Tuesday, March 3, 2015

តារាស្រីល្បីៗ ប្រជែងគ្នា បង្អួតសម្រស់ ក្នុងឈុត ប្រពៃណីខ្មែរ

ប្រភពមកពី៖​ khmerload
ភ្នំពេញៈ ជាធម្មតាទស្សនិកជន ធ្លាប់តែបានទស្សនា វត្តមានតារាស្រីៗ ល្បីឈ្មោះនាំគ្នា ស្លៀកពាក់បញ្ចេញសាច់ បញ្ចេញភាព សិចស៊ី បង្អួតដើមទ្រូង ទាក់ទាញ ការចាប់អារម្មណ៍ ពីទស្សនិកជន និងមិត្តៗយុវវ័យ ប៉ុន្តែទស្សនិកជន កម្របានទស្សនា ការតុបតែងខ្លួន ជាសុភាពនារីខ្មែរ ពីតារាស្រី ទាំងនោះណាស់ ។ នៅថ្ងៃនេះ LookingTODAY នឹងនាំអារម្មណ៍ ទស្សនិកជន ទៅទស្សនាសម្រស់ ស្រស់ត្រកាល របស់តារាស្រី មួយចំនួន ដែលប្រជែងគ្នា បង្អួតសម្រស់ ក្នុងឈុតប្រពៃណីខ្មែរ ។
មួយរយៈនេះ គេសង្កេតឃើញ មានបណ្តា ផលិតកម្មល្បីៗក្នុងស្រុក មួយចំនួន បាននាំគ្នាសម្រុកថត ខារ៉ាអូខេ ទុកសម្រាប់ ឱកាសបុណ្យ ចូលឆ្នាំខ្មែរ ខាងមុខនេះ ហើយស្របពេល ជាមួយគ្នានោះ គេក៏ឃើញវត្តមាន តារាស្រីៗល្បីឈ្មោះ ជាច្រើនដួង បានខិតខំ សម្រឹតសម្រាំង តុបតែងខ្លួនយ៉ាង ស្រស់សោភា ជាមួយសម្លៀកបំពាក់ ហូលផាមួង មើលទៅ ស្រគត់ស្រគំ សុភាពរាបសារ លើកសម្រស់ពួកគេ ឲ្យកាន់តែមាន ភាពទាក់ទាញ និងស្រស់ស្អាត ខ្លាំងឡើង ។
ទាក់ទងទៅនឹង ការបង្ហាញវត្តមាន តារាល្បីៗទាំងអស់ ជាមួយឈុតប្រពៃណី ខ្មែរជាច្រើន ម៉ូដយ៉ាងស្រស់ ស្អាតនោះ ទស្សនិកជន និងមិត្តយុវវ័យ ក៏អាចជ្រើសរើស ម៉ូដណាមួយ ទុកសម្រាប់ខ្លួនឯង ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ ផងដែរ ។
ដូច្នេះចង់ដឹងថា តារាស្រីទាំងអស់ មានភាពស្រស់ស្អាតសុភាព លេចធ្លោខុសពី ការបញ្ចេញ ភាពសិចស៊ី យ៉ាងណានោះ មានតែទៅ ទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា៖













ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment