Thursday, March 5, 2015

ប្រទះឃើញសាក​សពបុរសម្នាក់ ចេញពោះវៀនមក​ក្រៅ ដាច់ជាកង់ៗ គួរឱ្យរន្ធត់

ប្រភពមកពី៖ khmerload.
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្បែរខ្ទមស្នាក់នៅរបស់ខ្លួន និងកាំបិត១ ខណៈគេ ឃើញលើសពមាន ស្នាមចាក់ពោះ ធ្លាយពោះវៀន ចេញមកក្រៅ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាព្រឹក ថ្ងៃទី០៥ មីនា ២០១៥ នេះ ស្ថិតនៅចំណុច វាលស្រែមួយកន្លែង ក្នុងភូមិ គោកដូង ឃុំពាមឯក ស្រុកឯកភ្នំ តែករណីនេះ ត្រូវបានកើតឡើង តាំងពីវេលាម៉ោង ១០យប់ ថ្ងៃទី ០៤ មីនា ២០១៥ មកម្ល៉េះ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះអ៊ី ទីភិន អាយុ៣២ឆ្នាំ មានទីលំនៅពិតប្រាកដក្នុងភូមិ តាពូង ឃុំតាម៉ឺន ស្រុកថ្មគោល មានប្រពន្ធ ឈ្មោះម៉ុន ម៉ៅ អាយុ២២ឆ្នាំ ។ ចំណែកឪពុកក្មេក ឈ្មោះ ខឿន ហ៊ុន អាយុ៥០ឆ្នាំ ពួកគេមកស្នាក់ នៅខ្ទមខាងលើ ជាបណ្តោះ សម្រាប់រកត្រី ។
បើតាមការពិនិត្យសាកសពឃើញថា សពជនរងគ្រោះត្រូវបានស្រាវពោះវៀនចេញមកក្រៅ រួចកាត់ជា កង់ៗពេញដី ខណៈត្រូវប្រពន្ធ និង ឪពុកក្មេក អះអាងថា ជាករណីធ្វើអត្តឃាត សម្លាប់ខ្លួនឯង ។ តែទោះបីជាយ៉ាងណា ខាងសមត្ថកិច្ច មិនទាន់ហ៊ាន សន្និដ្ឋានថា ជាករណីអ្វី ពិតប្រាកដ នោះទេ ព្រោះកំពុងតែធ្វើ ការស៊ើបអង្កេត យ៉ាងដុតដៃដុតជើងបំផុត និងខាងកម្លាំង ប៉េអឹមបាននាំប្រពន្ធ ឪពុកក្មេកទៅ ធ្វើការសួរ នាំបញ្ជាក់ផងដែរ ព្រោះបុរសជាឪពុកក្មេក បានយកកាំបិត នោះយកទៅលាក់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment