មានប្រភពមកពី៖ khmerload
អារ៉ាប់រួម៖ យន្តហោះដើរដោយថាមពល ព្រះអាទិត្យ បានធ្វើដំណើរជាទ្រង់ទ្រាយធំ លើកដំបូង ដោយចាកចេញ ពីទីក្រុង Abu Dhabi នៃប្រទេសអារ៉ាប់រួម ក្នុងគោលបំណងហោះហើរ នៅជុំវិញពិភពលោក ដោយមិនមាន ប្រើប្រាស់ប្រេងឥន្ធនៈ មួយតំណក់នោះទេ។
យន្តហោះឈ្មោះ The Solar Impulse 2 បើកបរដោយ អាកាសយានិក ជនជាតិស្វ៊ីស លោក Andre Borschberg បានធ្វើការចាកចេញ ពីព្រលានយន្តហោះ UAE's Al-Bateen នៃប្រទសអារ៉ាប់រួម វេលាម៉ោង ៧:១២នាទីព្រឹក។ យន្តហោះនេះធ្វើការ ហោះហើរទៅកាន់ ទីក្រុង Muscat នៃប្រទេសអូម៉ង់ ដែលជាកន្លែងចុះចត ជាលើកដំបូង។ យន្តហោះនេះ អភិវឌ្ឍន៍ឡើងក្នុងគោលបំណង ដើម្បីជំនួសដល់ភាពកខ្វក់ ដែលបណ្តាលមកពីការប្រើប្រាស់ប្រងឥន្ធនៈ។
យន្តហោះនេះ ប្រើប្រាស់អស់រយៈ ពេល១៣ឆ្នាំ នៃការស្រាវជ្រាវ និងការធ្វើតេស្ត សាកល្បងដោយអកាសយានិក ជនជាតិស្វីស លោក Borschberg និងលោក Bertrand Piccard។ ពួកគេនឹងធ្វើ ការហោះហើរ របស់ខ្លួននៅជុំវិញ ពិភពលោក ដោយធ្វើការបើកបរ ដោយផ្លាស់វេនគ្នា។
សូមទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment