Wednesday, March 11, 2015

ប្រេស៊ីលយក ស្តាត World Cup ដែលសង់អស់ ៥៣០ លានដុល្លារ មកធ្វើជា កន្លែងលក់ឡានក្រុង

ប្រភពមកពី៖ khmerload.com
ប្រេស៊ីល៖ កីឡដ្ឋានបាល់ទាត់ ដែលសាងសង់ អស់ប្រាក់ជាង ៥៣០ លានដុល្លារអាមេរិក សំរាប់ប្រើប្រាស់ ក្នុងយុទ្ធនាការ ការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសប្រេស៊ីល កាលពីឆ្នាំមុន ពេលនេះបានក្លាយជា កន្លែងដាក់លក់រថយន្តក្រុងទៅវិញ។
កីឡដ្ឋាន Estadio Mane Garrincha អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៧២ ០០០នាក់។ វាជាកីឡដ្ឋាន ដែលចំនាយប្រាក់ សាងសង់ ច្រើនបំផុតលំដាប់ទីពីរ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ បន្ទាប់ពីកីឡដ្ឋាន Wembley របស់អង់គ្លេស។ ទោះជាមានទំហំដ៏ធំ និងការរចនាដ៏គួរឲ្យទាក់ទាញក៏ដោយ ក៏មកទល់នឹងពេលនេះ មិនមានក្លឹបបាល់ទាត់ណាចង់ទៅ ប្រកួតនៅទីនោះឡើយ។ ចាប់តាំងពីចប់ការប្រកួត ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមក កីឡដ្ឋាន Estadio Mane Garrincha ទើបតែរៀបចំ ការប្រកួតបាល់ទាត់មិត្តភាពបាន តែ ២ ឬ ៣ដងប៉ុណ្ណោះ ហើយក្នុងមួយខែៗ អាជ្ញាធរប្រេស៊ីលត្រូវចំនាយប្រាក់ ដើម្បីថែទាំអស់ជាង ២សែនដុល្លារអាមេរិក។
ដើម្បីស្វែងរកចំនូលបន្ថែមខ្លះ មកផ្គត់ផ្គង់ អាជ្ញាធរក៏បាន យកបរិវេណកីឡដ្ឋាន មកធ្វើជាកន្លែងលក់រថយន្តក្រុង ហើយពេលនេះមានរថយន្ត ក្រុងធំៗជាង ៤០០ គ្រឿងហើយ ដែលដាក់លក់នៅទីនោះ។ ក្រៅពីបរិវេណកីឡដ្ឋាន គេក៏បានប្រើប្រាស់ បន្ទប់ផ្សេងៗនៅក្នុងកីឡដ្ឋាន ធ្វើជាកន្លែងប្រជុំ និងជាការិយាល័យធ្វើការផងដែរ៕

កីឡដ្ឋាន Estadio Mane Garrincha ថតពីលើ


Estadio Mane Garrincha អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៧២០០០នាក់


កីឡដ្ឋាននេះចំណាយការ សាងសង់អស់ប្រាក់ជាង ៥៣០ លានដុល្លារអាមេរិក


អាជ្ញាធរជួលទីនេះលក់ឡានក្រុងដើម្បីកាត់បន្ថយចំនាយថែទាំជាង ២សែនដុល្លារ ក្នុងមួយខែ
ប្រភព៖ បរទេស
ដោយ៖ Roth

0 comments:

Post a Comment