Wednesday, March 18, 2015

ស្រែក​ឆោឡោ​ ថា​ចោរប្លន់​ម៉ូតូ​ ផ្អើល​ប៉ូលិស​មួយ ​ខណ្ឌ​សែន​សុខ ការ​ពិត​ស្រវឹង ​វង្វេង​ម៉ូតូ​ទុក​ នៅផ្ទះ​ថា​ម៉ូតូ​បាត់ (មានវីដេអូ)

ប្រភពមកពី៖ khmerload
រាជធានីភ្នំពេញ៖ បុរសចំណាស់ក្នុងស្ថានភាពស្រវឹង បានដើរស្រែកឆោឡោថាមាន ចោរវាយប្លន់យកម៉ូតូរបស់គាត់ បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប៉ូលិសមួយ ខណ្ឌសែនសុខចេញជួយអន្តរាគមន៍ ប៉ុន្តែធាតុពិតគាត់ស្រវឹង ដល់ថ្នាក់វង្វេងថាចោរប្លន់ម៉ូតូ ក្រោយពីសមត្ថកិច្ចសួរនាំគាត់មិនបានដោយសារតែស្រវឹងខ្លាំងពេក ក៏សុំលេខទូរស័ព្ទប្រពន្ឋ នៅពេលទាក់ទងសួរប្រពន្ឋ ថាម៉ូតូរបស់ប្តីគាត់នៅផ្ទះ មិនត្រូវបានក្រុមចោរ ណាប្លន់នោះទេ។
ហេតុការណ៍នេះបាន កើតឡើងកាលវេលាម៉ោង ១២នឹង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៥ នៅចំណុចមុខបុរីសែនសុខ តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment