Sunday, March 15, 2015

ញឹម ចាន់ថន លោក​ថៅកែ​​ចេញ​​លុយ​ធ្វើ​​ខួប​ឲ្យ

ប្រភពមកពី៖ news.sabay.com.kh
កាល​ពី​ថ្ងៃ សៅរ៍ កន្លង​ទៅ  តារា​សម្ដែង​ និង​ ជា​តារា​ចម្រៀង កញ្ញា ញឹម ចាន់ថន បាន​ធ្វើ​ខួប​កំណើត​គម្រប់ ៣៥ ឆ្នាំ​ របស់​ខ្លួន​នៅ​​ឯ​ភោជនីយដ្ឋាន  Mango Mango ខាងក្រោយ​ស្ថាន​ទូត​រុស្សី ដោយ​កម្មវិធី​មួយ​នេះ ​ត្រូវ​បាន​លោក​ថៅកែ​ នៃ​ភោជនីយដ្ឋាន​​ខាង​លើ​ជា​អ្នក​ធានារ៉ាប់រង​​ស្ទើរ​តែ​ទាំង​អស់។

មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ថៅកែ​ នៃ​ភោជនីយដ្ឋាន Mango Mango ដែល​ក្នុង​សង្គម​សិល្បៈ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ស្វាមី​របស់​អ្នក​នាង​ ចាន់ សុធារ័ត្ន ចេញ​មុខ​ធ្វើ​ខួប​ឲ្យ​នេះ ត្រូវ​បាន​ញឹម ថាន់​ថន បញ្ជាក់​ប្រាប់​ថា ក៏​ព្រោះ​តែ​នាង​ គឺ​ជា ​បុគ្គលិក​​ក្នុង​​ភោជនីយដ្ឋាន​នេះ។ ចាន់ថន បាន​និយាយ​ថា ពិធី​ខួប​នេះ ថៅកែ​របស់​នាង​ជួយ​ចេញ ប្រហែល ​៧០% សល់​ប៉ុន្មាន​ខ្លួន​នាង​ត្រូវ​ចេញ​ដោយ​ខ្លួន​ឯង។

តាម​ការ​បញ្ជាក់​​ពី​តារា​ស្រី​ម្នាក់​នេះ នាង​បាន​ចូល​ចម្រៀង​ប្រចាំ​នៅ​ភោជនីយដ្ឋាន Mango Mango ជាង ៦ ខែ​មក​ហើយ ដោយ​ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​មួយ​នេះ សម្បូរ​ទៅ​ដោយ​តារា​ចម្រៀង​ល្បីៗ​ច្រើន​ណាស់​មក​ច្រៀង។

ខួបកំណើត​នេះ ញឹម ចាន់​ថន បាន​អញ្ជើញ​ភ្ញៀវ​ជាង ១០០ នាក់ ដែល​នៅ​ក្នុង​ភាគ​ច្រើន​ជា​អ្នក​សិល្បៈ ​និង អ្នក​ជំនួញ។ ចង់​ដឹង​ថា មាន​តារា​ណា​ខ្លះ​ចូលរួម​សូម​ទស្សនា​សកម្មភាព​ទាំង​អស់​នោះ ទាំង​អស់​គ្នា៕
chantorn 10
chantorn 15
chantorn 13
chantorn 14
chantorn 1
chantorn 2
chantorn 3
chantorn 4
chantorn 5
chantorn 6
chantorn 7
chantorn 8

chantorn 11

0 comments:

Post a Comment