Wednesday, March 11, 2015

៨ចំនុច ដែលត្រូវ ដឹង ពី contact lens និងការការពារ ភ្នែក

ប្រភពមកពី៖ khmerload.com
ជាការពិតណាស់ កែវភ្នែកគឺជា សរីរាង្គ ដ៏សំខាន់ របស់មនុស្សម្នាក់ៗ ក្នុង ជីវិតរស់នៅ ប្រចាំថ្ងៃ ដែលហេតុនេះ ហើយ នៅពេលដែល ធ្វើអ្វីមួយ ទាក់ទងនឹង ភ្នែក យើងគួរតែ មានការ ប្រុងប្រយ័ត្ន ព្រោះ កំហុសបន្ដិចបន្ដួច នោះនឹងធ្វើឲ្យយើង បាត់បង់ អនាគត អស់មួយជីវិត។ 
ជាក់ស្ដែង ដូចជា សម័យបច្ចុប្បន្ននេះ មានមនុស្ស ជាច្រើន ចាប់ផ្ដើម ផ្លាស់ប្ដូរ ពីការពាក់វ៉ែនតា ម៉្ញូក មកពាក់ កែវភ្នែក (lenses) ឬជួនកាល ពាក់កែវភ្នែកនេះ ដើម្បី ជាស្ទាយ បង្កើន ភាពស្រស់ស្អាត មួយកម្រិតទៀត។ យ៉ាងណាមិញ តាមរយៈ វេបសាយ សុខភាពរបស់ អាមេរិក ដែលធ្លាប់ ទទួលពានរង្វាន់ បានបង្ហាញពី លក្ខខណ្ឌ មួយចំនួន ក្នុងការ ថែរក្សា lenses យ៉ាងណា ឲ្យមាន សុវត្ថិភាព ដែលមាន ដូចខាងក្រោម៖
១. មុននឹង កាន់ contact lenses អ្នកគួរតែ លាង ដៃ ឲ្យបានស្អាត ជាមួយនឹង សាប៊ូ ធម្មតា និងនៅលើដៃ មិនគួរលាប ប្រេង ,ទឹកអប់ និងឡេ ដោយសារតែ សារជាតិទាំងនេះ អាចបញ្ជូន ទៅក្នុង lenses ដែលអាច ធ្វើប៉ះពាល់ ដល់កែវភ្នែកនិង បង្កជាការ រមាស់ផ្សេង..។
២. ក្រោយពី លាងដៃ ត្រូវជូត ឲ្យស្ងួត ជាមួយនឹង កន្សែង។
៣. ប្រសិន ជាអ្នកត្រូវប្រើប្រាស់ ស្បៃបាញ់សក់ អ្នកគួរតែ ប្រើប្រាស់មុននឹង ពាក់ កែវភ្នែក។
៤. អ្វីដែលកាន់តែ ប្រសើរ អ្នក គួរតែ កាត់ក្រចកដៃ ឲ្យខ្លី ដើម្បីបង្កើន ភាពងាយស្រួល ដាក់ lenses ចូលទៅ ក្នុងភ្នែក បញ្ចៀសការធ្វើ ឲ្យ lenses ឆូត។
៥. អ្នកគួរតែ ពាក់ lenses មុននឹង ធ្វើការ តុបតែងមុខ ហើយអ្នកគួរតែ ដក lenses ចេញពីភ្នែក មុននឹង លាងគ្រឿងសំអាង នៅលើផ្ទៃមុខ អ្នកដូចគ្នា។
៦.  Contact lenses សម្រាប់ពាក់ភ្នែក មានច្រើនប្រភេទ និងមាន លក្ខខណ្ឌ ផ្សេងៗគ្នា ក្នុងការប្រើប្រាស់ ដូចនេះ អ្នកគួរតែ ធ្វើការ ពិភាក្សា ជាមួយនឹង គ្រូពេទ្យ ឬ អ្នកជំនាញ មុននឹង ប្រើប្រាស់។
៧. មិនគួរ ប្រើប្រាស់ ទឹកម៉ាស៊ីន ដាក់ចំ lenses ឬ ដាក់ lenses ចូលទៅក្នុង មាត់ ដើម្បីលាង សំអាតវា ដោយសារតែ មេរោគតូចៗ អាចមាន នៅក្នុងទឹក សូម្បីតែទឹកស្អាត ទាំងនេះ អាចបណ្ដាល ឲ្យ ឆ្លងរោគ ឬ បំផ្លាញដល់ ការមើលឃើញ របស់អ្នកក៏ថាបាន។
