Thursday, March 26, 2015

​​ប្រេស៊ីល ទៅ​សងសឹក​បារាំង​​ដល់​ផ្ទះ បន្ត​​ភាព​មិន​ចាញ់​៧ប្រកួត​ជាប់​គ្នា

ប្រភពមកពី៖ news.sabay.com.kh
ក្រុម​បាល់​ទាត់​សាំបា​ប្រេស៊ីល​​ បាន​បន្ត​កំណត់ត្រា​របស់​ខ្លួន​ ឈ្នះ​៧​ប្រកួត​ជាប់ៗ​គ្នា តាំង​ពី​ប្រកួត​ World Cup 2014 មក​ បន្ទាប់​ពី​ពួកគេ​បាន​វាយ​បក​យក​ឈ្នះ​​មាន់​គក​បារាំង​ ៣-១ ទៀត ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​យប់​មិញ។

2705D40200000578-0-image-a-22_1427403942469

2705F5ED00000578-0-image-a-41_1427404226282

​ខ្សែ​ការពារ​ Raphael Varane របស់​ Real Madrid ​បាន​តែត​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​បារាំង​ ធ្វើ​ការ​នាំ​មុខ​ក្រុម​ភ្ញៀវ​មុន​នៅ​តង់​ទី​១ នាទី​២១ បន្ទាប់​ពី​ការ​បញ្ជូន​បាល់​ជ្រុង​​យ៉ាង​ល្អ​ពី​ Mathieu Valbuena ។ ​យ៉ាង​ណា​ក្ដី​ ​អ្នក​គាំទ្រ​ក្រុម​បារាំង​ ហាក់​ស្ងប់​ស្ងាត់​វិញ បន្ទាប់​ពី​ខ្សែ​បម្រើ​ Oscar ​របស់​ Chelsea ​ស៊ុត​ឲ្យ​ប្រេស៊ីល​ តាម​បាន​ស្មើ​ ១-១​ វិញ​ នៅ​ចុង​តង់​ទី​១ នាទី​៤០។

​​​ចូល​ដល់​តង់​ទី​២ នាទី​៥៧​ ខ្សែ​បម្រើ​ប្រយុទ្ធ​ Neymar ​របស់​​ក្រុម​ FC Barcelona ​បាន​ស៊ុត​ឲ្យ​សាំបា​ប្រេស៊ីល​ នាំ​មុខ​បារាំង​​ ២-១ វិញ​ម្ដង បន្ទាប់​ពី​ការ​បញ្ជូន​យ៉ាង​ល្អ​ពី​ជើង​ Willian។ ទោះ​​ជា​ក្រុម​ទាំង២ ​មាន​សាច់​បាល់​ ៥០/៥០ ប្រហែល​គ្នា​ក៏​ដោយ ប៉ុន្តែ​ក្រុម​ភ្ញៀវ​មាន​ទម្រង់​ប្រយុទ្ធ​មុត​ស្រួច​ជាង​ ខណៈ​ដែល​​ខ្សែ​បម្រើ​ Luiz Gustavo របស់​ Wolfsburg ​បាន​តែត​គ្រាប់​ទី​៣ ឲ្យ​ប្រេស៊ីលបាន​១​គ្រាប់​​ទៀត​​នៅ​នាទី​​៦៩។

2705E2C200000578-0-image-a-25_1427403949031

27071CE200000578-3013668-image-a-53_1427406704776

2707236F00000578-3013668-image-a-56_1427406734517

270713B300000578-3013668-image-a-58_1427407617049

​ជ័យ​ជម្នះ​មួយ​នេះ​មាន​ន័យ​ថា អ្នកចាត់ការ​ថ្មី​របស់​ប្រេស៊ីល​ Dunga ​បាន​រក្សា​កំណត់ត្រា​ឈ្នះ ១០០%​ តែ​ម្ដង ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែង​​អ្នកចាត់ការ​ប្រេស៊ីល​ជា​លើក​ទី​២ កាល​ពី​ខែ​កក្កដា បន្ទាប់​ពី​ក្រុម​​មួយ​នេះ ​ធ្លាក់​ពី​​ការ​ប្រកួត​ World Cup នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​ចាញ់​អាល្លឺម៉ង់​ យ៉ាង​ចាស់​ដៃ ៧-១៕


​​

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ BBC

0 comments:

Post a Comment