Wednesday, March 4, 2015

កម្ម​ការិ​នី​រោងចក្រ​ជីខូ​ម្នាក់ ខ្សែភ្លើង​ឆក់​សន្លប់​ស្តូក ថៅកែ​មិន​ព្រម​ឱ្យ​យក​ទៅ​សង្គ្រោះ ​នៅ​មន្ទីរ​ពេទ្យ

ប្រភពមកពី៖​ khmerload
ខេត្តស្វាយរៀង ៖ កម្មការនីម្នាក់ឆក់ខ្សែភ្លើងដួលសន្លប់ស្ដូកស្តឹងបណ្តាលឲ្យមានការ ភ្ញាក់ផ្អើលពេញ រោងចក្រ ខណៈកម្មការនីរូប នោះ កំពុងដេរសម្លៀកបំពាក់ បន្ថែមម៉ោង កាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ នៅរោងចក្រជីខូ ក្នុងតំបន់សេដ្ឋកិច្ច ពិសេស តាយសេង២ ស្ថិតនៅភូមិព្រៃផ្លៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
បើតាមមិត្តភក្តិរួមការងារកម្មការិនីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះភឿន វាសនា អាយុ៣២ឆ្នាំ ជាកម្មការនីដេរ សម្លៀកបំពាក់ រោងចក្រជីខូ មានទីលំនៅភូមិ ត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ។ បើតាមប្រភពដដែល បន្តទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានចូលធ្វើការ ថែមម៉ោងជាមួយ កម្មការនីជាច្រើននាក់ ហើយពេលចូលដេរ គឺម៉ាស៊ីនដេរមិន ដំណើការដោយ ឌុយមិនដិត បន្ទាប់មកស្ត្រី រងគ្រោះក៏ឱន យកឌុយទៅ ដោតព្រីភ្លើង ឌុយនោះរលុង បន្តិចក៏ខ្ទាតផ្កាភ្លើង ហើយក៏ឆ្លងភ្លើង ទុស្សេឆក់ដៃជាប់ ជនរងគ្រោះខំ រើបម្រាស់ ក៏របូតដួល សន្លប់តែម្តង បណ្តាលឲ្យមាន ការភ្ញាក់ផ្អើលដល់ កម្មការិនីដែល កំពុងដេរក្បែរ នោះ នាំគ្នារត់ចេញ ពីអគារមកក្រៅ រីឯតំណាង ក្រុមកម្មការិនី បានហៅ កម្មករ-កម្មការនីពីរបី នាក់មក ជួយ ហើយសែងស្ត្រីរងគ្រោះ យកទៅកប់ដីខ្សាច់ និងជួយធ្វើចលនា បេះដូងរហូត បានដឹងខ្លួន ។
ប្រភពបន្តទៀតថា តំណាងកម្មការិនីបានសុំឲ្យថៅកែរោងចក្រហៅរថយន្តសាមុយដឹកជនរង គ្រោះ ទៅមន្ទីរពេទ្យបង្អែកជីភូ ដើម្បីសង្គ្រោះ ក៏ប៉ុន្តែតំណាង ថៅកែររោងចក្រមិន ព្រមឲ្យយកស្ត្រី រងគ្រោះទៅ មន្ទីរពេទ្យដើម្បី សង្គ្រោះព្យាបាលទេ ដោយនិយាយថា បើដឹងខ្លួន ហើយ មិនចាំបាច់យក ទៅពេទ្យទេ ទុកឲ្យពេទ្យ រោងចក្រព្យាបាល ទៅបានហើយ ក៏ប៉ុន្តែកម្មការិនី ដែលធ្វើការ ជាមួយគ្នាមិន ព្រម ក៏ជំនះ យក រថយន្តដឹកកម្មករ ដឹកស្ត្រីរងគ្រោះទៅ កាន់មន្ទីរពេទ្យបង្អែក ស្រុកជីភូ ដើម្បីសង្គ្រោះ ។
លោកវេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យជីភូបានមានប្រសាសន៍ថា សំណាងហើយដែលកម្មការិនីសម្រេច ចិត្តយកស្ត្រីរងគ្រោះ មកមន្ទីរពេទ្យ បានទាន់ពេល បើយឺតតែបន្តិច អាចស្លាប់បាន ពីព្រោះជនរងគ្រោះ ដោយឆក់ខ្សែភ្លើងត្រូវ ការគ្រូពេទ្យដែល មានជំនាញ ជួយសង្គ្រោះ និងព្យាបាល ឲ្យបានត្រឹមត្រូវ ។ ក្រោយពីលោកវេជ្ជបណ្ឌិត ជួយសង្គ្រោះ មួយម៉ោងក្រោយមក ស្ត្រីរងគ្រោះក៏ បានធូរស្រាល ហើយកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ជីភូ នៅឡើយរហូតមក ដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង១រសៀលនេះ ។
ទាក់ទិនករណីខាងលើនេះដែរ មន្ត្រីនគបាលសង្កាត់ច្រកម្ទេសបានរិះគន់ថា ថៅកែរោងចក្រជីខូ  ផលិតខោអាវធំនេះ មានចេតនា លាក់បាំង មិនរាយការណ៍ ឲ្យសមត្ថកិច្ច បានដឹងទេ ហើយអ្វីគួរឲ្យចាប់អារម្មណ៍ នោះមានកម្មការិនី ឆក់ខ្សែភ្លើងហើយមិន ឲ្យរថយន្តដឹក អ្នករងគ្រោះ មកមន្ទីរពេទ្យ ដើម្បីសង្គ្រោះ បែជាឲ្យទុកនៅ ព្យាបាលក្នុងរោងចក្រ ដែលគ្មានវេជ្ជបណ្ឌិតមានជំនាញប្រចាំការ នៅក្នុងរោងចក្រផងនោះ សំណាងហើយ ដែលកម្មការិនីទាំងអស់ ជំនះយកជនរងគ្រោះ មកមន្ទីរពេទ្យ បានទាន់ពេល បើថ្លោះធ្លោយ អាចស្លាប់មនុស្សបាន ។
ទាក់ទិននឹងការរិះគន់របស់សមត្ថកិច្ចនេះដែរ គឺមិនអាចរកការបំភ្លឺពីតំណាងថៅកែររោងចក្រជីខូបានទេ នៅថ្ងៃទី៤ ខែមិនានេះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment