នះ ម៉ាកាវ ៣ – ០ នៅ​ជើង​ទី១

អ្នក​គាំទ្រ​បាល់ទាត់​ជាតិ បាន​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​នេះ (ក្នុង​វីដេអូ) ក្នុង​ការ​ប្រកួត​​វគ្គ​ជម្រុះ​បឋម​ជើង​ទី១ ​ប្រចាំ​ទ្វីប​អាស៊ី នៃ​​ពាន​រង្វាន់ 2018 FIFA World Cup Russia ជាមួយ​ក្រុម​ម៉ាកាវ នៅ​ថ្ងៃ​ទី ១២ ខែ មីនា ឆ្នាំ ២០១៥ កន្លង​ទៅ។ លទ្ធផល​កម្ពុជា យក​ឈ្នះ ម៉ាកាវ ៣ ទល់ ០។

តោះ​! ទស្សនា​វីដេអូ​​ខាង​ក្រោម​ទាំង​អស់​គ្នា៖

 
អត្ថបទ៖ ម៉ឺន រស្មី

0 comments:

Post a Comment