Tuesday, March 24, 2015

ចេញពីផ្ទះ ​រាប់​ម៉ោង​ ត្រឡប់​មក​វិញ ​ភ្លើង​ឆះ​ហ្មត់​ សង្ស័យ ​ទុ​ស្សេ​ខ្សែភ្លើង

ប្រភពមកពី៖​ khmerload
ខេត្តស្ទឹងត្រែង៖ លំនៅឋានប្រជាពលរដ្ឋ មួយខ្នងនៅក្នុងភូមិសៀមប៉ាង ឃុំសេកុងត្រូវអគ្គីភ័យ លេបត្របាក់ទាំងស្រុង ខណៈម្ចាស់ផ្ទះចេញពីផ្ទះទៅធ្វើការ ។ ហេតុការណ៍ នេះបានកើតឡើងកាល ពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ។
ជាមួយគ្នានោះជា ជំហានដំបូងនគរបាលមិនទាន់ សន្និដ្ឋានថាអគ្គីភ័យខាងលើនេះកើតឡើងដោយសារ មូលហេតុអ្វីឲ្យប្រាកដ នៅឡើយទេសូម្បី តែម្ចាស់ផ្ទះមិនបានដឹងដែរ ដោយសារតែបិតទ្វារហើយ ចេញទៅក្រៅនិងគ្មានអ្នកណានៅសោះ ។ តែសមត្ថកិច្ចបានដាក់ការសង្ស័យ ភាគច្រើនកើតចេញពី ទុស្សេខ្សែភ្លើងទើបបង្កជា អគ្គីភ័យឆេះឡើងតែម្តង ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment