Wednesday, March 4, 2015

សារៈសំខាន់ ទាំង ៥យ៉ាង ជួយដល់សុខភាព ទទួលបានពីប្រេង «អូលីវ»

ប្រភពមកពី៖​ khmerload
ប្រេងអូលីវ គឺជាប្រេងដែលផ្សំឡើងពីធម្មជាតិ មានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព ពីព្រោះវាសម្បូរទៅដោយ វីតាមីន និង សារធាតុអាស៊ីតខ្លាញ់យ៉ាងច្រើនលើសលុប។ អ្វីដែលពិសេសនោះ វាត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងការ ចំអិនអាហារ និង ថែរក្សាសម្រស់ ហើយខាងក្រោមនេះគឺជា អត្ថប្រយោជន៍នៃប្រេងអូលីវ ÷

១. ជួយបង្ការោគបេះដូង ÷ សារធាតុដែលមាននៅក្នុងប្រេងអូលីវ អាចជួយកាត់បន្ថយនូវ LDL (ជាតិកូឡេស្តូរ៉លមិនល្អ) នៅក្នុងបេះដូង ហើយក្នុងពេលជាមួយគ្នានោះ វាក៏បានបង្កើនកម្រិត HDL (ជាតិកូឡេស្តូរ៉លល្អ) ។ ជាងនេះទៅទៀត ប្រេងអូលីវមានផ្ទុកនូវសារអាតុអាស៊ីតខ្លាញ់ ដែលអ្នកសិក្សាបានណែនាំថា អាស៊ីតខ្លាញ់ដែលបានមកពីរុក្ខជាតិ មានប្រសិទ្ធភាព ជួយកាត់បន្ថយអាការ:គាំងបេះដូង។
២. ជួយការពាររោគមហារីក  ÷ តើអ្នកធ្លាប់ បានដឹងដែរឬទេថា ប្រេងអូលីវ ជួយទប់ស្កាត់ការកកើតមហារីក ជាពិសេសនោះគឺ មហារីកពោះវៀនធំ តែម្តង។ អ្វីដែលពិសេសជាងនេះគឺ វាក៏ជួយ បង្កើនប្រព័ន្ធការពារ ដែលប្រឆាំងជាមួយនឹងរោគ មហារីកសុដន់ និង ស្បែក ផងដែរ។
ជួយទប់ស្កាត់រោគរលាក និង ដំបៅក្រពះ ÷ជាមួយនឹងអត្ថប្រយោជន៏សុខភាព ដែលបានមកពីសារធាតុផ្សំ ដ៏អស្ចារ្យ របស់ប្រេងអូលីវ  ដែលសារធាតុផ្សំចម្បងរបស់ប្រេងអូលីវ មានដូចជា អាស៊ីតខ្លាញ់ដែលចំរាញ់ចេញពីរុក្ខជាតិ និង សារធាតុប្រឆាំងអុកស៊ីតកម្ម។ ជាមួយគ្នានេះ ប្រេងអូលីវ មានផ្ទុកនូវវីតាមីន ដូចជា វីតាមីន E និង វីតាមីន K ដែលជួយទ្រទ្រង់ ដល់រាងកាយប្រឆាំង ទៅនឹងរោគរលាក និង ដំបៅក្រពះ ។
៤. ជួយឲ្យសក់មានសុខភាពល្អ ÷ ចំពោះអ្នកបញ្ហាសក់ អាចដោះស្រាយបាន ជាមួយនឹងប្រេងអូលីវ ពីព្រោះវាជួយធ្វើ សក់ឲ្យរឹងមាំ និង មានទម្ងន់ មិនត្រឹមតែប៉ុណ្ណោះ ប្រេងអូលីវ ជួយកាត់បន្ថយការជ្រុះសក់ ហើយជួយពង្រឹងសរសៃសក់ និង គល់សក់ឲ្យមានសុខភាពល្អ ។
៥. ជួយថែរក្សាស្បែក ÷ ជាក់ស្ដែងប្រេងអូលីវ ត្រូវបានគេយកមកប្រើប្រាស់ នៅក្នុងការថែរក្សាសម្ផស្សជាច្រើន ហើយវាមានប្រសិទ្ធភាពជួយឲ្យស្បែកទន់រលោង និង ភ្លឺថ្លា ជាពិសេសនោះ វាមិនបង្កឲ្យមានប្រតិកម្ម ឬ អាលាក់ស៊ី ដល់ស្បែកនោះទេ។
តើប្រិយមិត្ត យល់យ៉ាងណាដែរ បន្ទាប់ពីបានដឹង ពីអត្ថប្រយោជន៍នៃប្រេងអូលីវ?
ប្រភព Magforwoman
ដោយ ដាលីស

0 comments:

Post a Comment