Monday, March 16, 2015

យប់ម្សិល​កូន​មេ​គយ​ម្នាក់​បាញ់បោះ​កណ្តាល​ក្រុង ឯ​ថ្ងៃនេះ​ធ្លាយ​រឿង​ប្អូនប្រុស​មេ​គយ​ខេត្ត​ត្បូងឃ្មុំ​សេព​គ្រឿង​ញឿ​ន

មានប្រភពមកពី៖ khmerload
ខេត្តកំពង់ចាម ៖  កងកម្លាំងនគរបាលខេត្ត បានចុះបង្ក្រាប មុខសញ្ញាជួញដូរ និងប្រើប្រាស់ គ្រឿងញៀន មួយកន្លែង នៅបន្ទប់ផ្ទះជួល មួយកន្លែង ស្ថិតនៅភូមិ បឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានឃាត់ ជនសង្ស័យ ប្រុសស្រី ចំនួន៦នាក់ ក្នុងនោះសមត្ថកិច្ច បានបង្ហើប ឱ្យដឹងថា មានប្អូនប្រុស របស់លោកមេគយ ខេត្តត្បូងឃ្មុំម្នាក់ រឹបអូសបាន ថ្នាំញៀន ចំនួន២កញ្ចប់ ទូរស័ព្ទដៃ ៤គ្រឿង អាវុធកែច្នៃ ចំនួន៣ដើម ដែលអាចបាញ់ សម្លាប់មនុស្សបាន ព្រមទាំងលុយ មួយចំនួន ត្រូវបានបញ្ជូន មកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីសួរនាំ ។ 

លោក អនុសេនីយ៏ឯក ស៊ឹង ចាន់អូន អធិការស្តីទី ក្រុងកំពង់ចាម ប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន នៅយប់ ថ្ងៃទី១៤ មីនា ២០១៥ នោះមាន ១-ឈ្មោះសុក សុងលី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ២-ឈ្មោះជឹម ស្រីនី ភេទស្រី អាយុ២៣ឆ្នាំ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ៣-ឈ្មោះទូច សុវណ្ណឌុង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ៤-ឈ្មោះនូ មីនា ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្អូនលោកនូ ស៊ីថា មេគយ ខេត្តត្បូងឃ្មុំ ៥-ឈ្មោះម៉ាច សៀវម៉េង ភេទប្រុស និង៦-ឈ្មោះហុង ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment