Sunday, March 15, 2015

គ្រូ​​កម្ពុជា​និង​ម៉ាកាវ​មាន​ទំនុក​ចិត្ត​មាំ​ដូច​គ្នា​សម្រាប់​ជំនួប​​ជើង​ទី​ពីរ

មានប្រភពមកពី៖ news.sabay.com.kh
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​កោះ​ម៉ាកាវ​ហើយ​កាល​ពី​ល្ងាច​មិញ​ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​កាល​ពី​ព្រឹក​ម្សិល​មិញ​ដើម្បី​ប្រកួត​ជើង​ទី​២​ពោល​គឺ​​៣​ថ្ងៃ​បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​នៅ​ជើង​ទី​១​ក្នុង​ទឹក​ដី​របស់​ខ្លួន។ មុន​ជំនួប​ជើង​ទី​ពីរ​ គ្រូ​បង្គោល​របស់​​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​បង្ហាញ​គោលជំហរ​ជឿ​ទុក​ចិត្ត​រៀង​​ៗ​ខ្លួន​សម្រាប់​ការ​ទទួល​បាន​ជ័យជម្នះ​ ប៉ុន្តែ​ក៏​បង្ហាញ​ពី​ក្តី​បារម្ភ​ខ្លះ​ៗ​ដែរ។

World-Cup-2018-Macau-National-Football-Team(1)
 លោក​ Tam Tao San គ្រូ​បង្វឹក​ម៉ាកាវ
គ្រូ​​ជម្រើស​ជាតិ​ម៉ាកាវ​លោក​ Tam Tao San បាន​និយាយ​​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ការ​នៅ​ស្តាត​ចាស់​កាល​ពី​ថ្ងៃ​ទី​១២​ មីនា​ថា ​លោក​​ទទួល​ស្គាល់​​កម្ពុជា​ពិត​ជា​លេង​បាន​ល្អ​មែន​សម្រាប់​ជើង​ទី​មួយ​ ប៉ុន្តែ​ជា​ការ​ប្រកួត​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ប៉ុណ្ណោះ។ បាល់​ទាត់​​គឺ​មិន​អាច​ច្បាស់​មួយ​រយ​ភាគ​រយ​ទេ​ អ្វី​ៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ។ ជើង​ទី​មួយ​ កម្ពុជា​អាច​រក​បាន​៣​គ្រាប់​ត្រឹម​​រយៈ​ពេល​៣០​​នាទី​ ប៉ុន្តែ​នៅ​ទឹក​ដី​​ម៉ាកាវ​​​វិញ​មាន​រហូត​ដល់​៩០​នាទី​ដើម្បី​វាយ​បក​រហូត​ទទួល​បាន​ជ័យជម្នះ​​វិញ។

លោក​គ្រូ​សញ្ជាតិ​ម៉ាកាវ​និយាយ​ថា ៖«កីឡាករ​កម្ពុជា​ដែល​ធ្វើ​ខ្ញុំ​​ចាប់​អារម្មណ​មាន​​លេខ​​៩ (ឃួន ឡាបូរ៉ាវី ,លេខ​៧ (ប្រាក់ មុន្នីឧត្តម) និង​ លេខ​១១ (ចាន់ វឌ្ឍនាកា) ​តែ​ខ្ញុំ​មិន​ចង់​និយាយ​ពី​ពួក​គេ​ទេ​ ខ្ញុំ​ផ្ដោត​សំខាន់​លើ​​ក្រុម​របស់​ខ្ញុំ​វិញ ​តើ​ធ្វើ​យ៉ាង​ណា​ឲ្យ​ឈ្នះ​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​»។ លោក​បន្ថែម​ថា លោក​នឹង​រៀប​ចំ​កូន​ក្រុម​របស់​លោក​ឲ្យ​បាន​ល្អ​ជាង​ជើង​ទី​មួយ​ដើម្បី​ទទួល​បាន​លទ្ធផល​សម្រាប់​ជើង​ទី​ពីរ។

World-Cup-2018-National-Football-Team(7)
 លោក Lee Tae Hoon គ្រូ​បង្វឹក​កម្ពុជា
ចំណែក​​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ ​លោក​ Lee Tae Hoon ​បាន​លើកឡើង​ថា​ ​​ការ​ប្រ​កួត​ជើង​ទី​ពីរ​​លោក​ពុំ​​​ព្រួយបារម្ភ​អ្វី​ច្រើន​ឡើយ​​ដោយ​សំអាង​លើ​​​​​​ជ័យជម្នះ​ជើង​ទី​មួយ​​ ដូច្នេះ​លោក​ក៏​មាន​សង្ឃឹម​ដែរ​សម្រាប់​ជើង​ទី​ពីរ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ៖«​ចំណុច​សំខាន់​ដែល​ខ្ញុំ​ខ្លាច​បំផុត​នោះ​គឺ​​កត្តា​អាកាសធាតុ​»។

ការ​ប្រកួត​ជើង​ទី​ពីរ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​​កីឡដ្ឋាន​ Estádio Campo Desportivo ក្នុង​ក្រុង Taipa នា​​​ថ្ងៃ​ទី​ ១៧ ខែ​មីនា​ វេលា​​​ម៉ោង​៨​យប់ (ម៉ោង​៧ យប់​នៅ​កម្ពុជា)៕

World-Cup-Cambodia-Macau


World-Cup-Cambodia-Macau-fans-14

World-Cup-Cambodia-Macau-fans-16

អត្ថបទ ៖​ស្រី សុវណ្ណដារ៉ា​​​​​

0 comments:

Post a Comment