Monday, March 16, 2015

ម្ដាយ​ឪពុក​ឱប​លើក​ចុង​ក្រោយ ធ្វើ​ឲ្យ​កូន​ស្លាប់​ហើយ​រស់​ឡើង​វិញ

មានប្រភពមកពី៖ news.sabay.com.kh
ថាមពល​នៃ​ក្ដី​ស្រលាញ់​របស់​ឪពុក​ម្ដាយ​ពិត​ជា​អស្ចារ្យ​ណាស់ ព្រោះ​អាច​ផ្លាស់​ប្ដូរ​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​សូម្បី​តែ​ជីវិត​កូន​ក៏​អាច​ទទួល​បាន​មក​វិញ។ រឿង​រ៉ាវ​ដ៏​រំជួល​ចិត្ត និង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ បាន​កើត​ឡើង​លើ​គ្រួសារ​មួយ​នៅ​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី។

1

កូន​ភ្លោះ​មួយ​គូ​បាន​ប្រសូត​មក​ក្នុង​ផ្ទៃ​ម្ដាយ​តែ​មួយ ប៉ុន្តែ​ជា​អកុសល​ ម្នាក់​ក្នុង​ចំណោម​នោះ បេះដូង​ឈប់​ដំណើរ​ការ​ដែល​គេ​គិត​ថា​ស្លាប់​បាត់​ទៅ​ហើយ។ ពួក​គេ​ទាំង​ពីរ​នាក់​កើត​អត់​គ្រប់​​ខែ ត្រឹម​អាយុ ២៦​សប្ដាហ៍​ប៉ុណ្ណោះ និង​កើត​មុន​ក្រោយ​គ្នា ២​នាទី។

ឪពុក​ម្ដាយ​មាន​អារម្មណ៍​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​នៅ​ពេល​ឮ​ដំណឹង​ថា កូន​ម្នាក់​លែង​មាន​ដង្ហើម និង​គ្មាន​សង្ឃឹម​ថា​រស់​ឡើយ។ ក្នុង​នាម​ជា​ម្ដាយ​ដែល​ខំ​ពពោះ​អស់​ជិត ៧​ខែ មាន​អារម្មណ៍​ថា​អាឡោះអាល័យ​ជា​ខ្លាំង ក៏​សុំ​ពេល​ឱប​កូន​លើក​ចុង​ក្រោយ និង​ហៅ​ប្ដី​ឲ្យ​ឱប​រួម​គ្នា​ផង​ដែរ។
​​​​​
នៅ​ក្នុង​រង្វង់​ដៃ​ដ៏​សែន​កក់​ក្ដៅ​របស់​អ្នក​មាន​គុណ ទារិកា​តូច​នោះ​ស្រាប់​តែ​ចាប់​ផ្ដើម​កម្រើក​ឡើង​វិញ ឯ​ចង្វាក់​បេះដូង​បែរ​ជា​មាន​ចលនា។ បុគ្គលិក​នៅ​មន្ទីរពេទ្យ​បាន​ប្រញាប់ប្រញាល់ ត្រលប់​មក​ជួយ​សង្គ្រោះ​ក្មេង​តូច​ដែល​ធ្លាប់​បញ្ជាក់​ថា​ស្លាប់​នោះ​វិញ រហូត​ដល់​រស់រាន​មាន​ជីវិត។

4

​៥​ឆ្នាំ​កន្លង​ផុត​ទៅ ពេល​នេះ​ក្មេង​តូច​ដែល​រួច​រស់​ពី​ស្លាប់​ដោយសារ​ថាមពល​នៃ​ក្ដី​ស្រលាញ់​របស់​ម្ដាយ​ឪពុក ហាក់​មាន​សុខភាព​ល្អ និង​រីក​ធំធាត់​ជា​ក្មេង​ស្រី​វ័យ​ឆ្លាត​ម្នាក់។ យ៉ាង​នេះ​ក្ដី រូប​គេ​មាន​បញ្ហា​ធំ​មួយ​គឺ ប្អូន​ប្រុស​ដែល​មាន​អាយុ​ខុស​គ្នា ២​នាទី តែង​ប្រាប់​គ្រប់​គ្នា​ថា បង​ស្រី​គេ​ជា​មនុស្ស​ស្លាប់​ហើយ រស់​ឡើង​វិញ។ ពួក​គេ​មិន​មែន​មាន​តែ​ពីរ​នាក់​បង​ប្អូន​ភ្លោះ​ទេ គឺ​មាន​ប្អូន​ប្រុស​អាយុ ៤​ឆ្នាំ​ម្នាក់​ទៀត បង្កើត​បាន​ជា​គ្រួសារ​មួយ​ដែល​រស់​នៅ​ដោយ​ភាព​រីករាយ៕
  
2

3

6

5

0 comments:

Post a Comment