Sunday, March 8, 2015

៦សន្លឹកនេះ YoonA សមាជិកក្រុម Girls’ Generation ពិតជាស្រស់ស្អាត ខ្លាំង បែបធម្មជាតិមែន

ប្រភពមកពី៖ khmerload.com
កូរ៉េខាងត្បូង៖  កាលពីថ្មីៗនេះ ស្រីស្អាត YoonA  សមាជិកក្រុមចម្រៀង Girls’ Generation បានថត ម៉ូដែល ឲ្យទស្សនាវដ្តី ELLE China។
តារាចម្រៀងវ័យ២៤ឆ្នាំរូបនេះ បានថតម៉ូដែល ជាមួយនឹងស្ទាយថ្មី បែបធម្មជាតិ ឲ្យទស្សនាវដ្តី ELLE China សម្រាប់ខែមេសា។ បើក្រឡេកមើល តាមរូបថតរបស់នាងនិមួយៗ ស្ទាយនៃការផាត់មុខ គឺបែបផាត់ស្តើងៗ ដោយគ្រាន់តែ បន្ថែមពណ៏លើត្របកភ្នែកបន្តិច ប៉ុន្តែទោះជាយ៉ាងណា YoonA នៅតែស្រស់ស្អាតខ្លាំង និងក្មេងជាងវ័យ។ បន្ថែមពីនេះទៅទៀត ចំពោះម៉ូតសក់វិញ គឺចងបួងធម្មតា និងបន្ថែមជាមួយនឹងខ្សែក រំយោល ចែងចាំង ដែលកាន់តែធ្វើឲ្យ YoonA កាន់តែលេចធ្លោរ មួយកម្រិត ទៀតផងដែរ៕
តោះមើលរូបថត របស់នាងទាំងអស់គ្នា៖





YoonA  សមាជិកក្រុមចម្រៀង Girls’ Generation
ប្រភព  allkpop
ដោយ៖ កា

0 comments:

Post a Comment