Tuesday, March 3, 2015

ដឹង​ថា កែវ រំចង់​ និយាយ​អ្វី​ក្រោយ​ឈ្នះ​ជើង​ខ្លាំង​ថៃកាល​​ពី​ថ្ងៃ​អាទិត្យ?

ប្រភពមកពី៖ sabay
អ្នក​ប្រដាល់​ជើង​ខ្លាំង​​កម្ពុជា​ កែវ រំចង់​ ប្រាប់​ថា ការ​​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ប្រកួត​បាន​ផ្តល់​ឲ្យ​រូប​គេ​ទទួល​បាន​ជ័យជម្នះ​លើ​ជើង​ខ្លាំង​កម្ពស់​ខ្ពស់​ថៃ​ Lukchampachai ​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​​អម​ដោយ​ទឹក​ប្រាក់​៥​ពាន់​ដុល្លារ​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​កាល​ពី​​យប់​ថ្ងៃ​អាទិត្យ។

ជើង​ខ្លាំង​​ក្លិប​កងពល​អន្តរាគមន៍​លេខ​៣ កែវ រំចង់​ប្រាប់​ថា រូប​គេ​ពិត​ជា​បាន​លះ​បង់​ចោល​ភាព​ឆេវឆាវ​បាន​ទាំង​ស្រុងមែន​​​ និង​បាន​​តាំង​ចិត្ត​​ប្រកួត​ដោយ​បច្ចេកទេស។ ​សម្រាប់​ការ​តាំង​ចិត្ត​​​ការ​ប្រកួត​លើក​ទី​មួយ​នេះ​រូប​គេ​ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​បាន​បំបាក់​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ក្នុង​ទឹក​ដី​របស់​ខ្មែរ។

6កែវ រំចង់ និង ភរិយា ថត​រូប​ក្រោយ​ប្រកួត​ចប់

«ខ្ញុំ​អាច​ធ្វើ​បាន​​បង​ បើ​មិន​ឆេវឆាវ​ទេ​ ខ្ញុំ​គិត​ថា​ងាយ​​ស្រួល​​យក​​ឈ្នះ​ដៃ​គូ​ជាង​ពេល​ប្រកួត​ឆេវឆាវ​របស់​ខ្ញុំ​»។ សំដី​របស់ ​កែវ រំចង់ និង​បន្ត​ថា ​បើ​មិន​​ឆ្លាត​ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​ទេ​ ប្រហែល​ជា​មិន​ងាយ​ស្រួល​យក​ឈ្នះ​គេ​ទេ។

រំចង់​ បញ្ជាក់​​ថា​ រូប​គេ​បាន​ដឹង​ពី​​ដៃ​គូ​មាន​កម្ពស់​ខ្ពស់​ និង​មាន​ស្នៀត​ពូកែ​​ជង្គង់​ល្អ​ ​ជា​ពិសេស​ការ​​វ៉ៃ​ប្រយោល​របស់​កីឡាករ​ថៃ​ ហេតុនេះ​ហើយ​ទើប​បាន​ជា​រូប​គេ​ចូល​កៀក​ តែ​មិន​អោប​​ដោយ​​ប្រើ​កណ្ដាប់​ដៃ និង​កែង​មួយ​ៗ​​ ជា​លក្ខណៈ​បច្ចេកទេស​​ប៉ុណ្ណោះ​​ទើប​អាច​យក​ឈ្នះ​ជើង​ខ្លាំង​រូប​នោះ​​បាន។

ចំណែក​គន្លឹះ​ការពារ​ដែល​មិន​អាច​ឲ្យ​ Rareung Lukchampachai ឡើង​ជង្គង់​លើ​រូប​គេ​បាន​​នោះ​​ រំចង់ ប្រាប់​ថា ៖​«ពេល​ខ្ញុំ​​ចូល​កៀក​ ដៃ​ខ្ញុំ​​អោប​ចង្កេះ​គេ​​ជាប់​បាត់​ទៅ​ហើយ ​​​រួច​ពិត​ខ្លួន​ឡើង​​កៀក​នឹង​ខ្លួន​របស់​​គេ​ អីចឹង​គេ​មិន​អាច​ឡើង​ជង្គង់​ខ្ញុំ​បាន​ឡើយ​»។

ថ្ងៃ​អាទិត្យ​ទី​៨ មីនា​ខាង​មុខ​​នេះ​គឺ​ជា​ការ​ប្រកួត​រវាង​ អ្នក​ប្រើ​ប្រើ​កណ្តាប់​ដៃ​ ម៉ឺន សុភា ប៉ះ Singha Thorngnoy និង កូន​នាគ​លេង​កែង វង្ស ណយ ប៉ះ​ Sam San Sor Samphong៕

កីឡាករ​កម្ពុជា​ប្រកួត​ពិន្ទុ​កីឡាករ​ថៃ​ប្រកួត​ពិន្ទុ​
កែវ រំចង់១​៣​​Tilek Pithak៣​​
ឡុង​​ សុភី១​​១​Rareung Lukchampachai១​​
វង្ស ណយ
00Singha  Thorngnoy00
ម៉ីន សុភា00Sam San Sor Samphong00

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

0 comments:

Post a Comment