Monday, March 2, 2015

អត្ថប្រយោជន៍ ជាច្រើន របស់ អយស្ទឺរ ដែលអ្នកមិនធ្លាប់ បានដឹង

ប្រភពមកពី៖khmerload
ប្រិយមិត្តធ្លាប់បានស្គាល់ រួចមកហើយ នូវរសជាតិ ដ៏ឆ្ងាញ់ពិសា របស់អយស្ទឺរ (Oyster) ដែលជាប្រភេទ ខ្យងសមុទ្រ គេពេញនិយម ហូបស្រស់មានដាក់លក់ នៅលើទីផ្សារ និងតាមភោជនីយដ្ឋាន។ ប៉ុន្តែចំពោះអត្ថប្រយោជន៍ របស់វាយ៉ាងណានោះ ប្រិយមិត្តប្រហែល ជាពុំសូវបានដឹងច្រើន នោះទេ។ ដូចនេះហើយ ថ្ងៃនេះ ខ្មែរឡូត នឹងនាំប្រិយមិត្តទាំងអស់ ទៅស្វែងយល់ពី អត្ថប្រយោជន៍ សំខាន់ៗដែលទទួលបានពី ការហូបអយស្ទឺរ ទាំងអស់គ្នា៖
១) ជួយពង្រឹងប្រព័ន្ធភាពសុំាក្នុងរាង្គកាយដើម្បីការពារជំងឺ
អយស្ទឺរមាន ផ្ទុកសារជាតិស័ង្កសី ច្រើនជាងអាហារផ្សេងៗទៀត។ ជាតិស័ង្កសីគឺចាំបាច់ សម្រាប់កំណើន និងការអភិវឌ្ឍ ពង្រឹងប្រព័ន្ធភាពស៊ាំ និងលើកកម្ពស់ ការព្យាបាលជំងឺ។ 
២) ជួយដល់បេះដូង
អយស្ទឺរមាន omega ខ្ពស់ អាស៊ីតខ្លាញ់ ៣ប្រភេទ រួមទាំង ប៉ូតាស្យូម និង ម៉ាញ៉េស្យូម ដែលអាចជួយកាត់បន្ថយ គ្រោះថ្នាក់នៃ ការគាំងបេះដូង ជំងឺដាច់សរសៃឈាម ខួរក្បាល និងបន្ថយសម្ពាធឈាម។
៣) ជួយសម្រកទំងន់
អយស្ទឺរមាន កម្រិតកាឡូរី និងជាតិខ្លាញ់ទាប ហើយជាប្រភពដ៏ល្អ នៃជាតិប្រូតេអ៊ីន ដែលធ្វើឱ្យអ្នក មានអារម្មណ៍ ថាឆ្អែតបន្ទាប់ ពីញ៉ាំអាហាររួច។
៤) សំបូរទៅដោយ សារធាតុចិញ្ចឹម សំខាន់ៗ សំរាប់រាង្គកាយ
អយស្ទឺរជាប្រភពសារជាតិ ស័ង្កសី, ដែក, កាល់ស្យូម, សេលីនីយ៉ូម និងវីតាមីន B12 
៥) ជួយបង្កើនថាមពល
អយស្ទឺរ គឺជាប្រភពដ៏ល្អ នៃជាតិដែក ដែលជួយដល់ ការដឹកជញ្ជូនអុកស៊ីសែន ទៅក្នុងកោសិកា របស់រាង្គកាយ និងផ្ដល់ឱ្យអ្នក នូវថាមពលបន្ថែម ទៀត។
៦) ជួយកាត់បន្ថយកូឡេស្តេរ៉ល
ការទទួលទាន អយស្ទឺរអាច ជួយបង្កើន HDL's (កូឡេស្តេរ៉លល្អ) និងកាត់បន្ថយ LDL's (កូឡេស្តេរ៉លអាក្រក់)។
៧) ជួយបញ្ហាផ្លូវភេទ
ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក និងអ៊ីតាលី បានរកឃើញថា អយស្ទឺរសម្បូរ ទៅដោយអាស៊ីត អាមីណូដែលជួយ ដល់ការកើន ឡើងកម្រិត នៃអរម៉ូនភេទ។ សារជាតិស័ង្កសី របស់វាមានកំរិតខ្ពស់ ជំនួយការផលិតអ័រម៉ូន Testosterone ។
ប្រភព បរទេស
ដោយ Luhan

0 comments:

Post a Comment