Sunday, March 15, 2015

សោកនាដកម្ម! រថយន្តក្រុង រអិលធ្លាក់ ចូលក្នុងជ្រោះ ជម្រៅជិត ៤០០ម៉ែត្រ បង្កឲ្យមនុស្ស រាប់សិបនាក់ បានស្លាប់

ប្រភពមកពី៖ khmerload.com
ប្រេស៊ីល៖ រឿងរ៉ាវសោកនាដកម្ម ដ៏ធំមួយទៀតហើយ បានកើតឡើង នៅក្នុងប្រទេស ប្រេស៊ីល បន្ទាប់ពីមាន រថយន្តក្រុងទេសចរ មួយគ្រឿងបាន រអិលធ្លាក់ចូល ក្នុងជ្រោះជ្រៅមួយ កន្លែងដែល ហ៊ុមព័ទ្ធទៅដោយ ព្រៃយ៉ាងក្រាស់ខ្មឹក និងបានបង្ក ឲ្យមានមនុស្ស យ៉ាងតិច ៥០នាក់ បានស្លាប់។
ផ្អែកលើរបាយការណ៍ របស់រដ្ឋាភិបាល ប្រទេសប្រេស៊ីល បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ ដ៏អាក្រក់នេះ បានកើតឡើង នៅតំបន់ជួរភ្នំ មួយកន្លែង ក្នុងរដ្ឋ Santa Catarina ភាគខាងត្បូង នៃប្រទេស ប្រេស៊ីល ហើយមកទល់ពេលនេះ គឺមានមនុស្ស ចំនួន៥៤នាក់ ហើយដែលរកឃើញថាបានស្លាប់ បាត់បង់ជីវិត ក្នុងនោះមាន ក្មេងចំនួន ១១នាក់ រីឯប្រតិបត្តិការ ស្វែងរក ជនរងគ្រោះ ក៏ដូចជា សាកសព កំពុងតែបន្ត។
បន្ថែមពីនេះទៀត ប៉ូលីសបាន បញ្ជាក់ថា មានតែមនុស្ស ដែលជាអ្នកដំណើរ នៅលើរថយន្តក្រុង នោះចំនួន ១១នាក់ ប៉ុណ្ណោះដែលអាច រួចរស់មាន ជីវិតហើយពេលនេះ ពួកគេត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះ ដែលក្នុងនោះ មនុស្ស១០នាក់ រងរបួសធ្ងន់ និង១នាក់ផ្សេងទៀត កំពុងស្ថិតនៅ ក្នុងស្ថានភាព នឹងនរ។
ស្នងការប៉ូលីស Nelson Coelho បាននិយាយថា “នៅមានអ្នកដែល ស្ថិតនៅក្នុង តំបន់គ្រោះថ្នាក់នោះ ផ្សេងទៀត ដែលខ្លះជាប់ នៅក្នុងរថយន្តក្រុង, ខ្លះជាប់នៅ ក្នុងបំណែក កំទេចកំទី ផ្សេងៗ ជាដើម ហើយចំពោះឱកាស ដែលអាចរកឃើញ អ្នកនៅមាន ជីវិតគឺ តិចតួចមែនទែន”។
បើទោះជាមក ទល់នឹងពេលនេះ មិនទាន់មាន ការបញ្ជាក់អំពី មូលហេតុដែល បង្កឲ្យមានគ្រោះថ្នាក់ មួយនេះឲ្យជាក់លាក់ យ៉ាងណាក៏ដោយ តែក្រុមប៉ូលីស ក៏បានអះអាងថា អំឡុងពេលដែល មានឧបត្តិហេតុ នោះគឺថា អាកាសធាតុ និងស្ថានភាព ផ្លូវសុទ្ធតែ មានសភាព ល្អទាំងអស់ តែវាអាច បណ្តាលមកពី រថយន្តក្រុង នោះបួងចង្កូត នៅផ្លូវកោងខ្លាំងពេក គួបផ្សំជាមួយ នឹងហ្រ្វាំង រថយន្តមិន អំណោយផល ផងនោះក៏បណ្តាល ឲ្យវារអិលធ្លាក់ ចូលក្នុងជ្រោះដែល មានជម្រៅ ជិត៤០០ម៉ែត្រ នោះតែម្តងទៅ។
លោកប្រធានាធិបតី របស់ប្រទេស ប្រេស៊ីល Dilma Rousseff ក៏បានធ្វើសេចក្តី ថ្លែងការណ៍ រំលែកទុក្ខ ចំពោះគ្រោះថ្នាក់ ដ៏អាក្រក់នេះ ដែលមានអត្ថន័យថា “នេះគឺជា រឿងឈឺចាប់ និងជាសោកនាដកម្ម មួយដ៏ធំធេង ហើយក្នុងនាទីនេះ ខ្ញុំសូមចូលរួម រំលែកទុក្ខទៅដល់ គ្រួសារ មិត្តភក្តិ នៃជនរងគ្រោះ ដែលបានបាត់បង់ ជីវិតទាំងអស់ ផងដែរ”៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ទិដ្ឋភាពដ៏គួរ ឲ្យសោកសង្រេង នៃឧបត្តិហេតុ រថយន្តក្រុង ធ្លាក់ចូលក្នុង ជ្រោះដែលមាន ជម្រៅជិត ៤០០ម៉ែត្រ៖




ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno

0 comments:

Post a Comment