Sunday, March 8, 2015

Liverpool ​បាន​ត្រឹម​ស្មើ​ Blackburn ​ហើយ​កីឡាករ​ខ្លួន​ឯង​រង​របួស​ធ្ងន់​ទៀត

ប្រភពមកពី៖ news.sabay.com.kh
ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​មិញ​នេះ​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ត្រឹម​ស្មើ​ក្រុម​ Blackburn ​ដោយ​លទ្ធផល​ ០-០ ​ក្នុង​ដី​ខ្លួន​ឯង ហើយ​មាន​កីឡាករ​សំខាន់ Skrtel ​រង​របួស​ធ្ងន់​ថែម​ទៀត​ដោយ​ប្ដូរ​ចេញ​ត្រឹម​នាទី​ទី​១១។ លទ្ធផល​ស្មើ​នេះ​ទៀត​សោត​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប្រកួត​សារ​ជា​ថ្មី​ដើម្បី​យក​ឈ្នះ​ចាញ់​នៅ​ខែ​ក្រោយ​ ប៉ុន្តែ​មិនទាន់​ប្រាកដ​ថា​ថ្ងៃ​ណា​នោះ​ទេ អាច​ជា​ថ្ងៃ​ទី​៧​ឬ​៨​ខែ​មេសា។

25D8A2A100000578-2985419-Balotelli_angered_his_team_mates_by_taking_a_penalty_away_from_J-a-16_1425843322622


ការ​ការ​ប្រកួត​ចាប់​ផ្ដើម​ភ្លាម​ម្ចាស់​ផ្ទះ​ហង្ស​ក្រហម​បើក​ការ​វាយ​សម្រុក​ទៅ​ក្រុម​ភ្ញៀវ​ចាស់​ដៃ​តែ​ម្ដង ពោល​គឺ​អាច​គ្រប់គ្រង​បាល់​បាន​រហូត​ដល់​ទៅ​៧០​%​ឯ​ណោះ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គោល​បំណង​ចង់​ឈ្នះ​របស់​លោក​ Rodgers ​នៅ​តែ​មិន​អាច​សម្រេច​បាន​ដដែល​ព្រោះ​មាន​ឱកាស​ច្រើន​តែ​ធ្វើ​មិន​បាន​សម្រេច​ដោយ​ស៊ុត​២១​ជើង​តែ​ចំ​គោល​ដៅ​តែ​៤​ដង​គត់។ មួយ​វិញ​ទៀត​ អ្វី​ដែល​ជា​រឿង​ស៊យ​សម្រាប់​ Liverpool ​នោះ​គឺ​ខ្សែ​ការពារ​ Martin Skrtel ​បាន​រង​របួស​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ប៉ះ​គ្នា​ជាមួយ​កីឡាករ​របស់ Blackburn ​ ពោល​គឺ​ត្រូវ​ពន្យា​ពេល​ប្រកួត​ដល់​ទៅ​៨​នាទី​ឯ​ណោះ​ដើម្បី​មើល​ស្ថានការណ៍​របស់​កីឡាករ​រូប​នេះ។

2671E57300000578-2985419-image-a-108_1425862349298

26719FE100000578-2985419-image-a-15_1425843258045

_81484296_026224318-1

26721AE200000578-0-image-a-3_1425842564267

267246CC00000578-0-image-a-2_1425842547728

2672166E00000578-2985419-image-a-109_1425858709407

_81484806_026226408-1


ចប់​ការ​ប្រកួត​អ្នក​ចាត់​ការ​ក្រុម Liverpool ​លោក Brendan Rodgers ​ក៏​បាន​និយាយ​ដែរ​ថា៖ “នេះ​ជា​ថ្ងៃ​មិន​ល្អ​សោះ​សម្រាប់​ក្រុម​យើង។ យើង​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ច្រើន​ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​សោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង មាន​កីឡាករ​របួស​ថែម​ទៀត។ ខ្ញុំ​សង្ឃឹម​ថា​ការ​ប្រកួត​ជើង​ទី​២​នឹង​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ​ហើយ​យក​ជ័យ​ជម្នះ​បាន។ ខ្ញុំ​ចង់​លើក​​ពាន​នេះ​ដើម្បី​ជូន​ដំណើរ​ Gerrard ​ចាកចេញ​ពី​ក្រុម​របស់​យើង”។


​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖bbc

0 comments:

Post a Comment