Sunday, March 15, 2015

ចោរថា «ខ្ញុំអត់ដឹងអីទេបង» ចំណែក ប្រជាពលរដ្ឋ ព្រួតគ្នា ស្វាគមន៍យ៉ាងចាស់ដៃ (មានវីដេអូ)

ប្រភពមកពី៖ khmerload
ហ្វេសប៊ុក៖ វីដេអូឃ្លីបថ្មី្មួយទៀត ត្រូវបានចែកចាយ លើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីទិដ្ឋភាព នៃការប្រើអំពើហឹង្សាពីសំណាក់ ប្រជាពលរដ្ឋ ទៅលើបុរស២នាក់ ដែលត្រូវបានចោទថាជា ចោរឆក់។
ប្រភពវីដេអូ ឲ្យដឹងថា ចោរអស់លក្ខណ៍ ២នាក់ ត្រូវប្រជាពលរដ្ឋចាប់បាន និងស្វាគមន៍យ៉ាងចាស់ដៃ ដែលហេតុការណ៍នេះ ទើបនឹងកើតឡើង កាលពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ ខណ:ដែល ទីតាំងកើតហេតុ មិនត្រូវបានប្រភព បញ្ជាក់ឲ្យដឹងនោះទេ។
យ៉ាងណាមិញ នេះគ្រាន់តែជា ការចែករំលែក ពីទិដ្ឋភាពកើតឡើងមួយ ពីសំណាក់អ្នកនៅកន្លែងកើតហេតុ បានថតយកជាវីដេអូផ្ទាល់ បង្ហោះលើបណ្តាញសង្គមប៉ុណ្ណោះ។ រឿងហេតុជាក់លាក់ ក៏ដូចជាព័ត៌មានលម្អិត ទាក់ទិននឹងករណីនេះ នៅមិនទាន់មាននៅឡើយ៕ សូមប្រិយមិត្ត ទស្សនាវីដេអូខាងក្រោម និងជួយផ្តល់ជាមតិ ទៅលើសកម្មភាពខាងក្រោម៖
វីដេអូបង្ហោះលើហ្វេសប៊ុក៖

0 comments:

Post a Comment