Tuesday, March 3, 2015

អុញ! កីឡាករបាល់ទាត់ Wayne Rooney ព្រមឡើងសង្វ្រៀន WWE វ៉ៃជាមួយ អ្នកកីឡាកាស Wade Barrett?

ប្រភពមកពី៖ khmerload
អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កីឡាករបាល់ទាត់ របស់ក្រុមបិសាចក្រហម Manchester United នៃប្រទេសអង់គ្លេស កីឡាករ Wayne Rooney បានយល់ព្រមឡើងសង្វៀន WWE ដើម្បីប្រកួត ជាមួយនឹង អ្នកកីឡាកាស Wade Barrett នៅក្នុងព្រឹត្តិការណ៏ Wrestlemania។

កីឡាករបាល់ទាត់ Wayne Rooney (ឆ្វេង) និងអ្នកកីឡាកាស Wade Barrett (ស្តាំ)
មិនត្រឹមតែប៉ុណ្ណោះទេ កីឡាករខ្សែប្រយុទ្ធ វ័យ២៩ឆ្នាំ Wayne Rooney នឹងចាប់ដៃគូ ជាមួយនឹង អតីតអ្នកកីឡាកាស ដ៏ល្បីឈ្មោះ Stone Cold (ចូលនិវត្តន៍) ខណៈអ្នកកីឡាកាស Wade Barrett ដែលមានរហ័សនាមថា Bad News Barrett នឹងចាប់ដៃគូគ្នា ជាមួយនឹង កីឡាករបាល់ទាត់ របស់ក្រុម Preston North End នៃប្រទេសអង់គ្លេស គឺកីឡាករ Kevin Davies។

អ្នកកីឡាកាស Stone Cold (ឆ្វេង) កីឡាករបាល់ទាត់ Kevin Davies (ស្តាំ)
គួរបញ្ជាក់ផងដែរថា ការណាត់គ្នាឡើងសង្វៀន WWE រវាង Wayne Rooney និង Wade Barrett នេះ គឺបានកើតឡើង បន្ទាប់ពី អ្នកកីឡាកាស Wade Barrett ខឹងនឹង កីឡាករ Wayne Rooney ដោយចោទថា បានធ្វើពុតដួល នៅក្នុងតំបន់គ្រោះថ្នាក់ ដើម្បីយកបាល់ ប៉េណាសល់ទី នៅក្នុងជំនួប រវាងក្រុម Manchester United និង ក្រុម Preston North End ក្នុងការប្រកួត FA CUP ជុំទី៥ កាលពីយប់ថ្ងៃច័ន្ទ ទី១៦ កន្លងទៅនេះ ដោយក្រុម Manchester United បានយកឈ្នះ ក្នុងលទ្ធផល ៣ ទល់នឹង ១។

យ៉ាងណាមិញ ការណាត់គ្នា ឡើងសង្វៀន WWE នេះ គឺបានធ្វើឡើង នៅលើបណ្តាញសង្គម Twitter រវាង អ្នកកីឡាកាស Wade Barrett និង កីឡាករ Wayne Rooney ខណៈការពិតយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ៕
សូូមទស្សនាវីដេអូ នៃការប្រកួត រវាងក្រុម Manchester United និង ក្រុម Preston North End ក្នុងការប្រកួត FA CUP ជុំទី៥៖

0 comments:

Post a Comment