៨. អ្នកគួរតែ លាងសំអាត lens និមួយៗ ឲ្យស្អាត ដោយប្រើប្រាស់ ដៃចង្អុល ដុសថ្នមៗ និងអ្នកគួរតែ លាង សំអាត ប្រដាប់ដាក់ contact lens ឲ្យបានស្អាត ជាមួយនឹង ទឹកក្ដៅ និង ៣ខែ ត្រូវប្ដូរវាចេញម្ដង។
វិធីថែរក្សាភ្នែក ក្នុងការពាក់ កែវភ្នែក៖
១. អ្នកគួរតែ ពាក់ កែវភ្នែក ទៅតាម ដំបូន្មាន ដែល អ្នកជំនាញ និងគ្រូពេទ្យ បានប្រាប់ ថាតើអ្នកអាច ពាក់បានប៉ុន្មានម៉ោង ក្នុងមួយថ្ងៃ។
២. ប្រសិនជា អ្នកមានបញ្ហា ក្នុងការចងចាំ មិនដឹងថា ពាក់កែវភ្នែក តាំងពីពេលណាមក អ្នកគួរតែ សួរ អ្នកជំនាញ ឬគ្រូពេទ្យ ឲ្យជួយ សាររើ ពីប្រវត្ដិនៃ ការពាក់របស់អ្នក។ តែយោបល់ ល្អ អ្នកគួរតែ ធ្វើការ កត់ទុក ដោយខ្លួនឯង។
៣. មិនគួរ ពាក់កែវភ្នែក អ្នកដទៃ ដោយសារតែ អ្នកអាច ឆ្លងមេរោគ ពីកែវភ្នែក របស់ពួកគេ យ៉ាងងាយបំផុត នៅពេលដែល អ្នកបានពាក់ កែវភ្នែក របស់ពួកគេនោះ។
៤. មិនគួរ គេង ខណៈដែល អ្នកនៅ ពាក់កែវភ្នែក ក៏ព្រោះ នៅពេល បិទភ្នែក វាមិនអនុញ្ញាត ឲ្យទឹកភ្នែក របស់អ្នកពាំនាំនូវ អុកស៊ីសែន (ដែលជួយ ដល់ សុខភាពភ្នែកអ្នក) ចូលទៅ ក្នុងភ្នែករបស់ អ្នកទេ។  
៥. ការពាក់កែវភ្នែក អាចបណ្ដាល ឲ្យភ្នែករបស់ អ្នកឆាប់ ប្រតិកម្ម នឹង ពន្លឺព្រះអាទិត្យ។ អ្នកគួរតែ ពាក់វ៉ែនតា ការពារពន្លឺព្រះអាទិត្យ ដែលមាន UV ការពារ ពេញលេញ នៅពេល ស្ថិតនៅក្រោម ពន្លឺព្រះអាទិត្យ។
៦. ប្រសិនជាអ្នកច្រលំ ពាក់កែវភ្នែក ពីក្នុងមកក្រៅ នោះវាមិនបណ្ដាលឲ្យអ្នក រងផលប៉ះពាល់ អ្វីនោះទេ តែវានឹង ធ្វើឲ្យ អ្នក មិនសូវមាន ភាពសុខស្រួល។ ដើម្បីបញ្ចៀស បញ្ហាទាំងនេះ អ្នកគួរដាក់ contact lens នៅលើ ដៃចង្អុល នោះអ្នកនឹង ឃើញ វាចេញជា ទម្រង់ រាងពែង។ ប្រសិនជា អ្នកឃើញវា មានរូបរាង ដូច រូបភាព ខាងក្រោមនេះ មានន័យថា អ្នកអាចពាក់ contact lens បានដ៏ ត្រឹមត្រូវហើយ។ 
៧. ប្រសិនជាអ្នកចាប់ផ្ដើម មានអាការៈរមាស់ភ្នែក អ្នកគួរតែ ធ្វើការ យក contact lenses ចេញភ្លាមៗ ពីក្នុងភ្នែក និងឈប់បន្ដ ការប្រើប្រាស់វា លុះត្រាតែ អ្នកធ្វើការ ណាត់ជួប និងពិភាក្សា ពីសំណាក់គ្រូពេទ្យ ឬអ្នក ជំនាញ។ 
៨. ប្រញាប់ប្រញាល ទៅរកគ្រូពេទ្យ ប្រសិនជា អ្នកមានអាការៈឈឺភ្នែក, ឡើងក្រហម , មើលមិនសូវច្បាស់, ហើម ឬអាការៈផ្សេងៗ៕
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា

0 comments:

Post a Comment