Thursday, March 12, 2015

លទ្ធផល ទិញនំចំនី ៦០០ រៀល ឲ្យក្មេងញ៉ាំ..

ប្រភពមកពី៖ khmerload
ចិន៖ ក្មេង ២នាក់ ដែលជា អ្នករស់នៅ ក្នុង ខេត្ដ ជ៊ាងស៊ី ត្រូវបាន បញ្ជូន ទៅកាន់ មន្ទីរពេទ្យ ក្រោយពីញ៉ាំ នំចំនី ដែលមាន តម្លៃ ១យ័ន ស្មើរនឹង ៦០០ រៀលខ្មែរ ពីហាង លក់ទំនិញមួយ កន្លែង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសទាំងពីរ នាក់នេះ មានឈ្មោះថា ស៊ាងជីង អាយុ ៣ឆ្នាំ និង ស៊ាង បូ អាយុ ២ឆ្នាំ ដែលអ្នកទាំងពីរ រងរបួស ដោយមានដំបៅ រលាក យ៉ាងធ្ងន់ធ្ងរ នៅត្រង់ បបូរ មាត់ ក្រោយពី ញ៉ាំនំចំនី ដែលមាន តម្លៃថោក ទិញ ពីហាង មួយកន្លែង នៅក្នុងតំបន់។ ជួបជាមួយនឹង ម្ដាយក្មេង ប្រុសម្នាក់ ដែលគាត់ មាន ឈ្មោះថា ស៊ាង បានឲ្យ ដឹងថា៖ ជាធម្មតា ពួកយើង ចេញទៅធ្វើការ នៅខាងក្រៅ និងទុក កូនៗ ឲ្យនៅ ផ្ទះយាយតា ហើយពួកគាត់ ចូលចិត្ដ ទិញ អាហារ ដែលមានតម្លៃ ថោកៗ។
យ៉ាងណាមិញ នាពេលនេះ ក្មេងប្រុស ទាំងពីរ នាក់នេះ មិនអាច ញ៉ាំអាហារ បានដូចធម្មតា ប្រហែល ជា ៥ថ្ងៃ និងត្រូវ ទទួលការ មើលថែ យ៉ាងដិតដល់ ពីសំណាក់ ក្រុមគ្រូពេទ្យ មន្ទីរពេទ្យ។
នេះអាចជាចាត់ទុក ជាបទពិសោធន៍មួយ ដែលឪពុកម្ដាយ ឬអ្នក មើលថែក្មេង ទាំងឡាយ គួរតែ គិតពិចារណា មុននឹង សម្រេចចិត្ដ ទិញ អាហារ ឬនំចំនី ដែលមានតម្លៃ ថោកៗ ឲ្យ ទៅ កូនៗញ៉ាំ៕
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា

0 comments:

Post a Comment