Friday, March 20, 2015

អ្នកវិទ្យាសាស្ត្រ៖ អារម្មណ៍ឯកោ ប៉ះពាល់យ៉ាងខ្លាំង ដល់មនុស្ស និងអាចធ្វើ ឲ្យពួកគេ ឆាប់ស្លាប់បាន!

ប្រភពមកពី៖ khmerload
អាមេរិក៖ ជាការពិតណាស់ ភាពឯកោ គឺបានផ្តល់ឲ្យ មនុស្សនូវអារម្មណ៍ មិនល្អដែល អាចធ្វើឲ្យ យើងក្លាយទៅជា មនុស្សទុក្ខសោក និងជាមនុស្ស មិនសូវមាន ភាពរស់រវើក លើសពីនេះទៀត អ្នកវិទ្យាសាស្ត្រ ក៏បានបញ្ជាក់ ទៀតថាការ រស់នៅដោយ ភាពឯកោ អាចធ្វើឲ្យមនុស្ស ឆាប់ស្លាប់។
យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Brigham Young របស់សហរដ្ឋ អាមេរិក បានឲ្យដឹងថា ភាពឯកោ ជាអារម្មណ៍ មួយប្រភេទដែល មនុស្សជាច្រើន ឧស្សាហ៍កើតមានឡើង ហើយវាអាច មានជាប្រចាំ សម្រាប់មនុស្ស មួយចំនួន បានជំរុញឲ្យ ពួកគេជួបប្រទះ បញ្ហាជាច្រើន ជាពិសេស គឺទាក់ទងទៅនឹង អារម្មណ៍និង សុខភាពតែម្តង ដែលអាចនាំឲ្យ ពួកគេឆាប់ជួប ប្រទះនឹងសេចក្តីស្លាប់។
ក្នុងនោះរបាយការណ៍ ក៏បានបញ្ជាក់ទៀតថា អារម្មណ៍នៃ ភាពឯកោ អាចនឹងធ្វើឲ្យ មនុស្សមាន មានបញ្ហាសុខភាព ជាច្រើនរួមមាន ជំងឺទឹកនោមផ្អែម, មានដំណើរការ មិនប្រក្រតី ខាងផ្នែក សរីរាង្គ, ឬក៏អាចធ្វើ ឲ្យមនុស្ស ធាត់ជ្រុលជាដើម។
ក្រៅពីនេះទៀត មនុស្សដែល មានអារម្មណ៍ឯកោ ក៏អាចធ្វើឲ្យ មានការប៉ះពាល់ ទៅដល់អាកប្បកិរិយា និងការរស់នៅ ប្រចាំថ្ងៃរបស់ ពួកគេផងដែរ ដូចជានាំឲ្យ ពួកគេឈាន ទៅរកភាព ខ្វះខាតក្នុងការ ទាក់ទងជាមួយ អ្នកដទៃ នៅក្នុងសង្គម ឬក៏ផ្តាច់ខ្លួន ចេញពីសង្គម ជាដើម ដែលកត្តាទាំងនេះ សុទ្ធតែជា បញ្ហានិង គ្រោះថ្នាក់សម្រាប់ មនុស្ស។
នាង Julianne Holt-Lunstad អ្នកវិទ្យាសាស្ត្រនៃ សាកលវិទ្យាល័យ Brigham Young បាននិយាយថា “ពិតណាស់នេះ គឺជាបញ្ហា មួយដែលយើង គួរតែយកចិត្តទុកដាក់ ព្រោះថាវាបាន ជះឥទ្ធិពលយ៉ាងខ្លាំង មកដល់សុខភាព និងអត្តចរិត របស់មនុស្ស ហើយម្យ៉ាងវិញទៀត បញ្ហានេះគឺ កើតមានឡើង ដោយមិនដឹងខ្លួន ព្រោះថាមិនងាយ មានអ្នកណាដឹងថា ខ្លួនកំពុងមាន អារម្មណ៍ឯកោ នោះទេដូច្នេះ ការស្រាវជ្រាវនេះ ក៏ជាការដាស់តឿន មួយដ៏ល្អផងដែរ”។
យ៉ាងណាមិញ នេះគឺជា ការរកឃើញ ថ្មីមួយទៀត ដើម្បីជាការ ដាស់តឿន និងដំបូន្មាន ព្រោះថាអារម្មណ៍ នៃភាពឯកោ គឺបានប៉ះពាល់ យ៉ាងខ្លាំង មកដល់មនុស្ស ជាពិសេសវា អាចធ្វើឲ្យ មនុស្សកើតជំងឺ កាចសាហាវ ជាច្រើនទៀត ដែលជាកត្តា នាំឲ្យមនុស្ស ឆាប់ស្លាប់បាន៕

រូបភាព បង្ហាញពីមនុស្ស ដែលកំពុង មានអារម្មណ៍ឯកោ
ប្រភព៖ ថាម
ដោយ៖ Xeno

0 comments:

Post a Comment